BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

និស្សិត៣ក្រុមទទួលបានជ័យលាភីក្នុងការរៀបចំគម្រោងផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ

ថ្ងៃពុធ, 11 ខែមករា 2023 16:21  មានជ័យ

2023-01-11 16.17.25

ក្រុមនិស្សិត៤ក្រុមមកពីគ្រឹះស្ថានឧត្តមសិក្សាចំនួន៤ផ្សេងគ្នារួមមាន សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាកលវិទ្យាល័យជាតិបាត់ដំបង និងវិទ្យាស្ថានសន្តប៉ូល បានចូលរួមប្រកួតប្រជែងក្នុងការរៀបចំគម្រោងផែនការ “ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ នៅស្រុកបន្ទាយស្រី” ដែលរៀបចំដោយក្រសួងទេសចរណ៍ ហើយការប្រកួតប្រជែងនេះក៏ទទួលបានការវាយតម្លៃយ៉ាងត្រឹមត្រូវពីគណៈកម្មការអន្តរក្រសួង-ស្ថាប័ន ផងដែរ។ ការវាយតម្លៃត្រូវបានក្រសួងទេសចរណ៍បានរៀបចំធ្វើឡើងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដើម្បីជ្រើសរើសជ័យលាភី ក្នុងកម្មវិធីប្រកួតប្រជែងការរៀបចំ “ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ” ក្រោមអធិបតីភាពលោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នៅទីស្តីការក្រសួងទេសចរណ៍។

លោក ណេប សាមុត បានថ្លែងថា ក្រុមនិស្សិតទាំងនោះបានទទួលការបណ្តុះបណ្តាលដោយក្រសួងទេសចរណ៍ និងចុះកម្មសិក្សាដោយផ្ទាល់ទៅកាន់សហគមន៍ទេសចរណ៍នៅក្នុងស្រុកបន្ទាយស្រីកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ។ ជាលទ្ធផល គណៈកម្មការបានជ្រើសរើសជ័យលាភី៣ក្រុម ដែលក្នុងនោះជ័យលាភីលេខ១ បានទៅលើក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យជាតិបាត់ដំបង ជ័យលាភីលេខ២ បានទៅលើក្រុមនិស្សិតដែលមកពីវិទ្យាស្ថានសន្តប៉ូល និងជ័យលាភីលេខ៣ បានទៅលើក្រុមនិស្សិតដែលមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បើតាមលោក ណេប សាមុត កម្មវិធីប្រកួតប្រជែងខាងលើត្រូវបានចូលរួមដាក់ពិន្ទុ និងវាយតម្លៃពីគណៈកម្មការ ដែលមានសមាសភាពមកពីតំណាងក្រសួងទេសចរណ៍វិទ្យាស្ថានជាតិទេសចរណ៍សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA) និងបណ្តាញសហគមន៍ទេសចរណ៍ស្រុកបន្ទាយស្រី។

2023-01-11 16.17.35

សូមរំលឹកថា កម្មវិធីនេះត្រូវបានរៀបចំក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិតជំនាញទេសចរណ៍បានចុះសិក្សាស្វែងយល់អំពីសក្តានុពលវិស័យទេសចរណ៍បញ្ហាប្រឈមនានា និងទទួលបានបទពិសោធន៍ជាក់ស្តែងអំពីយន្តការគ្រប់គ្រងនៃដំណើរការរបស់គោលដៅទេសចរណ៍នីមួយៗស្របតាមយុទ្ធនាការ “ទស្សនាស្រុកយើង” ស្របតាមពាក្យស្លោក “ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី” ពិសេសអនុលោមតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា “ទេសចរណ៍ផ្សារភ្ជាប់ទឹកដី”។

លោកណេប សាមុត អះអាងថា  កម្មវិធីប្រកួតប្រជែងនេះក៏បានចូលរួមចំណែកទ្រទ្រង់ដល់ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ តាមរយៈការចូលរួមបង្កើតយុទ្ធសាស្រ្តអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពទាំង៦ក្នុងខេត្តសៀមរាប ដែលក្នុងនោះមានតំបន់ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី៖ អភិវឌ្ឍន៍ជាគោលដៅទេសចរណ៍ជនបទ និងកសិទេសចរណ៍, ចូលរួមក្នុងផែនការជាតិអភិវឌ្ឍជនបទ, ចូលរួមធ្វើពិពិធកម្ម និងទំនើបកម្មផលិតផលទេសចរណ៍ជនបទ និងកសិទេសចរណ៍, បញ្ជៀបការយល់ដឹងជាសាធារណៈអំពីវិស័យទេសចរណ៍ (ភ្ញៀវទេសចរ ប្រជាជនមូលដ្ឋាន សិស្ស-និស្សិត និងផ្នែកឯកជន), ការលើកទឹកចិត្តឱ្យមានការចូលរួមពីសហគមន៍មូលដ្ឋានចូលរួមជាទស្សនាទានដល់អង្គភាពគ្រប់គ្រងគោលដៅទេសចរណ៍ (Sub-DMOs)។

2023-01-11 16.17.21

កម្មវិធីប្រកួតប្រជែងនេះត្រូវបានធ្វើឡើងដោយមាន៥ដំណាក់កាល៖

ដំណាក់កាលទី១៖ ការប្រកាស និងផ្សព្វផ្សាយការដាក់ពាក្យចូលរួមប្រកួត នឹងចាប់ផ្តើមទទួលពាក្យប្រកួតប្រជែងចាប់ពីថ្ងៃទី១៩ កញ្ញា ២០២២។

ដំណាក់កាលទី២៖ ការជ្រើសរើសក្រុមនិស្សិតដែលមានសក្តានុពល និងប្រកបដោយគុណវុឌ្ឍចូលរួមបន្តក្នុងកិច្ចសំភាសន៍ផ្ទាល់មាត់នៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។

ដំណាក់កាលទី៣៖ វគ្គបំប៉ន និងតម្រង់ទិសដល់បេក្ខភាពក្រុមនិស្សិតទាំង៤ក្រុម លើប្រធានបទ “ទេសចរណ៍បែបសហគមន៍” កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២។

ដំណាក់កាលទី៤៖ ទស្សនកិច្ចសិក្សាដោយផ្ទាល់នៅស្រុកបន្ទាយស្រី ខេត្តសៀមរាបរបស់ក្រុមនិស្សិតកាលពីថ្ងៃទី១៧-២១ វិច្ឆិកា ឆ្នាំ២០២២។

ដំណាក់កាលទី៥៖ ការវាយតម្លៃ និងបូកសរុបពិន្ទុតាមរយៈការធ្វើបទបង្ហាញ (Final Pitch) របស់ក្រុមនិស្សិតទាំង៤ក្រុម និងជាវគ្គប្រកាសលទ្ធផល នាពីថ្ងៃទី១០ មករា ២០២៣។

លោកអគ្គនាយកក្រសួងទេសចរណ៍រូបនេះបង្ហាញការរំពឹងថា កម្មវិធីប្រកួតប្រជែងការរៀបចំ “ផែនការអភិវឌ្ឍន៍គោលដៅទេសចរណ៍គំរូ” នឹងក្លាយជាវេទិកាអប់រំ និងបញ្ជ្រាបការយល់ដឹងជាសាធារណៈដល់សាធារណជន ជាពិសេសនិស្សិតដែលចាប់យកជំនាញទេសចរណ៍ក្នុងការសិក្សាស្វែងយល់ ដោយផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្តែង ពិសេសទទួលបានបទពិសោធន៍ដោយផ្ទាល់នៅក្នុងការអភិវឌ្ឍន៍ និងគ្រប់គ្រងរៀបចំគោលដៅ និងសហគមន៍ទេសចរណ៍ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព៕ 

2023-01-11 16.17.28

2023-01-11 16.17.32


 


ថ្ងៃពុធ, 11 ខែមករា 2023 16:21  មានជ័យ