BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ចុះពិនិត្យស្ថានភាពផ្ទះសសរ១០០ ដែលមានអាយុកាល១៥០ឆ្នាំនៅវត្តរកាកណ្តាល ខេត្តក្រចេះ

ថ្ងៃសុក្រ, 13 ខែមករា 2023 08:55  មានជ័យ

2023-01-13 08.48.08

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកាលពីថ្ងៃទី១០ ខែមករា ម្សិលមិញបានអញ្ជើញចុះទៅពិនិត្យស្ថានភាពផ្ទះសសរ១០០ ដែលស្ថិតនៅវត្តរកាកណ្តាល ខេត្តក្រចេះ ក្រោយការសាងសង់ជួសជុល និងតម្លើងឡើងវិញចប់សព្វគ្រប់ ដើម្បីបើកទ្វារជូនសាធារណជនចូលទស្សនាបានជាផ្លូវការ។ បើតាមក្រសួងវប្បធម៌ ផ្ទះសរសរ១០០ជាផ្ទះឈើបុរាណមួយដែលមានអាយុកាលជាង១៥០ឆ្នាំ ហើយបច្ចុប្បន្ននេះសសរផ្ទះធំមាននៅសល់តែចំនួន៤០ដោយឡែកសសរចំនួន៦០ទៀត ក្រសួងបានណែនាំឲ្យមន្ទីរពិនិត្យលទ្ធភាពសាងសង់បន្ថែម និងស្វែងរកថវិកាបន្ថែមពីសប្បុរសជនសម្រាប់ចំណាយលើការសាងសង់។

ថ្លែងនៅក្នងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងថ្នាក់ដឹកនាំខេត្តលោកស្រីរដ្ឋមន្ត្រី បានលើកឡើងនូវអនុសាសន៍ណែនាំល្អៗមួយចំនួនទាក់ទងនិងកិច្ចការអភិរក្សបេតិកភណ្ឌជាតិទាំងរូបីនិងអរូបី។ ទន្ទឹមនឹងនោះក៏បានពន្យល់ពីសារៈសំខាន់នៃកិច្ចការអភិរក្សបុរាណដ្ឋាន និងសំណង់បុរាណនានាដោយបានអំពាវនាវឲ្យមន្ត្រីជួយផ្សព្វផ្សាយ និងបង្ការកុំឲ្យប្រជាពលរដ្ឋវាយកំទេចសំណង់បុរាណនានា ដែលនៅក្នុងវត្តបំផ្លាញទីទួលបុរាណ និងប្រាសាទបុរាណព្រោះមរតកទាំងនោះគឺអាចប្រើប្រាស់បង្កើតជាតំបន់ទេសចរ ដើម្បីទាក់ទាញភ្ញៀវមកចូលទស្សនាបាន។ ជាក់ស្តែងគឺទីតាំងវត្តរកាកណ្តាលនេះតែម្តង ដែលមានអគារវត្ត កុដិ និងផ្ទះសសរ១០០ កំពុងក្លាយជាតំបន់ទេសចរណ៍របស់ខេត្ត។ បើតាមលោកស្រីរដ្ឋមន្ត្រីប្រជាពលរដ្ឋគ្រប់រូប មានកត្វកិច្ចក្នុងការការពារសំណង់បុរាណ ហើយមន្ទីរជំនាញនានាចាំបាច់ត្រូវតែឆាប់ចុះស្រង់ស្ថិតិចុះបញ្ជី និងការពារនូវរាល់សំណង់សំខាន់ៗ ដែលមានអាយុកាលចាប់ពី៥០ឆ្នាំឡើងទៅ។

2023-01-13 08.47.45

ជាមួយគ្នានោះលោកស្រីបានបង្ហាញពីការសោកស្តាយចំពោះរាល់សកម្មភាពនានា ដែលឈានដល់ការបំផ្លាញសំណង់បុរាណមួយចំនួននារយៈកាលថ្មីៗនេះ។ ឆ្លៀតឱកាសនេះផងដែរ លោកស្រីក៏បានផ្តាំផ្ញើសារបន្តជូនជនរួមជាតិផងដែរថា សកម្មភាពនៃការបំផ្លាញសំណង់បុរាណគឺបទល្មើសព្រហ្មទណ្ឌដែលប្រឈមការកាត់ទោសជាប់មន្ទីរឃុំឃាំង ដូច្នេះប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវជៀសវាងសកម្មភាពនៃការរុករាន ឬបំផ្លាញទីទួលបុរាណ និងសំណង់បុរាណនានា។ ក្នុង ករណីមិនច្បាស់ថា ជាទីកន្លែង ឬសំណង់បុរាណត្រូវប្រញាប់ទាក់ទងមកអាជ្ញាធរមូលដ្ឋាន ឬអ្នកជំនាញរបស់យើងដែលមានលេខទំនាក់ទំនងស្រាប់នៅតាមបណ្តាញសង្គម ឬគេហទំព័ររបស់ក្រសួងស្រាប់។ ជាចុងក្រោយ លោកស្រីរដ្ឋមន្ត្រីបានអំពាវនាយដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងរស់នៅ ឬឆ្លងកាត់ខេត្តក្រចេះ សូមឆៀងចូលទស្សនាផ្ទះសសរ១០០ ដែលក្រសួងទើបដាក់ឲ្យដំណើរការចាប់ពីថ្ងៃនេះតទៅ៕ 

2023-01-13 08.47.38

2023-01-13 08.48.00

2023-01-13 08.47.49

2023-01-13 08.47.53

2023-01-13 08.48.04

2023-01-13 08.48.11

2023-01-13 08.48.15

2023-01-13 08.47.57


 


ថ្ងៃសុក្រ, 13 ខែមករា 2023 08:55  មានជ័យ