BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីសន្ធិសញ្ញាសន្តិភាពរបស់អ៊ុយក្រែនដោយមើលរំលងកងកំលាំងជើងទឹករុស្ស៊ីនៅសមុទ្រខ្មៅបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ?

ថ្ងៃពុធ, 11 ខែមករា 2023 09:56  BeeTube News

2023-01-11 09.51.01

លោក Zelensky បានធ្វើបទបង្ហាញគំរោងការណ៍សន្តិភាពចំនុចទាំង១០យ៉ាងក្បោះក្បាយនៅខណៈពេលក្នុងសង្គ្រាមរបស់រុស្ស៊ីអូសបន្លាយរយៈពេលយូរខែមកលើអ៊ុយក្រែននេះ។ ប៉ុន្តែអ្នកជំនាញបាននិយាយថាផែនកា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រសន្តិភាពរបស់លោក Zelensky នេះមានការខ្វះចន្លោះនូវចំនុចសំខាន់មួយទៅលើសមុទ្រខ្មៅរបស់អ៊ុយក្រែន។ អ្នកជំនាញបានរៀបរាប់បន្ថែមថាសន្ធិសញ្ញាសន្តិភាពរបស់អ៊ុយក្រែនត្រូវតែរក្សានូវតុល្យភាពនៃអំណាចនៅក្នុងតំបន់់សមុទ្រខ្មៅត្រូវតែបានសមភាពគ្នា។​​​ ដោយរាប់ចាប់តាំងពីការគំរាមកំហែងនៃអូតូម៉ង់ទៅការពង្រីកភាគខាងកើតនៃអង្គការណាតូ រុស្ស៊ីតែងតែមានភ័យខ្លាចនឹងការគំរាមកំហែងពីសត្រូវលេចចេញពីសមុទ្រខ្មៅនេះ។ ជាលទ្ធផលរុស្ស៊ីតែងតែរក្សានូវកងនាវាជើងទឹកដ៏ធំមួយនៅក្នុងតំបន់ដើម្បីបំរើជាការពាំងសុវត្ថិភាពពីគ្រោះកំរាមកំហែងផ្សេងៗពីសមុទ្រខ្មៅនោះ។ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក កងទ័ពជើងទឹកសមុទ្រខ្មៅរបស់រុស្ស៊ីបានគ្របដណ្តប់តំបន់នេះជាមួយនឹងផ្នត់គំនិតនៃឧត្តមភាព។ 

ជំនួសអោយការព្យាយាមថែរក្សាសមតុល្យសន្តិភាពនៅក្នុងតំបន់ រុស្ស៊ីជាញឹកញាប់បានប្រើប្រាស់ឧត្តមភាពជើងទឹកនេះដើម្បីធ្វើបាបប្រទេសជិតខាងផងដែរ។ អ្នកជំនាញនិយាយថាបរាជ័យនឹងការវាយបកទប់ទល់ជាមួយនឹងការគ្រប់គ្រងរបស់រុស្ស៊ីនៅក្នុងសមុទ្រខ្មៅ ធ្វើអោយជំលោះក្នុងពេលអនាគតនឹងកើតមានចៀសមិនរួច។ ប្រសិនបើសង្គ្រាមនេះនឹងបញ្ចប់ទៅដោយមិនមានការដោះស្រាយគ្នារឿងសមុទ្រខ្មៅច្បាស់លាស់នោះទេ រុុស្ស៊ីអាចនឹងត្រលប់ទៅបន្ថែមភាពតានតឹងនៅពាសពេញតំបន់។ កងទ័ពជើងទឹកសមុទ្រខ្មៅរបស់ពូទីននឹងអាចបន្តយុទ្ធសាស្រ្តធ្វើបាបបានដោយប៉ងយាយីនាវាជំនួញ និងការដឹកជញ្ជូនទៅកាន់ផ្លូវទឹកតំបន់គ្រីមៀ។ អ្នកជំនាញនិយាយថាសន្តិភាពនៅក្នុងប្រទេសអ៊ុយក្រែនអាចធ្វើទៅបានលុះត្រាតែកំលាំងជើងទឹករុស្ស៊ីត្រូវបានបណ្តេញចេញពីសមុទ្រខ្មៅអស់រយៈពេលរាប់ឆ្នាំ។ ​​​អ្នកជំនាញខ្លះបានគិតថាការយល់ឃើញទូទៅថាសមុទ្រខ្មៅ និងសមុទ្រ Azov គឺជាបឹងរុស្ស៊ីតែមួយគប្បីណាត្រូវតែបញ្ឈប់គំនិតនេះតទៅទៀតទៅ។ អ្នកវិភាគជឿជាក់ថាការដកយកឧត្តមភាពជើងទឹកក្នុងស្រុលរបស់រុស្ស៊ីនឹងអាចបញ្ឈប់ទីក្រុងម៉ូស្កូពីការធ្វើសកម្មភាពបង្កគ្រោះមហន្តរាយនាពេលអនាគតផងដែរ។ 

2023-01-11 09.51.10

ការជំរុះចេញនៃកងទ័ពជើងទឹករុស្ស៊ីមិនត្រឹមតែធ្វើអោយធ្វើអោយមានលំនឹងនៅក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំទេចចោលគំនិតនៃឧត្តមភាពជើងទឹករបស់ទីក្រុងម៉ូស្កូនៅក្នុងគំនិតរបស់ប្រជារាស្រ្តរុស្ស៊ីផងដែរ។ អ្នកជំនាញនិយាយថាពិភពលោកនឹងមានអនាគតមួយដ៏មានសុវត្ថិភាពប្រសិនបើរុស្ស៊ីត្រូវបានបង្ខំអោយកសាងឡើងវិញនូវឥទ្ធិពលក្នុងស្រុកតាមរយៈការបង្កើនទំនុកចិត្ត និងការសហការជាលំដាប់។ ការដកយកកំលាំងទ័ពនៅក្នុងតំបន់នឹងអាចដោះស្រាយបញ្ហាមួយចំនួនសំរាប់អ៊ុយក្រែន និងប្រទេសនានាដែលអាស្រ័យនឹងផ្លូវជំនួញសមុទ្រខ្មៅនោះ។ អ្នកជំនាញនិយាយថាការដាក់បញ្ចូលតុល្យភាពនៃអំណាចនៃសមុទ្រខ្មៅទៅក្នុងសន្ធិសញ្ញាសន្តិភាពរបស់អ៊ុយក្រែនក៏អាចទាក់ទាញបាននូវកំលាំងគាំទ្រអន្តរជាតិបន្ថែមទៀតសំរាប់ទីក្រុង Kyiv។​​​ សហគមន៍អន្តរជាតិដែលលើកស្ទួយគំនិតនៃការទទួលបានសមុទ្រខ្មៅដែលមានលំនឹង នឹងនៅតែបន្តឈរពីក្រោយអ៊ុយក្រែននៅក្នុងសង្គ្រាមនេះ។ សន្ធិសញ្ញាសន្តិភាពរបស់អ៊ុយក្រែនបង្ខំអោយរុស្ស៊ីចាកចេញពីសមុទ្រខ្មៅ​​​នឹងអាចបង្កើនអំណាចរបស់កងទ័ពជើងទឹកទួរគីនៅក្នុងតំបន់នេះ។ 

សមុទ្រខ្មៅគឺដូចជាបឹងទួរគីដែលអាចអនុញ្ញាតអោយប្រទេសBulgaria, Romania, Ukraine និង ​​​Georgia ពេលវេលាអាចកសាងសមត្ថភាពកងកំលាំងជើងទឹករបស់ពួកគេ។ នេះក៏អាចជួយអោយរាជធានី Ankara អាចបង្កើនសរសៃឈាមលូតលាស់រីករាយចំរើនរបស់ប្រទេសទួរគី និងប្រព័ន្ធរងយោធារបស់ទួរគីបាន។ ការបណ្តេញចេញកងកំលាំងជើងទឹករបស់លោកពួទីនចេញពីសមុទ្រខ្មៅ និងការប្រគល់មូលដ្ឋានជើងទឹកនៃតំបន់គ្រីមៀទៅអោយអ៊ុយក្រែននឹងអាចដោះស្រាយបញ្ហាជាច្រើនសំរាប់ទីក្រុង Ankara។ វានឹងកាត់បន្ថយការព្យាយាមប្រឹងប្រែងរបស់ទួរគីដើម្បីរក្សាបានតុល្យភាពនៃអំណាចរបស់រុស្ស៊ីនៅក្នុងតំបន់មីឌីទេរ៉ានេ។ ការដកចេញកំលាំងជើងទឹកពូទីនពីតំបន់ផងដែរក៏បានធ្វើអោយទប់ស្កាត់គោលបំណងរបស់រុស្ស៊ីក្នុងការធ្វើអោយចុះទន់ខ្សោយនៃការគ្រប់គ្រងច្រកសមុទ្រ Dardanelles និងទួរគីរបស់ទួរគីផងដែរ។ នេះក៏បានផ្តល់អោយអង្គការណាតូនូវតំណែងមួយដែលអាចចរចាបានសំរាប់ការចូលរបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតទៅក្នុងសម្ព័ន្ធមិត្តនៅក្នុងការដោះដូរសំរាប់ឧត្តមភាពទួរគីនៅក្នុងសមុទ្រខ្មៅ។

 


ថ្ងៃពុធ, 11 ខែមករា 2023 09:56  BeeTube News