BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងវប្បធម៌លើកគម្រោងអភិរក្សបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជំហានទី២

ថ្ងៃសុក្រ, 13 ខែមករា 2023 13:33  មានជ័យ

2023-01-13 13.12.06

គម្រោងអភិរក្សបណ្ណសារសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងជំហានទី២ ត្រូវបានរៀបចំឡើងដោយក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ហើយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានកិច្ចប្រជុំមួយនៅសារមន្ទីរទួលស្លែង។​​​​ កិច្ចប្រជុំនេះធ្វើឡើងរវាងក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតំណាងដោយលោក ហាប់ ទូច រដ្ឋលេខាធិការ និងជាតំណាងលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ជាមួយលោក Sardar Umar Alam ប្រធានការិយាល័យអង្គការយូណេស្កូភ្នំពេញ និងលោក Song Yungjun តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំប្រទេសកម្ពុជា ដើម្បីសិក្សាវាយតម្លៃលើគម្រោងអភិរក្សបណ្ណសារសារមន្ទីរទួលស្លែងជំហានទី២ ដែលបានដាក់ស្នើសុំហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ KOICA។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគម្រោងជំហានទី២នេះផ្ដោតបន្តលើការអភិរក្សបណ្ណសារសារមន្ទីរ និងការអប់រំផ្សព្វផ្សាយដើម្បីសន្តិភាព។ គួររំលឹកថា កន្លងមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  សហការជាមួយការិយាល័យអង្គការយូណេស្កូភ្នំពេញបានអនុវត្តគម្រោង អភិរក្សនិងថតចម្លងបណ្ណសារសារមន្ទីរទួលស្លែងប្រកបដោយជោគជ័យក្រោមជំនួយហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េតាមរយៈអង្គការ KOICA។ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍​ទួលស្លែងជា​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ​ពី​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​ក្នុង​អតីត​ “មន្ទីរ សន្ដិសុខ២១ ឬស-២១” ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (សម័យ​ខ្មែរ​ក្រហម)​។

2023-01-13 13.11.46

អតីត​មន្ទីរ​ឃុំ​ឃាំង​នេះ ស្ថិត​នៅចំ​កណ្តាល​ទី​ក្រុង​ភ្នំពេញ​ដែល​​​ស្ងាត់​ជ្រងំក្រោយ​ខ្មែរ​ក្រហម​ជម្លៀស​ប្រជាជន​ទាំង​អស់​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥។ មន្ទីរ​ស‑២១ ជា​មណ្ឌល​កណ្តាល​ដ៏​ធំ​មួយ​នៃ​ប្រព័ន្ធ​គុក​នៅ​ទូទាំង​ប្រទេស ហើយ​គុក​នេះ​ក៏​ជា​កន្លែង​សម្ងាត់សម្រាប់​ឃុំឃាំង សួរ​ចម្លើយ ធ្វើ​ទារុណកម្ម និង​កំទេច​អ្នក​ដែល​ត្រូវ​ចាត់​ទុក​ថា​ជា “អ្នក​ទោស​នយោបាយ” ។ ខ្មែរ​ក្រហម​ចាប់​យក​អ្នក​ទោស​មក​ឃុំ​ឃាំង​ទាំង​ក្រុម​គ្រួសារ ដោយ​ផ្អែក​លើ​គោល​នយោបាយ​ដាក់​កំហុស​ជា​ប្រព័ន្ធ​។ អ្នកទោសមួយចំនួនតូចត្រូវខ្មែរក្រហមដោះលែងក្រោយចាប់មកឃុំឃាំងនៅមន្ទីរ ស-២១ នៅក្រោមការគ្រប់គ្រងរបស់ខ្លួនចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយក្នុង ចំណោមនោះ មានតែជនរងគ្រោះ១២ នាក់តែប៉ុណ្ណោះ ដែលមានជីវិតនៅពេលដែលកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ។

មន្ទីរ​ឃុំ​ឃាំង​ស-២១ មាន​បុគ្គលិក​បម្រើ​ការ​ផ្ទាល់​ និង​ប្រយោល​ប្រមាណ​១.៧២០នាក់​។ បុគ្គលិក​ភាគ​ច្រើន ​ជា​កម្មករ​បម្រើ​ការងារ​ទូទៅ​ដោយ​រាប់​បញ្ចូល​ទាំង​អ្នក​ដាំ​ស្ល រី​ឯ​បុគ្គលិក​មួយ​ចំនួន​ទៀត បម្រើ​ការ​ផ្ទាល់​នៅ​ផ្នែក​រដ្ឋបាល យាមកាម និង​សួរ​ចម្លើយ​អ្នក​ទោស។ ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិបានរំដោះទីក្រុងភ្នំពេញ ហើយបានចូលកាន់កាប់ក្រុងភ្នំពេញ បាន រកឃើញជនរងគ្រោះ ១២នាក់តែប៉ុណ្ណោះ ដែលមានជីវិត។ ក្នុងចំណោមជនរងគ្រោះ១២នាក់មានកុមារ៤នាក់។ ខ្មែរក្រហមបានរៀបចំអង្គការចាត់តាំងតាមភូមិភាគនីមួយៗ និងបង្កើតឲ្យមានមន្ទីរសន្តិសុខ ៧៧កន្លែង សម្រាប់សួរចម្លើយជនរងគ្រោះ ហើយបានបង្កើតទីតាំងវាលពិឃាដមាន ៣៤៣ កន្លែងសម្រាប់សម្លាញ់ជនរងគ្រោះ និងទីតាំងរណ្តៅសាកសពរួមមាន១៩៤៤០រណ្តៅ។

2023-01-13 13.11.54

លោក ជុច ភឿន រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ធ្លាប់បាន​ថ្លែងថា ក្រោយ​ការ​ដួលរលំ​ទៅ​នៃ​របប ប៉ុល ពត  រាជរដ្ឋាភិបាល​កម្ពុជា​ បាន​រៀបចំ​អភិរក្ស​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នេះ សម្រាប់​ជា​ភស្តុតាង​ដាក់​បន្ទុក​ដល់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់ ដែល​ទទួលខុសត្រូវ​លើ​ទង្វើ​ឧក្រិដ្ឋកម្ម​នា​រវាង​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩។គោលបំណង​សំខាន់់ នៃការអភិរក្ស គឺ​ដើម្បីផ្ដល់​ការ​បណ្ដុះបណ្ដាល​ជា​មូលដ្ឋាន​លើ​ជំនាញ​ថែរក្សា និង​អភិរក្ស​ឯកសារ​នានា​ដល់​មន្ត្រី​ជំនាញ​សារមន្ទីរ និង​បញ្ចូល​ឯកសារ​ទាំងអស់ ទៅ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរ​ការសិក្សា​ស្រាវជ្រាវ​នា​ថ្ងៃ​អនាគត៕ 

2023-01-13 13.11.57

2023-01-13 13.11.50

2023-01-13 13.12.16

2023-01-13 13.12.20

2023-01-13 13.12.24

2023-01-13 13.12.28



 


ថ្ងៃសុក្រ, 13 ខែមករា 2023 13:33  មានជ័យ