BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កោះសង្សារ ឋានសួគ៌ក្រោមមេឃ ដែលអ្នកទេសចរទូទាំងពិភពលោកកំពុងប្រាថ្នា

ថ្ងៃចន្ទ, 23 ខែមករា 2023 08:55  មានជ័យ

2023-01-23 08.42.18

កោះសង្សារ (Kaoh Sang Saa) ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ហើយស្ថិតនៅភាគនិរតីនៃតំបន់ឆ្នេរសមុទ្ររបស់កម្ពុជានោះគឺជាកោះថានសួគ៌មួយ ដែលអ្នកទេសចរកំពុងប្រាថ្នាចង់ទៅកម្សាន្តលេងឲ្យបានម្តងក្នុងមួយជីវិត។ កោះនេះមានចំងាយ២៩គីឡូម៉ែត្រពីកំពង់ផែខេត្តព្រះសីហនុ។ ក្រសួងទេសចរណ៍បានអះអាងថា កោះនេះត្រូវបានគេប្រសិទ្ធនាមថាជាឋានសួគ៌ក្រោមមេឃ ដែលទេសចរជាតិនិងអន្តរជាតិគ្រប់គ្នាប្រាថ្នាទៅកម្សាន្តទីនោះឲ្យបានម្តងក្នុងមួយឆាកជីវិត។ កោះនេះមិនមែនល្បីតែក្នុងស្រុកទេ សូម្បីតែភ្ញៀវទេសចរនៅជុំវិញពិភពលោកក៏ប្រាថា្នចង់ទៅស្គាល់រសជាតិជីវិតដ៏ផ្អែមល្ហែមនៅលើកោះសង្សារនេះដែរ។

ប្រណិតភាពរបស់កោះសង្សារមិនមែននៅត្រឹមតែលើឈ្មោះដ៏ផ្អែមល្ហែមនេះប៉ុណ្ណោះទេតែនេះគឺជាកោះឯកជនដែលពោរពេញដោយធម្មជាតិ និងទេសភាពស្រស់ត្រកាល អមដោយបរិយាកាសដ៏សែនរ៉ូមែនទិចនៃការផ្សារភ្ជាប់គ្នារវាងកោះតូចៗពីរគឺ "កោះបង" និង "កោះអូន" ដែលគេមិនអាចរកបាននៅកន្លែងផ្សេងទៀតលើពិភពលោក។ ការរៀបចំតុបតែងនៅលើកោះសង្សារមិនថា បន្ទប់គេង , កន្លែងញុំាអាហារ, Bar, អង្គុយលេងសម្រាកកាយ អានសៀវភៅ, ឆ្នេរដែលមានវាលខ្សាច់សក្បុស , កន្លែងអង្គុយមើលថ្ងៃរះ និងថ្ងៃលិច , អាងហែលទឹកឯកជន ,ទូក Kayak ក៏សុទ្ធសឹងតែផ្តល់នូវសេចក្តីសុខក្នុងចិត្ត ដែលនឹងធ្វើឲ្យគូស្នេហ៍មានឱកាសអាចបង្កើតអនុស្សាវរីយកាន់តែផ្អែមល្ហែមមួយកម្រិតទៀត។

បច្ចុប្បន្នកោះដ៏តូចច្រឡឹងនេះកាន់តែពេញនិយមសម្រាប់គូស្នេហ៍ទៅថត Pre-wedding ដោយក្រៅពីគ្មានការរំខានពីមនុស្សខាងក្រៅគេថែមទាំងអាចទៅរីករាយសាងអនុស្សាវរីយដ៏ផ្អែមល្អែមមុនរៀបការ និងអាចផ្តិតយកទេសភាពដ៏សែនស្អាតៗគ្មានពីរនៅជុំវិញកោះបានថែមទៀត។ កាន់តែផ្អែមល្ហែមនោះ មានគូស្នេហ៍ខ្លះបន្ទាប់ពីបានទៅថត Pre-Wedding នៅលើកោះសង្សាររួចហើយថែមទាំងត្រលប់ទៅរៀបចំពិធីរៀបការបែបឯកជន និងក្រេបទឹកឃ្មុំនៅទីនោះម្តងទៀត ដែលរឹតតែធ្វើឲ្យពេលវេលារវាងគូស្នេហ៍ទាំងពីរកាន់តែមានអត្ថន័យបំភ្លេចមិនបាន។

2023-01-23 08.42.22

ពិតណាស់ទៅសម្រាកលម្ហែកាយនៅលើកោះសង្សារ ត្រូវចំណាយច្រើនបន្តិចតែបើអ្នកទៅដល់ នឹងទទួលអារម្មណ៍ថាសក្តិសមនឹងតម្លៃបំផុតជាមួយការផ្តល់ជូនសេវាកម្មយ៉ាងប្រណិត។ កោះសង្សារ មានសេវាកម្មជាច្រើនដូចជា កន្លែងស្នាក់នៅដ៏ប្រណិត, កន្លែងញ៉ាំអាហារពោរពេញដោយបរិយាកាសរ៉ូមែនទិច, អាហារ៣ពេលជាមួយមុខម្ហូបឆ្ងាញ់ , សេវាម៉ាស្សា និងស្ប៉ា និងសេវាកម្សាន្ត ជុំវិញកោះ ជាច្រើនទៀត។ បើតាមព័ត៌មានមួយចំនួនបច្ចុប្បន្នកោះសង្សារមានកញ្ចប់ប្រូម៉ូសិនពិសេសដូចជា៖

១. កញ្ចប់ Honeymoon ដែលការតុបតែងផ្កានៅលើគ្រែគូស្នេហ៍បែបរ៉ូមែនទិច (Follower Bed Decoration) និងមានថែមមជូនស្រា sparkling ឬស្រា Prosecco មួយដបផងដែរ។

២. កញ្ចប់ត្រៀមរៀបការ ដោយការបញ្ចុះតម្លៃចំពោះបន្ទប់ស្នាកនៅរបស់ក្រុមការងារ ដែលទៅជាមួយ, ការតុបតែងផ្កានៅលើគ្រែគូស្នេហ៍ បែបរ៉ូមែនទិច និងការថតទិដ្ឋភាព Drone នៅទីតាំងមួយចំនួននៃកោះជាដើម។

គួររំលឹកថា ខេត្តព្រះសីហនុដែលត្រូវបានគេស្គាល់ថា ជាខេត្តមួយដ៏សំខាន់របស់ប្រទេសកម្ពុជានោះក្រៅពីមានកំពង់ផែអន្តរជាតិសម្រាប់ចរាចរណ៍ទំនិញគ្រប់ប្រភេទក៏មានរមណីយដ្ឋាន ឬកន្លែងកំសាន្តដ៏ពេញនិយមជាច្រើនដូចជាឆ្នេរសមុទ្រដ៏ស្រស់ត្រកាល និងប្រជុំកោះជាច្រើន ដែលកំពុងអភិវឌ្ឍន៍ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកកម្សាន្តជាដើម។ ក្នុងនោះក៏មានកោះមួយចំនួនកំពុងអភិវឌ្ឍ និងកោះមួយចំនួនទៀតកំពុងដំណើរការអាជីវកម្មយ៉ាងគគ្រឹកគគ្រេងផងដែរ។ បើតាមរបាយការណ៍របស់អាជ្ញាធរ ខេត្តព្រះសីហនុមានកោះចំនួន៣២ដែលកំពុងស្ថិតនៅក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ចខេត្ត ហើយក្នុងនោះមានកោះចំនួន២០កំពុងអភិវឌ្ឍ និងមាន៥កោះកំពុងដំណើរការអាជីវកម្មគឺកោះសង្សារ (កោះអូនកោះបង) កោះក្របី កោះតាកៀវ កោះឬស្សី កោះរ៉ុង និងកោះពស់ ជាដើម៕ 

2023-01-23 08.42.08

2023-01-23 08.42.26

2023-01-23 08.42.30

2023-01-23 08.42.34

2023-01-23 08.42.37

2023-01-23 08.42.40

2023-01-23 08.42.43

2023-01-23 08.42.47

2023-01-23 08.42.54

2023-01-23 08.42.59

2023-01-23 08.43.03

2023-01-23 08.43.12

2023-01-23 08.43.38

2023-01-23 08.43.42

2023-01-23 08.43.47


 


ថ្ងៃចន្ទ, 23 ខែមករា 2023 08:55  មានជ័យ