BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សម្ដេច ស ខេង ណែនាំដល់អាជ្ញាធរត្រូវដោះស្រាយគ្រប់បណ្តឹងឱ្យច្បាស់លាស់

ថ្ងៃពុធ, 11 ខែមករា 2023 14:05  លាង ឡា

2023-01-11 13.51.21 (1)

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានណែនាំដល់អាជ្ញាធររាជធានីខេត្ត ត្រូវធ្វើការដោះស្រាយពាក្យបណ្តឹងទាំងអស់ឱ្យបានច្បាស់លាស់ និងត្រឹមត្រូវហើយមិនត្រូវទុកចោលករណីណាមួយនោះទេ។ ការណែនាំនេះបានធ្វើឡើងក្នុងពិធីបើកវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល (លើកទី៥) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ នៅក្នុងពិធីនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកឡើងថា ពាក្យបណ្ដឹងបានថយចុះខណៈពីមុនមានជាមធ្យមចំនួន១០បណ្ដឹងក្នុង១ថ្ងៃ។

សម្ដេចក្រឡាហោមបានែនាំដល់អភិបាលរាជធានី ខេត្ត និងអ្នកពាក់ព័ន្ធត្រូវដោះស្រាយបញ្ហាពាក្យបណ្ដឹងនានាឱ្យបានច្បាស់លាស់ និងមិនត្រូវធ្វើលំៗ ស្រាលៗ ដោយផ្សំគំនិតនោះឡើយ ហើយក្នុងករណីមានការបិទបាំងគឺមានន័យថា ជាការគាំទ្រនូវអំពើទុច្ចរិត។ សូមបញ្ជាក់ដែរថា នៅក្នុងពិធីដដែលនេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានណែនាំឱ្យរដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល មួយចំនួនដែលធ្វើសកម្មភាពបោកប្រាស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូចដែលធ្វើសកម្មភាពបោកប្រាស់អូសទាញប្រជាពលរដ្ឋតាមរយៈការចូលជាសមាជិក និងតម្រូវឱ្យបង់ប្រាក់ចូលមូលនិធិរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងគោលបំណងដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដែលជាសកម្មភាពប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

2023-01-11 13.51.32

2023-01-11 13.51.26


 


ថ្ងៃពុធ, 11 ខែមករា 2023 14:05  លាង ឡា