BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ច្រកចូលតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលត្រូវបានជំនន់ទឹកភ្លៀងហូរផ្ដាច់ទំនប់ និងស្ពានមិនអាចចូលទៅកម្សាន្តបានទេ

ថ្ងៃសុក្រ, 13 ខែមករា 2023 09:30  មានជ័យ

2023-01-13 09.23.12

ជំនន់ទឹកភ្លៀងហូរផ្ដាច់ទំនប់ និងស្ពានចូលទៅតំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលដែលបង្ខំឲ្យអាជ្ញាធរសម្រេចផ្អាកការធ្វើដំណើរចូលទៅតំបន់ទេសចរណ៍នេះជាបណ្ដោះអាសន្ននេះពើតាមការឲ្យដឹងពីរដ្ឋបាលស្រុកទឹកផុស ដែលទើបទទួលបាននៅថ្ងៃទី១២ ខែមករា នេះ។ លិខិតជូនដំណឹងស្ដីពីការផ្អាកធ្វើដំណើរកំសាន្តទៅកាន់តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មានភ្លៀងធ្លាក់យ៉ាងខ្លាំងទឹកជំនន់ឡើងខ្ពស់បណ្ដាលឲ្យបាក់ទំនប់កោះភ្នៅ (ទំនប់ចាក់ទឹម) ផ្លូវចូលទៅកាន់តំបន់រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល និងបណ្ដាលឲ្យដាច់ស្ពានអូរឃ្លៃទាំងស្រុងស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស។ ដូច្នេះដើម្បីរក្សាសុខសុវត្ថិភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចររដ្ឋបាលស្រុកទឹកផុសបានផ្អាកជាបណ្ដោះអាសន្ននូវដំណើរកំសាន្តទឹកធ្លាក់ថ្មក្រាលចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ រហូតដល់ជូនដំណឹងសារជាថ្មី។

2023-01-13 09.23.01

គួររំលឹកថា រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលមានទីតាំងស្ថិតក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពងឆ្នាំង។ បើគេធ្វើដំណើរចេញពីរាជធានីភ្នំពេញលើផ្លូវជាតិលេខ៥ រហូតទៅដល់ស្រុកទឹកផុសម្តុំសាលាលេខ៥នោះរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាលស្ថិតនៅទិសដៅខាងឆ្វេងដៃផ្លូវនេះពោលរមណីយដ្ឋាននេះ ស្ថិតនៅភាគខាងលិចនៃខេត្តកំពង់ឆ្នាំងប្រមាណ៥០គីឡូម៉ែត្រ។ អ្នកទេសចរ អាចប្រើម៉ូតូ ឬរថយន្តក៏បានក្នុងការបើកលើផ្លូវកៅស៊ូពណ៌ខ្មៅ និងបន្តដំណើរលើផ្លូវគ្រួសក្រហមរហូតដល់ទីតាំងគួរជាទីមនោរម្យមួយនេះ។ ម្ហូបអាហារ និងទំនិញផ្សេងៗត្រូវបានលក់សមរម្យមិនថ្លៃហួសហេតុកេងចំណេញពីអ្នកដំណើរនោះទេ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន។

លោក ហែល អឿន ប្រធានសហគមន៍រមណីយដ្ឋានធម្មជាតិថ្មក្រាលធ្លាប់បានថ្លែងថា តំបន់ចទេសចរណ៍នេះមិនសូវល្បីល្បាញទេតែមានទឹកសម្រាប់លេងកម្សាន្តយ៉ាងត្រជាក់គ្រប់រដូវកាលទាំងអស់ តាំងប្រាំង តាំងវស្សា។ អ្វីដែលគួរឱ្យចាប់អារម្មណ៍មួយទៀតដែរនោះគឺដើមឫស្សីព្រិច ដែលដុះនៅទីនោះមានរាងកោងៗជារង្វង់ស្វ៊ែរត្រូវបានរៀបចំឡើងដោយធម្មជាតិសុទ្ធសាធ។ យប់ឡើងមានប្រភេទផ្សិតម្យ៉ាង ដែលចេញពន្លឺផ្លេកៗអមដោយស្នូរទឹកហូរថែមទាំងសម្លេងសត្វព្រៃយំគួរឱ្យនឹកស្រម៉ៃមិនជិនណាយ៕

2023-01-13 09.23.08

2023-01-13 09.23.04

2023-01-13 09.23.16

2023-01-13 09.23.21

2023-01-13 09.23.26

2023-01-13 09.23.30

2023-01-13 09.23.33

2023-01-13 09.23.38


 


ថ្ងៃសុក្រ, 13 ខែមករា 2023 09:30  មានជ័យ