(ភ្នំពេញ)៖ ឯកឧត្តម ជាម ប៉េអា តំណាងរាស្ដ្រមណ្ឌលខេត្ដព្រៃវែង សមាជិកគណៈកម្មការកិច្ចការបរទេសសហប្រតិបត្ដិការអន្ដរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តចំពោះ លោក កែវ សម្បត្តិ ដែលត្រូវបានព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់មានព្រះរាជហឫទ័យប្រោសព្រះទាននូវគោរមងារជា«ឧកញ៉ា»។
ក្នុងឱកាសដ៏វិសេសវិសាលនេះឯកឧត្តម ជាម ប៉េអា បានគូសបញ្ជាក់ថា ការផ្តល់គោរមងារនេះពិតជាបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវស្នាដៃ និងគុណបំណាច់របស់លោក កែវ សម្បត្តិ ក្នុងការចូលរួមកសាង និងអភិវឌ្ឍជាតិ-មាតុភូមិកម្ពុជា។ ឯកឧត្តម ជាម ប៉េអា បានជូនពរ លោក កែវ សម្បត្តិ មានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ប្រទេស ឲ្យកាន់តែរីកចម្រើន រុងរឿងថ្កុំថ្កើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕