BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីរុស្ស៊ីបង្កើនសមត្ថភាពដែនអាកាសរបស់អ៊ីរ៉ង់?

ថ្ងៃសុក្រ, 20 ខែមករា 2023 15:23  BeeTube News

148067_RUS20230115Su35fighterjetsRTR_1673789322971

អ៊ីរ៉ង់បានសំរេចរួចរាល់ហើយក្នុងការទទួលយកយន្តហោះចម្បាំង Sukhoi Su-35 ចំនួន២៥គ្រឿងពីរុស្ស៊ី។ អ្នកច្បាប់ជនជាតិអ៊ីរ៉ង់ម្នាក់បានអោយដឹងថាយន្តហោះចម្បាំងនេះនឹងមកដល់រយៈពេលបីខែទៀតគឺនៅថ្ងៃទី២១ ខែមីនានេះ។ លោកក៏បានបន្តទៀតថាអ៊ីរ៉ង់ក៏បានធ្វើការកម៉្មង់សព្វាវុធផ្សេងៗទៀតផងដែរពីរុស្ស៊ីដោយរាប់បញ្ចូលដោយប្រព័ន្ធការពារដែនអាកាស និងឧទ្ធម្ភាគចក្រផងដែរ។ នេះក៏ស្តែងអំពីការរឹងបន្តឹងចំណងផ្នែកយោធាផងដែររវាងទីក្រុង Tehran និងម៉ូស្កូ។ អ៊ឺរ៉ង់នឹងទទួលបានយន្តហោះចម្បាំង Su-35 ចំនួន២៤គ្រឿង ដែលកន្លងមកវាបានទ្រទ្រង់ឧត្តមភាពនៃដែនអាកាសរបស់រុស្ស៊ីដោយជួយការពារបានយ៉ាងល្អ។ តាមសេចក្តីរាយការណ៍បានបង្ហាញថាយន្តហោះ Su-35 នេះនឹងទៅដល់មូលដ្ឋានទ័ពអាកាសអ៊ីរ៉ង់ដែលតាំងទីនៅទីក្រុង Isfahan។ កន្លងមកសង្កេតឃើញថាអ៊ីរ៉ង់នៅមិនទាន់ទទួលបានយន្តហោះចម្បាំងថ្មីៗនៅឡើយទេ បើមិនរាប់បញ្ចូលទាំងយន្តហោះចម្បាំង MiG-29 Fulcrum របស់រុស្ស៊ីមួយចំនួនដែលបានទិញនៅក្នុងឆ្នាំ១៩៩០ជាង។ នៅខែធ្នូ ឆ្នាំ២០២០ ភ្នាក់ងារសំងាត់លោកខាងលិចបានលាតត្រដាងឡើងនូវគំរោងដែលរុស្ស៊ីគ្រោងនឹងផ្គត់ផ្គង់ដល់អ៊ីរ៉ង់នូវយន្តហោះចម្បាំង Su-35 ចំនួន២៤គ្រឿងនេះជាការដោះដូរនឹងដ្រូន Kamikaze របស់អ៊ីរ៉ង់។ សេចក្តីរាយការណ៍នេះក៏បានបង្ហាញឡើងថាដំបូងឡើយយន្តហោះនេះគ្រោងនឹងប្រគល់អោយអេហ្សីបនោះទេ ប៉ុន្តែក៏ត្រូវប្តូរមកជាអ៊ីរ៉ង់វិញ។ ទីក្រុង Cairo ត្រូវបានរាយការណ៍មកថាបានបោះបង់ចោលការទិញយកនូវយន្តហោះចម្បាំងរុស្ស៊ីនេះដោយសារតែភ័យខ្លាចការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិច។ ចំណែកអ៊ីរ៉ង់វិញគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួនប៉ុណ្ណោះដែលជួយទ្រទ្រង់រុស្ស៊ីផ្នែកយោធានៅក្នុងសង្គ្រាមអ៊ុយក្រែននេះ។ 

1668418011-165825889240962700

ទីក្រុងម៉ូស្កូបានបែរទៅរកជំនួយពីអ៊ីរ៉ង់ដើម្បីបំពេញសមត្ថភាពយោធារបស់ខ្លួនយ៉ាងរហ័សនៅពេលដែលមានមីស៊ីលរបស់ខ្លួនជាច្រើនគ្រឿងត្រូវបានថយចុះជាគំហុក។ ម្យ៉ាងវិញទៀតផងដែរ ទីក្រុង Tehran ក៏ត្រូវបានចោទប្រកាន់ថាបានជួយទីក្រុងម៉ូស្កូក្នុងការបាញ់បង្ហោះដ្រូន Blitzkrieg លើប្រទេសអ៊ុយក្រែនផងដែរ។ ភ្នាក់ងារសំងាត់លោកខាងលិចក៏បានរៀបរាប់បន្ថែមថាអ៊រ៉ង់បានធ្វើការផ្ទេរដ្រូន Kamikaze ដូចជា Shahed-129 មកកាន់រុស្ស៊ីរួចមកហើយ ហើយអ៊ីរ៉ង់ក៏យល់ព្រមក្នុងការផ្ទេរមីស៊ីលផ្លោងថែមទៀតទៅកាន់ទីក្រុងម៉ូស្កូដើម្បីជួយរុស្ស៊ីនៅក្នុងសង្គ្រាមនេះ។ អ៊ីរ៉ង់ និងរុស្ស៊ីក៏បានធ្វើការចុះហត្ថលេខាលើសេចក្តីព្រមព្រៀងមួយចំនួននៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗដើម្បីបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ជំនួញ ថាមពល និងយោធា។ អ្នកជំនាញបាននិយាយថាប្រទេសទាំងពីរនេះបានធ្វើការរួបរួមគ្នាប្រឆាំងនឹងលោកខាងលិចអស់រយៈពេលរាប់ទស្សវត្តរ៍មកហើយ។ រីឯសង្គ្រាមអូសបន្លាយនៅក្នុងប្រទេសអ៊ុយក្រែននេះក៏បានរុញច្រានការសហការរវាងទីក្រុងម៉ូស្កូ និងTehran ឈានទៅរកកម្រិតខ្ពស់ជាងមុនផងដែរ។ កាលពីខែវិច្ឆិកាកន្លងទៅ សារព័ត៌មាន CNN បានរាយការណ៍មកថាអ៊ីរ៉ង់បានស្វះស្វែងរកជំនួយពីរុស្ស៊ីដើម្បីទ្រទ្រង់គំរោងថាមពលនុយក្លេអ៊ែររបស់ពួកគេ ហើយជំនួយដែលផ្តល់់អោយពីរុស្ស៊ីនេះនឹងធ្វើអោយអ៊ីរ៉ង់អាចបង្កើនលទ្ធភាពផលិតអាវុធនុយក្លេអ៊ែរបាន។ ការដាក់ដាច់ដោយឡែកពីពិភពលោករបស់ទីក្រុងម៉ូស្កូក្នុងបព្វហេតុរឿងអ៊ុយក្រែនបានធ្វើអោយរុស្ស៊ីកាន់តែបង្កើនការពឹងផ្អែកមកលើអ៊ីរ៉ង់។

1P5A0466-1

 អ្នកជំនាញនិយាយថាការទិញយកយន្តហោះចម្បាំងគឺជាការបង្កើនសមត្ថភាពដែនអាកាសមួយសំរាប់កងកម្លាំងអាកាសអ៊ីរ៉ង់ ហើយខណៈដែលអ៊ីរង់កំពុងខ្វះខាតផ្នែកនេះផង វាជាតំរូវការមួយដ៏សក្តិសមសំរាប់អ៊ីរ៉ង់។ ភាពខ្វះចន្លោះឧត្តមភាពដែនអាកាសបានធ្វើអោយអ៊ីរ៉ង់ព្យាយាមពង្រឹងទៅលើការផលិតដ្រូន និងមីស៊ីលជាដើមនៅក្នុងរាប់ទស្សវត្តរ៍ចុងក្រោយនេះ។ ចំនួនយន្តហោះចម្បាំងរបស់រុស្ស៊ីដែលពាក់ព័ន្ធនៅក្នុងកិច្ចព្រមព្រៀងនេះគឺត្រឹមតែបានបំពេញតំរូវការផ្នែកសន្តិសុខរបស់អ៊ីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែកិច្ចព្រមព្រៀងក៏អាចមានន័យថារុស្ស៊ីក៏ត្រូវបង្កើនភាពត្រូវរូវគ្នាជាមួយអ៊ីរ៉ង់នៅលើការដោះស្រាយបញ្ហានៅក្នុងតំបន់ផងដែរ។ អ្នកជំនាញក៏​​​បានបន្តថានេះក៏អាចបណ្តាលអោយប្រទេសនៅក្នុងតំបន់ទាំងនោះនឹងឡោមព័ទ្ធគ្នាការពារខ្លួនឯងពីការកើនឡើងនៃចំណងរបស់ប្រទេសទាំងពីរដែរ។ នៅក្នុងអតីតកាល រុស្ស៊ីមានការប្រុងប្រយ័ត្នក្នុងការផ្តល់អោយជំនួយយោធាក្នុងតំបន់មកកាន់អ៊ីរ៉ង់ណាស់ តាមការកត់សម្គាល់របស់អ្នកជំនាញលើកឡើង។ ការបញ្ជូនបច្ចេកវិទ្យាយោធាដល់អ៊ីរ៉ង់រ​​​បស់រុស្ស៊ីនឹងអាចធ្វើអោយបាត់បង់សម្ព័ន្ធមិត្តអាមេរិចនៅក្នុងតំបន់មជ្ឈិមបូព៌ាបាន។ ខណៈនេះផងដែរ អ៊ីរ៉ង់ និងរុស្ស៊ីបានមានទំនាក់ទំនងល្អនឹងគ្នាជាយូរណាស់មកហើយ និងបានក្លាយជាដៃគូដ៏ល្អមួយក្នុងការសហការនៅក្នុងសង្គ្រាមនៃប្រទេសស៊ីរីនៅក្នុងទស្សវត្តរ៍ចុងក្រោយនេះ។ អ្នកជំនាញបន្ថែមថារឿងរ៉ាវប្រទេសស៊ីរីនេះមិនអាចមើលរំលងបានទេខណៈដែលប្រទេសទាំងពីរមានមហិច្ឆតាខុសគ្នាសំរាប់ប្រទេសមួយនេះ។ ខណៈដែលការជ្រៀតជ្រែកយោធារបស់រុស្ស៊ីជាតំរូវការនៅក្នុងរបបរបស់លោក Assad សមត្ថភាពកំលាំងទ័ព និងសព្វាវុធរបស់អ៊ីរ៉ង់ក៏មានភាពសំខាន់ដែរដើម្បីរស់រាន។ រុស្ស៊ីមិនមានចំណាប់អារម្មណ៍ទៅលើមហិច្ឆតារបស់ទីក្រុង Tehran នៅទីនោះទេ ប៉ុន្តែការផ្លាស់ប្តូរនាពេលឥលូវនេះជាមួយនឹងធនធានចម្បាំងរបស់លោកគឺទៅលើប្រទេសអ៊ុយក្រែនឯណោះវិញ។

 


ថ្ងៃសុក្រ, 20 ខែមករា 2023 15:23  BeeTube News