BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុងកោះរ៉ុង នឹងមានអាកាសយានដ្ឋានអេកូទេសចរណ៍អន្តរជាតិនាពេលខាងមុខ

ថ្ងៃពុធ, 18 ខែមករា 2023 15:32  មានជ័យ

2023-01-18 15.23.00

ក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ នឹងមានព្រលានយន្តហោះអន្តរជាតិដ៏ទំនើបមួយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដែលពិធីចុះហត្ថលេខាលើគម្រោងសាងសង់នេះបានធ្វើឡើងនៅសណ្ឋាគារ Cambodiana Hotel នាព្រឹកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ហើយតាមគម្រោងការសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) ត្រូវចំណាយថវិកាប្រមាណ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ។ ពិធីចុះហត្ថលេខាលើគម្រោងសាងសង់អាកាសយានដ្ឋានអេកូទេស ចរណ៍អន្តរជាតិកោះរ៉ុងលំដាប់4Cនេះធ្វើឡើងរវាងលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដា្ឋនអាកាសចរស៊ីវិល និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន Royal Group Koh Rong Development Company ដោយមានការចូលរួមពីស្ថាប័នពាក់ព័ន្ធព្រមទាំងមន្ត្រីជាច្រើនរូបទៀត។ ថ្លែងនៅក្នុងពិធីនោះលោក ម៉ៅ ហាវណ្ណាល់ បានលើកឡើងថា គម្រោងនេះស្ថិតនៅក្នុងក្របខ័ណ្ឌនៃការវិនិយោគពហុបំណងរួមសម្រាប់ក្រុងកោះរ៉ុងទាំងមូលដែលជាការវិនិយោគរបស់វិស័យឯកជន ហើយមានលក្ខណៈស្រដៀងគ្នា នឹងការវិនិយោគរបស់ក្រុមហ៊ុនយ៉ូញៀន (UDG) នៅតំបន់តារាសាគរដែរ។

2023-01-18 15.22.40

លោកថា ការចូលរួមក្នុងភាពជាដៃគូពីក្រុមហ៊ុន Royal Group បានបង្ហាញពីសញ្ញាវិជ្ជមានមួយសម្រាប់ជម្រុញឱ្យមានកំណើន និងការទ្រទ្រង់ចីរភាពនៃកំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់រយៈពេលវែងជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញក្នុងស្រុក-ក្រៅស្រុកតាមផ្លូវអាកាសរបស់កម្ពុជាក្នុងបរិការណ៍នៃសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោកក្នុងការរួមចំណែកលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងហានិភ័យព្រមទាំងកាត់បន្ថយបន្ទុកចំណាយរបស់រដ្ឋ។ អាកាសយានដ្ឋានដែលបំរុងនឹងធ្វើការសាងនេះ ជាអាកាសយានដ្ឋានអន្តរជាតិថ្មីទី៤ (4th-New Greenfield Airport) ដែលបានធ្វើការវិនិយោគដោយមានការចូលរួមពីវិស័យឯកជនបន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិតារាសាគរ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងអាកាសយានដ្ឋានអន្តរជាតិតេជោ។ សូមបញ្ជាក់ជូនថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុងនៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះគ្រោងចំណាយថវិកាប្រមាណ ៣០០លានដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបញ្ចប់ការសាងសង់ក្នុងរយៈពេល៥ឆ្នាំ៕ 

2023-01-18 15.23.04

2023-01-18 15.22.22

2023-01-18 15.22.26

2023-01-18 15.22.29

2023-01-18 15.22.33

2023-01-18 15.22.37

2023-01-18 15.22.44

2023-01-18 15.22.48

2023-01-18 15.22.52

2023-01-18 15.22.56

2023-01-18 15.23.08

2023-01-18 15.23.11


 


ថ្ងៃពុធ, 18 ខែមករា 2023 15:32  មានជ័យ