ក្រុមហ៊ុនធំៗដែលវណ្ណដាធ្វើជាទូតសុឆន្ទៈរហូតដល់បច្ចុប្បន្ន មុខជំនួញជាច្រើនត្រូវបានពង្រីកទីផ្សារមកដល់កម្ពុជាយើង និងខ្លះទៀតត្រូវបានផ្តួចផ្តើមឡើងដោយសហក្រិនខ្មែរតែម្តង ប៉ុន្តែមិនថាទំហំមុខជំនួញ រឺទីផ្សារលើពិភពលោកមានភាពខុសគ្នាយ៉ាងណា សិល្បករជាទូតសុឆន្ទៈបានកំណត់តំលៃនូវភាពស្មើគ្នាមួយយ៉ាងគួរអោយកត់សម្គាល់។ អាចងាកត្រលប់ទៅមើលក្រុមហ៊ុនតូចធំមួយចំនួនដែលខ្លះទៀតជារបស់សហគ្រិនខ្មែរផ្ទាល់តែម្តង ដោយមានលោកវណ្ណដាធ្វើជាទូតសុឆន្ទៈតំណាងអោយជាភស្តុតាងបង្ហាញស្រាប់។ បានដឹងខ្លះៗរួចមកហើយក្រៅពីវិស័យតន្រ្តី លោកវណ្ណដាបានដើរតួយ៉ាងសំខាន់និងមានឥទ្ធិពលខ្លាំងក្លានៅលើវិស័យសហគ្រាសភេសជ្ជៈផងដែរ ដោយនៅក្នុងនោះមានដូចជាភេសជ្ជៈ Boxing Cambodia, Hanuman Beer, និងថ្មីៗនេះ Coca-Cola ថែមទៀត។ ចាប់អារម្មណ៍ឃើញថា Hanuman Beer គឺជាភេសជ្ជៈមួយរបស់សហគ្រិនខ្មែរផងដែរ។ ចំនែកនៅក្នុងវិស័យដឹកជញ្ជូនរហ័សវិញលោកបានបំរើជាទូតសុឆន្ទៈអោយក្រុមហ៊ុន Food Panda ដ៏ល្បីដែលមានប្រភពដើមមកពីអាល្លឺម៉ង់ ជាមួយនឹងក្រុមការងារបារមីរបស់លោកមួយចំនួនទៀត។
លោកវណ្ណដាក៏សកម្មនៅលើវិស័យបច្ចេកវិទ្យាដែរ ជាមួយនឹងការធ្វើជាតំណាងទូតសុឆន្ទៈអោយក្រុមហ៊ុនទូរស័ព្ទដៃ Vivo តាំងពីឆ្នាំ២០២២មក។ ក្រៅពីនេះដែរនៅមានហាងសំលៀកបំពាក់ Ten11 និងហាងនាឡិដៃ Klassy Watch ដែលសហគ្រិនខ្មែរបង្កើត Brand ឡើងដោយខ្លួនឯង និងនាំចូលឥវ៉ាន់ផលិតពីរោងចក្រនៅក្នុងប្រទេសគោលដៅរបស់ពួកគេ។ ចុងក្រោយលោកវណ្ណដាក៏ជាទូតសុឆន្ទៈនៃក្រុមហ៊ុនវិស័យទូរគមនាគមន៍ Cellcard ដែលជាក្រុមហ៊ុនលំដាប់ឈានមុខគេមួយក្នុងប្រទេសអស់រយៈពេលជាយូរឆ្នាំបង្កើតឡើងដោយស្ថាបនិកខ្មែរមួយរូប។ តើអ្វីដែលធ្វើអោយលោកបានវណ្ណដាចាប់យកនូវឳកាសទាំងនេះ? ខណៈដែលការលក់សេវាកម្ម និងផលិតផលនីមួយៗនៅតែបន្ត តំរូវការធ្វើទីផ្សារនៅតែបន្តជានិច្ច។ ចំណែកតំលៃសិល្បករម្នាក់ៗ និងគុណតំលៃនៃក្រុមហ៊ុនដែលពួកគេធ្វើតំណាងទូតសុឆន្ទៈអោយក៏គួរតែមានភាពត្រូវគ្នាដែរ។ ការទទួលយកការងារទាំងនេះមិនថាជា Brand ក្នុងស្រុក និងក្រៅស្រុក អ្វីដែលសំខាន់បំផុតសំរាប់លោកគឺគួរតែគុណតំលៃដែលអាចត្រូវរូវគ្នា។