យន្តហោះមួយគ្រឿងបានធ្លាក់នៅក្នុងប្រទេសនេប៉ាល់កាលពីថ្ងៃទី១៥ ខែមករា និងបានសម្លាប់មនុស្សយ៉ាងហោចណាស់៦៨នាក់ ហើយនេះគឺជាគ្រោះថ្នាក់អាកាសចរណ៍លើកទី៣ហើយសំរាប់ប្រទេសនៃជួរភ្នំហិម៉ាឡៃ។ យន្តហោះ ATR 72 twin-engine បានដឹកអ្នកដំណើរ៦៨នាក់ និងបុគ្គលឹកបំរើការលើយន្តហោះចំនួន៤នាក់នៅពេលដែលវាបានធ្លាក់ទៅលើជ្រលងភ្នំ Seti Gorge។ យន្តហោះនេះត្រូវបានបើកបញ្ជាឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Yeti របស់ប្រទេសនេប៉ាល់ និងបានធ្វើដំណើរពីទីក្រុង Kathmandu ទៅកាន់រីសតទេសចរណ៍នៃទីក្រុង Pokhara។ អាជ្ញាធរអាកាសចរណ៍ស៊ីវិលនៃប្រទេសនេប៉ាល់(CAAN) បាននិយាយឡើងថាយន្តហោះនេះបានចាកចេញពីអាកាសយាន្តដ្ឋានតាំងតែពីម៉ោង១០:៥០នាទីព្រឹកមកម្ល៉េះ។ អ្នកដំណើរក្រៅស្រុកនៅលើយន្តហោះនោះរួមមានជនជាតិឥណ្ឌា៥នាក់ រុស្ស៊ី៤នាក់ កូរ៉េ២នាក់ និងមានម្នាក់មកពីប្រទេសអៀរឡង់ អូស្ត្រាលី អាហ្សង់ទីន និងបារាំង។
យន្តហោះនេះបានធ្លាក់រយៈចម្ងាយ១.៦គីឡូម៉ែត្រពីអាកាសយាន្តដ្ឋានអន្តរជាតិ Pokhara ដែលទើបតែចាប់ផ្តើមប្រតិបត្តិការបានរយៈពេល២សប្តាហ៍ប៉ុណ្ណោះ។ អ្នកនាំពាក្យកងទ័ពបាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានថាយន្តហោះនេះបានធ្លាក់បាក់បែកទៅជាកំទេចកំទីទៅហើយ។ ដោយបានសាងសង់ឡើងក្រោមជំនួយរបស់ប្រទេសចិន អាកាសយាន្តដ្ឋាន Pokhara នឹងបានជំនួសព្រលានយន្តហោះចំណាស់មួយក្នុងស្រុកដែលបានកសាងឡើងតាំងពីឆ្នាំ១៩៥៨។ ទីក្រុង Pokhara ស្ថិតនៅចម្ងាយ ២០គីឡូម៉ែត្រ នៅភាគខាងលិចនៃទីក្រុង Kathmandu គឺជាច្រកធ្វើដំណើរមួយទៅកាន់ជ្រលងភ្នំ Annapurna ដែលជាផ្លូវឡើងភ្នំហិម៉ាឡៃមួយដ៏ល្បី។ ដោយត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុនអាកាសចរណ៍មួយចំនួនសំរាប់ការហោះហើរខ្លីៗនៅក្នុងតំបន់ យន្តហោះ ATR 72 ត្រូវបានជាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់មួយចំនួននៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ នៅឆ្នាំ២០១៨ យន្តហោះ ATR 72 បញ្ជាឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Aseman របស់ប្រទេសអ៊ីរ៉ង់បានធ្លាក់លើតំបន់ភ្នំភាគខាងត្បូងនិងបានសម្លាប់មនុស្សអស់៦៥នាក់ដែលជិះនៅលើនោះ។ នៅក្នុងឆ្នាំ២០១៥ ប្រទេសតៃវ៉ាន់បានធ្វើការហាមឃាត់យន្តហោះ ATR 72 ចុះបញ្ជីនៅក្នុងស្រុកទាំងអស់ដើម្បីរក្សាសុវត្ថិភាពក្រោយពីមានគ្រោះថ្នាក់ធ្លាក់យន្តហោះប្រភេទនេះពីរដងរួចមកហើយ។
ក្រុមហ៊ុន ATR បានកំនត់អត្តសញ្ញាណយន្តហោះនេះនៅក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះថ្ងៃទី១៥ ខែមករានេះថាគឺជាប្រភេទ ATR 72-500 និងបានផ្តល់ជាការគាំទ្រដល់ទាំងភ្នាក់ងារស៊ើបអង្កេត និងអតិថិជន។ គេហទំព័រ Yeti បាននិយាយដល់ក្រុមយន្តហោះ ATR 72-500 ទាំង៦គ្រឿង ដោយ Highlight ថាយន្តហោះនេះបញ្ចេញឧស្ម័នកាបូនិចតិចជាង៥០%នៃយន្តហោះជំនាន់ថ្មីនោះទេ។ យន្តហោះនេះមានអាយុកាល១៥ឆ្នាំហើយ និងបំពាក់ដោយឧបករណ៍ Transponder បុរាណប្រាប់ពីទិន្នន័យការហោះហើរនិងទីតាំងដែលមិនគួរអោយទុកចិត្តនោះទេ យោងទៅតាមគេហទំព័រ flightradar24.com។ គណៈកម្មការស៊ើបអង្កេតដែលមានសមាជិក៥នាក់នឹងស៊ើបអង្កេតការធ្លាក់យន្តហោះនេះ ខណៈដែលរដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់បញ្ជាការសាកល្បងតិចនិចដល់ការហោះហើរក្នុងស្រុកទាំងអស់។ សហគ្រាសអាកាសចរណ៍របស់ប្រទេសនេប៉ាល់កំពុងតែទទួលបន្ទុកពីបញ្ហាកង្វល់សុវត្ថិភាព ដោយសហភាពអឺរ៉ុប EU កំពុងតែហាមឃាត់ការដឹកជញ្ជូនរបស់ប្រទេសនេះនៅក្នុងដែនអាកាសរបស់គេចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ មូលដ្ឋានទិន្នន័យសុវត្ថិភាពអាកាសចរណ៍របស់ស្ថាប័នរក្សាសុវត្ថិភាពជើងហោះហើរបានដាក់បញ្ចូលគ្រោះថ្នាក់ធ្លាក់យន្តហោះទាំង៤២នេះនៅក្នុងប្រទេសនេប៉ាល់តាំងតែពីឆ្នាំ១៩៤៦មកម្ល៉េះ។ អ្នកបញ្ជាយន្តហោះជាញឹកញាប់តែងតែត្រូវសំរបជាមួយនឹងលទ្ធភាពអាចមើលឃើញនៅកំរិតទាប និងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុយ៉ាងរហ័ស។
យោងទៅតាមការរាយការណ៍ពីសុវត្ថិភាពនៅឆ្នាំ២០១៩របស់ CAAN កត្តាទីតាំងភូមិសាស្រ្តរបស់ប្រទេសដែលអាចប្រឈមនឹងគ្រោះថ្នាក់ក៏ជាបញ្ហាប្រឈមមួយដ៏ធំផងដែរ។ CAAN បានរឹតត្បិតការហោះហើរនៅក្នុងលក្ខខណ្ឌអាកាសធាតុមិនល្អបន្ទាប់ពីមានការធ្លាក់យន្តហោះនៅក្នុងខែឧសភា ឆ្នាំ២០២២។ មានមនុស្ស២២នាក់នៅលើយន្តហោះបានបាត់បង់ជីវិត នៅពេលយន្តហោះ Twin Otter បញ្ជាឡើងដោយក្រុមហ៊ុនអាកាសចរណ៍ Tara Air ត្រូវបានធ្លាក់ចុះភ្លាមៗបន្ទាប់ពីចេញដំណើរពីទីក្រុង Pokhara។ មានមនុស្ស៥១នាក់នៅក្នុងចំណោមមនុស្ស៧១នាក់នៅលើយន្តហោះត្រូវបានបាត់បង់ជីវិតនៅពេលដែលការហោះហើរពីរដ្ឋធានីបង់ក្លាដេស Dhaka ចុះចតជាប្រញាប់នៅទីក្រុង Kathmandu នៅក្នុងឆ្នាំ២០១៨។ នៅក្នុងឆ្នាំ២០១៦ យន្តហោះ Tara Air Twin Otter មួយទៀតបានហោះហើរពីទីក្រុង Pokhara ទៅកាន់ទីក្រុង Kathmandu និងបានធ្លាក់បន្ទាប់ពីចេញដំណើរ ហើយបានសម្លាប់មនុស្ស២៣នាក់នៅលើនោះ។ នៅខែកក្កដាឆ្នាំ១៩៩២ ជើងហោះហើរ Thai Airways មួយបានធ្លាក់ទៅលើទីក្រុងនេប៉ាល់ និងបានសម្លាប់មនុស្ស១១៣នាក់នៅលើនោះ ដោយរាប់បញ្ចូលដោយជនជាតិអាមេរិចទាំង១១នាក់ផងដែរ។ ការធ្លាក់យន្តហោះ PIA នៅក្នុងខែកញ្ញា ឆ្នាំ១៩៩២នៅលើទីក្រុង Kathmandu បានសម្លាប់មនុស្ស១៦៧នាក់នៅលើនោះ និងនៅតែក្លាយជាសោកនាដកម្មដ៏សោកសង្រេងជាងគេបំផុតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដែនអាកាសរបស់ប្រទេសនេប៉ាល់។