ចាប់តាំងពីសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចាប់ផ្តើមមក រឿងមួយដែលលេចធ្លោបំផុតនោះគឺជារបៀបដែលសមីការភូមិសាស្ត្រនយោបាយបានផ្លាស់ប្តូរ ជាពិសេសរបៀបដែលប្រទេសនៅក្នុងភាគខាងលិចបានធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងជាមួយរុស្ស៊ីនិងគ្មានប្រទេសណាមួយត្រូវជាងអ៊ីស្រាអែលនោះទេ។ នៅក្នុងរយៈពេលពីរបីថ្ងៃដំបូងនៃសង្គ្រាមនេះ ប្រទេសដំបូងគេដែលចេញមុខជាសាធារណៈគាំទ្រអ៊ុយក្រែននោះគឺជាអ៊ីស្រាអែល។ ជាការពិតទៅរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Yair lapid គឺជាមនុស្សម្នាក់ក្នុងចំណោមនុស្សដំបូងដែលបានពង្រីកការគាំទ្រទៅកាន់អ៊ុយក្រែន និងប្រធានាធិបតី Volodymyr Zelenskyy នៃប្រទេសអ៊ុយក្រែន។ បន្ទាប់មកនាយករដ្ឋមន្រ្តី Naftali Bennett ក៏បានសូម្បីតែធ្វើទស្សនកិច្ចនៅកាន់អ៊ុយក្រែន ដើម្បីផ្តល់ការគាំទ្ររបស់លោក។
ជាងនេះទៅទៀតលោកក៏បានថែមទាំងទៅជួបលោកពូទីនផងដែរនៅទីក្រុងមូស្គូ និងមានការពិភាក្សាមួយឡើងថាអ៊ីស្រាអែលអាចនឹងដើរតួជាអ្នកសម្រុះសម្រួលមួយចំនួនប៉ុន្តែក្នុងពេលដ៏ឆាប់រហ័សដោយសារតែសម្ពាធក្នុងស្រុកនិងការបង្ខិតបង្ខំនៃសម្ព័ន្ធភាព រដ្ឋាភិបាលមុនបានប្រឹងប្រែងធ្វើការគាំទ្រទាំងស្រុងមកលើអ៊ុយក្រែន និងជាភ័ស្តុតាងយ៉ាងសំខាន់នៅក្នុងដំណោះស្រាយទាំងអស់ដែលត្រូវបានអនុម័តនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប៉ុន្តែអ្វីទាំងអស់នេះហាក់ដូចជាត្រូវបានផ្លាស់ប្តូរនៅក្រោមរដ្ឋាភិបាលថ្មី និងដឹកនាំដោយលោក Benjamin Netanyahu។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មីលោក Eli Cohen បានផ្តល់សញ្ញានៃការផ្លាស់ប្តូរគោលនយោបាយសំខាន់មកលើអ៊ុយក្រែននៅក្នុងសុន្ទរកថាដំបូងរបស់លោក។ លោកបានចោលតំរុយថារដ្ឋាភិបាលអ៊ីស្រាអែលថ្មីអាចនឹងបោះជំហានគាំទ្ររុស្ស៊ីហើយលោកបានបន្ថែមទៀតផងដែរថាលោកនឹងនិយាយនៅសប្តាហ៍នេះជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey lavrov ដែលនឹងក្លាយជាការហៅលើកដំបូងរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីនិងអ៊ីស្រាអែល ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនបានចាប់ផ្តើមជិតមួយឆ្នាំមុនទៅហើយ។
ឥឡូវនេះនៅក្នុងសុន្ទរកថាដែលលោក Eli Cohen បានថ្លែង លោកបានអោយតំរុយថាមិនដូចអ្នកកាន់តំណែងមុនដែលជាលោក Yair lapid ទេ លោកនឹងមិនធ្វើការថ្កោលទោសជាសាធារណៈមកលើរុស្ស៊ីទេ។តើវាមានន័យបែបណាសម្រាប់គោលនយោបាយរុស្ស៊ីរបស់អ៊ីស្រាអែលជាពិសេសនៅក្នុងបរិបទនៃសង្គ្រាមរុស្ស៊ី អ៊ុយក្រែនដែលពេលនេះនឹងឈានដល់គំរប់ខួបមួយឆ្នាំហើយមកទល់នឹងខែកុម្ភៈនេះ តើរឿងរ៉ាវនេះនឹងអាចយល់ឃើញយ៉ាងដូចម្ដេចសំរាប់វ៉ាស៊ីនតោន ដែលជាការពិតណាស់ពួកគេគឺជាសម្ព័ន្ធមិត្តទីមួយរបស់អ៊ីស្រាអែល តើរដ្ឋាភិបាល Biden នឹងសំរបតាមការផ្លាស់ប្តូរដោយអ៊ីស្រាអែលដែររឺទេ? ហើយសំខាន់បំផុតនោះ តើអ៊ីរ៉ង់នឹងអាចធ្វើដូចម្តេចដើម្បីឆ្លើយតបនឹងបញ្ហានេះ ខណៈដែលអ៊ីរ៉ង់បានជួយរុស្ស៊ីដោយដ្រូន និងជាការពិតណាស់គ្រប់គ្នាបានដឹងហើយថាតាមប្រវត្តិសាស្ត្រទីក្រុង Tehran របស់អ៊ីរ៉ង់ គឺជាគូសត្រូវជាមួយនឹងទីក្រុងរបស់អ៊ីរ៉ង់មួយទៀតគឺTel Aviv ជាពិសេសពេលនេះកាន់តែស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលកាន់តែមានភាពរកាំរកូសដឹកនាំដោយលោក Netanyahu តើទំនាក់ទំនងនឹងផ្លាស់ប្តូរយ៉ាងដូចម្តេច?
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលថ្មី Eli Cohen ក៏បាននិយាយនៅក្នុងសុន្ទរកថាថាលោកនឹងបង្កើតគោលនយោបាយទទួលខុសត្រូវថ្មីលើសង្គ្រាមនៅអ៊ុយក្រែននេះ។ លោកក៏បានសង្កត់ធ្ងន់ថាក្រសួងការបរទេសអ៊ីស្រាអែលនឹងរៀបចំបទបង្ហាញលម្អិតដែលត្រូវបង្ហាញទៅគណៈរដ្ឋមន្ត្រីលើបញ្ហានេះនៅពេលក្រោយ។ ក្នុងខែនេះលោកក៏បាននិយាយដែរថាការដោះស្រាយកង្វល់នៅក្នុងទីក្រុងKyiv និងប្រហែលជាទីក្រុងវ៉ាស៊ីនតោនផងដែរថាអ៊ីស្រាអែលនឹងបន្តជាមួយនឹងជំនួយមនុស្សធម៌របស់ខ្លួនដល់អ៊ុយក្រែន ប៉ុន្តែសំណួរគន្លឹះសំខាន់នោះគឺតើអ៊ីស្រាអែលនឹងផ្តល់ជូនដ្រូនដែលមានបច្ចេកវិទ្យាខ្ពស់ដែលអ៊ុយក្រែនពិតជាត្រូវការថ្មីយ៉ាងខ្លាំងដែររឺទេ? សុន្ទរកថាដំបូងរបស់រដ្ឋមន្ត្រីការបរទេសថ្មីពិតជាបានដកចេញយ៉ាងមានប្រសិទ្ធភាពនូវការផ្គត់ផ្គង់អាវុធបច្ចេកវិទ្យាខ្ពស់គ្រប់ប្រភេទ។
លោកបានស្ថិតនៅក្រោមសម្ពាធពីប្រទេសលោកខាងលិចនានា ជាពិសេសសហរដ្ឋអាមេរិកដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវដ្រូន។ ចងចាំថា នេះតាមមកពីខាងក្រោយប្រទេសអ៊ីរ៉ង់ ដែលពួកគេបានគាំទ្ររុស្ស៊ីដោយ Drones the shahides ទំនើបកម្មជាមួយស៊េរីសំខាន់ៗ ហើយនេះជាការពិតណាស់បានបង្កការខូចខាតដល់អ៊ុយក្រែន និងបានបង្កការព្រួយបារម្ភជាច្រើននៅក្នុងរដ្ឋធានីសកលរាប់ចាប់ពីទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងឡុងដ៍ និងប៉ារីស។ ដូច្នេះតើហេតុអ្វីបានជាឥឡូវនេះមានការផ្លាស់ប្តូរថ្មីនៃជំហរដូចដែលរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលកំពុងធ្វើនេះ និងហេតុអ្វីបានជាពេលនេះវាសំខាន់? មូលហេតុដែលវាសំខាន់គឺដោយសារតែអ្នកកាន់តំណែងមុនលោក Eli Cohen គឺជាលោក Yair lapid តាមពិតទៅបានដឹកនាំការប្រកាន់ដ៏តឹងរ៉ឹងមួយចំពោះរុស្ស៊ីដោយថ្កោលទោសជាសាធារណៈចំពោះប្រទេសរុស្ស៊ី និងសកម្មភាពឯកតោភាគីរបស់គេ។ លោកក៏បានថែមទាំងនិយាយទៀតថាយោធារុស្ស៊ីបានធ្វើឧក្រិដ្ឋកម្មសង្គ្រាមឥឡូវនេះចាប់តាំងពីការឈ្លានពានមក។
នេះបើតាមអ្នកជំនាញសន្តិសុខអ៊ីស្រាអែល ពាក្យរបស់លោក Cohen បង្កប់ន័យថាអ៊ីស្រាអែលមិនមានចេតនាបញ្ជូនអាវុធទៅទីក្រុង Kyivទេសូម្បីតែនៅក្រោមរដ្ឋាភិបាល Netanyahu។ រុស្ស៊ីប្រើប្រាស់ដ្រូននិងកាំជ្រួចមីស៊ីលរបស់អ៊ីរ៉ង់ក្នុងសង្គ្រាមនេះដើម្បីវាយប្រហារទាំងគោលដៅប្រជាជនស៊ីវិលអ៊ុយក្រែន និងយោធាអ៊ុយក្រែនបានបង្កើនសម្ពាធលើអ៊ីស្រាអែលដែលត្រូវធ្វើដូចគ្នាដើម្បីផ្តល់ឱ្យទីក្រុង Kiev នូវការផ្គត់ផ្គង់អាវុធការពារកម្រិតខ្ពស់តែអ៊ីស្រាអ៊ែលក៏មានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយប្រទេសរុស្ស៊ីផងដែរ។ គេបានរួមចំនែកដ៏ប្រសិទ្ធភាពខ្ពស់នៅក្នុងការប្រយុទ្ធដែលបានកើតឡើងនៅក្នុងប្រទេសស៊ីរី។ ជាការពិតណាស់អ៊ីស្រាអែលបានចែករំលែកព្រំដែនជាមួយប្រទេសស៊ីរីផងដែរ ចំណែកឯរុស្ស៊ីក៏បានជាប់ពាក់ព័ន្ធយ៉ាងខ្លាំងក្លានៅក្នុងសង្គ្រាមនៅស៊ីរីនេះ។ នៅខាងប្រធានាធិបតី Bashar al-Asad នៃប្រទេសស៊ីរី អ៊ីស្រាអែលមិនចង់ធ្វើអ្វីដែលនឹងប៉ះពាល់ដល់ភាពស្ងប់ស្ងាត់ និងសន្តិភាពនៅព្រំដែនរបស់គេជាមួយស៊ីរីដែរ។ ជាងនេះទៅទៀតអ៊ីស្រាអែលក៏កំពុងប្រតិបត្តិការនៅក្នុងទឹកដីប្រទេសស៊ីរីដែរប្រឆាំងនឹងអ៊ីរ៉ង់ និងក្រុមកងជីវពលអ៊ីរ៉ង់។
ចងចាំថារឿងនេះមិនអាចធ្វើទៅបានទេលុះត្រាតែមានកម្រិតយោធានិងការសម្របសម្រួលបច្ចេកទេសជាមួយរុស្ស៊ីផងដែរ។ កត្តាមួយទៀតកំពុងរារាំងអ៊ីស្រាអែលពីការផ្តល់ប្រព័ន្ធការពារកាំជ្រួចផ្ទាល់ខ្លួនរបស់ខ្លួនត្រូវតែជាការសម្ងាត់ ជាការពិតណាស់អ្នកជំនាញសន្តិសុខបានកត់សម្គាល់ឃើញថាប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលត្រូវបានផលិតដោយសមាសធាតុបច្ចេកវិទ្យាខ្ពស់ដែលមានតែអ៊ីស្រាអែលទេដែលផលិតទាំងនេះបានដែលត្រូវចាត់ទុកថាជាការសម្ងាត់ខ្ពស់ផងដែរ។ កត្តាមួយផ្សេងទៀតដែលទាក់ទងនឹងការធានាសន្តិសុខសម្រាប់អ៊ីស្រាអែលនៅក្នុងព្រឹត្តិការណ៍ដែលអាចរងប្រតិកម្មអវិជ្ជមានណាមួយពីរុស្ស៊ីគឺអ៊ីស្រាអែលដូចអ៊ុយក្រែនដែរមិនមែនជាសមាជិកណាតូទេ នឹងមិនអាចប៉ះពាល់រហូតដល់បង្កជំលោះឡើយ។ ឧទាហរណ៍ក្នុងរឿងនេះគឺនៅភាគខាងជើងអ៊ីស្រាអែលដែលរំខានដល់ស៊ីរី វានឹងអាចបង្កការផ្ទុះឡើងភ្លើងសង្ក្រាមមួយបែប មិនប្រាកដថាណាតូនឹងពិតជាឈានជើងចូលដើម្បីជួយទេសូម្បីតែទោះបីជាសហរដ្ឋអាមេរិកជាសម្ព័ន្ធមិត្តយោធានិងសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អ៊ីស្រាអែលក៏ដោយ។
លើសពីនេះទៀតក្នុងករណីផ្គត់ផ្គង់ប្រព័ន្ធអាវុធកម្រិតខ្ពស់ទៅកាន់អ៊ុយក្រែន រុស្ស៊ីក៏អាចផ្គត់ផ្គង់ប្រព័ន្ធប្រឆាំងមីស៊ីលទៅប្រទេសអ៊ីរ៉ង់បានដែរ និងម្យ៉ាងទៀតក៏ទៅកាន់ស៊ីរីផងដែរ។ អ៊ីរ៉ង់មានរួចទៅហើយនូវប្រព័ន្ធមីស៊ីលការពារដែនអាកាស S 300។ សង្រ្គាមនេះគឺដំណើរការយ៉ាងរហ័ស និងបានជិតឈានចូលមកដល់នៃគំរប់ខួបមួយឆ្នាំហើយ និងការផ្លាស់ប្តូរដ៏តូចមួយនៃជំហររបស់អ៊ីស្រាអែលនោះទៅលើខាងរុស្ស៊ីវិញនោះនឹងអាចមានផលប៉ះពាល់ហួសពីតំបន់មជ្ឈិមបូព៌ានិងបន្តហួសពីរនាំងឃាំងនាពេលបច្ចុប្បន្ននេះទៀត។