BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាកាសធាតុនឹងចុះត្រជាក់ឡើងវិញដោយសារទ្រនុងនៃសម្ពាធខ្ពស់

ថ្ងៃអង្គារ, 17 ខែមករា 2023 10:17  លាង ឡា

2023-01-17 10.12.04

ភ្នំពេញ៖ អាកាសធាតុនៅកម្ពុជា នឹងបន្តចុះត្រជាក់ក្នុងកម្រិត១៧អង្សាសេចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ដោយសារឥទ្ធិពលទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តបក់ក្នុងល្បឿនពីមធ្យមទៅបង្ហូរ។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣នេះថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២០-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២អង្សាសេ ហើយអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតមធ្យមពិសេសទំនាបភាគពាយ័ព្យមានជាអាទិ៍៖ ខេត្តកំពង់ធំ សៀមរាប ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន ។

ក្រសួងបានឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី១៧-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេហើយអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតពីមធ្យមទៅបង្ហូរពិសេសជួរភ្នំដងរែក និងខ្ពង់រាបឦសាន្តមានជាអាទិ៍៖ ខេត្តមណ្ឌលគីរី រតនគិរី ឧត្តរមានជ័យ និងខេត្តព្រះវិហារ ។ ដោយឡែកនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២២-២៤អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី៣១-៣៣អង្សាសេ ហើយអាកាសធាតុអាចចុះត្រជាក់ក្នុងកម្រិតខ្សោយ៕

2023-01-17 10.12.20


 


ថ្ងៃអង្គារ, 17 ខែមករា 2023 10:17  លាង ឡា