BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុនធំៗដែលវណ្ណដាធ្វើជាទូតសុឆន្ទៈរហូតដល់បច្ចុប្បន្ន

ថ្ងៃសុក្រ, 20 ខែមករា 2023 12:02  BeeTube News

325169098_727298355493686_3148340239936833958_n

មុខជំនួញជាច្រើនត្រូវបានពង្រីកទីផ្សារមកដល់កម្ពុជាយើង និងខ្លះទៀតត្រូវបានផ្តួចផ្តើមឡើងដោយសហក្រិនខ្មែរតែម្តង ប៉ុន្តែមិនថាទំហំមុខជំនួញ រឺទីផ្សារលើពិភពលោកមានភាពខុសគ្នាយ៉ាងណា សិល្បករជាទូតសុឆន្ទៈបានកំណត់តំលៃនូវភាពស្មើគ្នាមួយយ៉ាងគួរអោយកត់សម្គាល់។ អាចងាកត្រលប់ទៅមើលក្រុមហ៊ុនតូចធំមួយចំនួនដែលខ្លះទៀតជារបស់សហគ្រិនខ្មែរផ្ទាល់តែម្តង ដោយមានលោកវណ្ណដាធ្វើជាទូតសុឆន្ទៈតំណាងអោយជាភស្តុតាងបង្ហាញស្រាប់។ 

បានដឹងខ្លះៗរួចមកហើយក្រៅពីវិស័យតន្រ្តី លោកវណ្ណដាបានដើរតួយ៉ាងសំខាន់និងមានឥទ្ធិពលខ្លាំងក្លានៅលើវិស័យសហគ្រាសភេសជ្ជៈផងដែរ ដោយនៅក្នុងនោះមានដូចជាភេសជ្ជៈ Boxing Cambodia, Hanuman Beer, និងថ្មីៗនេះ Coca-Cola ថែមទៀត។ 

320383012_899665234543026_7410514102752492600_n

ចាប់អារម្មណ៍ឃើញថា Hanuman Beer គឺជាភេសជ្ជៈមួយរបស់សហគ្រិនខ្មែរផងដែរ។ចំនែកនៅក្នុងវិស័យដឹកជញ្ជូ​​​នរហ័សវិញលោកបានបំរើជាទូតសុឆន្ទៈអោយក្រុមហ៊ុន Food Panda ដ៏ល្បីដែលមានប្រភពដើមមកពីអាល្លឺម៉ង់ ជាមួយនឹងក្រុមការងារបារមីរបស់លោកមួយចំនួនទៀត។​ លោកវណ្ណដាក៏សកម្មនៅលើវិស័យបច្ចេកវិទ្យាដែរ ជាមួយនឹងការធ្វើជាតំណាងទូតសុឆន្ទៈអោយក្រុមហ៊ុនទូរស័ព្ទដៃ Vivo តាំងពីឆ្នាំ២០២២មក។ ក្រៅពីនេះដែរនៅមានហាងសំលៀកបំពាក់ Ten11 និងហាងនាឡិដៃ Klassy Watch ដែលសហគ្រិនខ្មែរបង្កើត Brand ឡើងដោយខ្លួនឯង និងនាំចូលឥវ៉ាន់ផលិតពីរោងចក្រនៅក្នុងប្រទេសគោលដៅរបស់ពួកគេ។ 

242401191_400861504726335_8185008083993486158_n

ចុងក្រោយលោកវណ្ណដាក៏ជាទូតសុឆន្ទៈនៃក្រុមហ៊ុនវិស័យទូរគមនាគមន៍ Cellcard ដែលជាក្រុមហ៊ុនលំដាប់ឈានមុខគេមួយក្នុងប្រទេសអស់រយៈពេលជាយូរឆ្នាំបង្កើតឡើងដោយស្ថាបនិកខ្មែរមួយរូប។ តើអ្វីដែលធ្វើអោយលោកបានវណ្ណដាចាប់យកនូវឳកាសទាំងនេះ?

126254700_10157287038526923_8528520692516730246_n

ខណៈដែលការលក់សេវាកម្ម និងផលិតផលនីមួយៗនៅតែបន្ត តំរូវការធ្វើទីផ្សារនៅតែបន្តជានិច្ច។ ចំណែកតំលៃសិល្បករម្នាក់ៗ និងគុណតំលៃនៃក្រុមហ៊ុនដែលពួកគេធ្វើតំណាងទូតសុឆន្ទៈអោយក៏គួរតែមានភាពត្រូវគ្នាដែរ។ ការទទួលយកការងារទាំងនេះមិនថាជា Brand ក្នុងស្រុក និងក្រៅស្រុក អ្វីដែលសំខាន់បំផុតសំរាប់លោកគឺគួរតែគុណតំលៃដែលអាចត្រូវរូវគ្នា។

 


ថ្ងៃសុក្រ, 20 ខែមករា 2023 12:02  BeeTube News