សព្វថ្ងៃនេះយុទ្ធសាស្រ្តទាញយកទីផ្សារដោយប្រើប្រាស់ទូតសុឆន្ទៈមានការពេញនិយមឡើងឃើញថា សិល្បករនៅកម្ពុជាកាន់តែមានតំលៃនៅក្នុងទីផ្សារឡើង។ ទន្ទឹមនឹងនេះផងដែរសិល្បករល្បីលំដាប់ប្រទេសដូចជាលោកវណ្ណដា និងជីដេវីតផងដែរ ក៏ទទួលបានតំណែងជាទូតសុឆន្ទៈជាច្រើនក្រុមហ៊ុនធំៗនាំមុខទីផ្សារនាពេលបច្ចុប្បន្ននេះខណៈដែលតាមពីក្រោយដោយតារាមានឥទ្ធិពលមួយចំនួនទៀតដែលអាចរកទីផ្សារបានទៅតាមកំរិតនៃភាពល្បីល្បាញរបស់ពួកគេ។ ជាក់ស្តែងនៅដើមឆ្នាំ២០២៣នេះ សង្កេតឃើញថាមានកំពូលតារា៣រូបបាត់ទៅហើយបានទទួលតំណែងជាទូតសុឆន្ទៈពីក្រុមហ៊ុនធំៗដែលរួមមានលោក វណ្ណដា និងលោក ជីដេវីត ផ្ទាល់ ហើយនិងលោក កក្កដាសុភ័ណ្ឌ ផងដែរ។
កាលពីពេលថ្មីៗនេះ លោកវណ្ណដាទើបតែត្រូវបានប្រកាសថាចូលជាសមាជិកទូតសុឆន្ទៈថ្មីរបស់ក្រុមហ៊ុនភេសជ្ជៈកូកាកូឡានោះទេ ខណៈដែលលោកជីដេវីតក៏ទើបតែរៀបចំកម្មវិធីគំរប់ខួបបីឆ្នាំនៃការចូលជាសមាជិកគ្រួសារភេសជ្ជៈ Sting ដែលទំនងជាលោកក៏នឹងបន្តកុងត្រាថ្មីជាមួយនឹងក្រុមហ៊ុន Sting នៅក្នុងដើមឆ្នាំ២០២៣នេះដែរ។ តារាកំពូលទាំងពីររូបនេះបានត្រៀមខ្លួនរួមដំណើររួចជាស្រេចជាមួយនឹងក្រុមហ៊ុនដៃគូសហការរបស់ពួកគេនៅក្នុងគំរោងថ្មីៗសំរាប់ឆ្នាំ២០២៣នេះ។ យ៉ាងណាមិញផងដែរបន្ទាប់ពីដំណឹងកក្រើករបស់កំពូលតារាទាំងពីរនេះលេចឡើងផងដែរ ក៏នៅមានតាមពីក្រោយដោយដំណឹងស្រដៀងនឹងគ្នានេះផងដែរដោយកំពួលតារាមួយរួបទៀតគឺលោ កកក្កដាសុភ័ណ្ឌ ក៏បានប្រការចូលជាទូតសុឆន្ទៈនៃក្រុមហ៊ុន The First Man ផងដែរ។
យុទ្ធសាស្រ្តប្លែកៗរបស់លោក កក្កដាសុភ័ណ្ឌ តែងតែអាចឆក់ទាញបានទីផ្សារមិនប្លែកនោះទេ តែបើមើលអោយជ្រៅបន្តិចទើបអាចយល់ថាមានរឿងមួយមួយបង្កប់នៅក្នុងរឿងមួយនេះ។ ស្របពេលដែលលោក កក្កដាសុភ័ណ្ឌ បានបញ្ចេញព័ត៌មានជាទូតសុឆន្ទៈនេះ ក៏លេចធ្លាយនូវដំណឹងថាលោកក៏មានពាក់ព័ន្ធនឹងទំនាក់ទំនងស្នេហាជាមូយបុរសលក់ផលិតផលអនឡាញម្នាក់ដែរ ដែលទាញបានថាជាម្ចាស់ Brand នៃក្រុមហ៊ុន The First Man នេះមានឈ្មោះថាលីមីញ។ ការក្លាយជាទូតសុឆន្ទៈរបស់លោកវណ្ណដានិងលោកជីដេវីតអាចជារឿង Business to business តែរឿងរបស់លោកកក្កដាសុភ័ណ្ឌតើអាចជាយុទ្ធសាស្រ្ត រឿងដែលពាក់ព័ន្ធនឹងទំនងស្នេហារបស់ពួកគេដែរឬទេ? តើអ្នកទាំងអស់គ្នាគិតយ៉ាងណាដែរ Let me know in the comment below!