BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ព្រមានចំពោះអ្នកប្រមាថលើគណបក្សប្រជាជនកម្ពុជា

ថ្ងៃព្រហស្បតិ៍, 19 ខែមករា 2023 10:57  លាង ឡា

2023-01-19 10.53.49

ភ្នំពេញ៖ នៅក្នុងពិធីជួបសំណេះសំណាល និងពិនិត្យការដ្ឋាន «មន្ទីរពេទ្យជាតិ តេជោសន្ដិភាព» នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីបានប្រកាសចាត់វិធានការតាមផ្លូវច្បាប់លើជនណា ដែលប្រមាថមកលើគណបក្សប្រជាជនកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍លើកឡើងថា ចាប់ពីថ្ងៃនេះតទៅមិនត្រូវលើកលែងជាដាច់ខាតចំពោះអ្នកណាដែលប្រមាថមកលើគណបក្សប្រជាជនកម្ពុជា និងបានសូមឱ្យយកគំរូតាមការផ្សាយពាណិជ្ជកម្ម ដែលគេមិននិយាយអាក្រក់ពីផលិតផលអ្នកដទៃហើយលើកខ្លួនឯងនោះទេ។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានជំរុញឱ្យលោកមេធាវីគី តិច ពិនិត្យលើខ្លឹមសារនៃសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន ដែលនិយាយថា គណបក្សប្រជាជនកម្ពុជាគាបសង្កត់។ សម្ដេចតេជោបានមានប្រសាសន៍លើកឡើងដែរថា ករណីសមត្ថកិច្ចឃាត់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនគឺអនុវត្តតាមដីការបស់តុលាការជុំវិញករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (សែកស្អុយ)៕

2023-01-19 10.53.53


 


ថ្ងៃព្រហស្បតិ៍, 19 ខែមករា 2023 10:57  លាង ឡា