ភ្នំពេញ៖ ផ្ទះចំនួនជិត១០០០ខ្នងស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោបានរងគ្រោះដោយសារជំនន់ទឹកភ្លៀង ដែលបានធ្លាក់ជាប់ៗគ្នានាប៉ុន្មានថ្ងៃកន្លងទៅនេះខណៈអាជ្ញាធរបានចុះជួយអន្តរាគមន៍សង្រ្គោះពលរដ្ឋ។ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការ នគរបាលខណ្ឌដង្កោបានឱ្យដឹងថា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កម្លាំង នៃអធិការដ្ឋាន នគរបាលខណ្ឌដង្កោបានចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលលិចផ្ទះដោយសារជំនន់ទឹកភ្លៀងនៅតាមសណ្តស្ទឹងព្រែកត្នោតចំនួន១០សង្កាត់ ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដង្កោ។
លោកបានឱ្យដឹងបន្តថា ក្នុងជំនន់ទឹកភ្លៀងនេះបណ្ដាលឱ្យលិចភូមិចំនួន២៩ភូមិក្នុងនោះមានផ្ទះ៩៥៣ខ្នង, ពលរដ្ឋ១០២៦គ្រួសារ, មនុស្ស៤០៣៥នាក់ផ្លូវបេតុង១៤ខ្សែវត្តចំនួន២ មណ្ឌលសុខភាព២ សាលាសង្កាត់២ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន២។ របាយការណ៍របស់អាជ្ញាធរខណ្ឌដង្កោបានឱ្យដឹងថា ភូមិដែលរងគ្រោះដោយសារការជន់លិចរួមមាន៖ សង្កាត់សាក់សំពៅចំនួន៦ភូមិ, សង្កាត់ស្ពានថ្ម៥ភូមិ, សង្កាត់ក្រាំងពង្រ៣ភូមិ, សង្កាត់គងនយ៣ភូមិ, សង្កាត់ទៀន៣ភូមិ, សង្កាត់ព្រែកកំពឹស៣ភូមិ, សង្កាត់ជើងឯក ២ភូមិ, សង្កាត់ព្រៃស២ភូមិ, សង្កាត់ដង្កោ១ភូមិ និងសង្កាត់ព្រៃវែង១ភូមិ៕