BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការសាងសង់អាកាសយានដ្ឋានសៀមរាបអង្គរយឺតជាងការគ្រោងទុកតែនឹងអាចបើកបម្រើភ្ញៀវទេសចរណ៍នៅចុងឆ្នាំនេះ

ថ្ងៃអង្គារ, 10 ខែមករា 2023 14:37  មានជ័យ

2023-01-10 14.28.28

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ យឺតជាងការគ្រោងទុក ដោយ សាតែវិត្តិកូវីដ១៩ ក្រោយវិបត្តិនេះបានបញ្ចប់ គណៈកម្មការសាងសង់បានជំរុញឲ្យក្រុមហ៊ុន ពន្លឿនការងារសាងសង់នេះ ដោយសម្រេចឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងអាចបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។ តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅក្នុងកិច្ចប្រជុំបូកសរុបការងារកាលពីថ្ងៃទី០៩ ខែមករា ម្សិលមិញ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន៦៣ភាគរយ យឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំ ដែលគ្រោងសម្រេចឲ្យបាន៧០ភាគរយ ដែលការយឺតនេះ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខាសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ១៩។ ជាមួយគ្នានេះ ក្រុមហ៊ុនបានដាក់ចេញនូវផែនការសម្រាប់២០២៣ ដោយប្តេជ្ញានឹងសម្រេចឱ្យបាន៩០ភាគរយ នៅត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៣។

ទាក់ទងការសាសង់នេះ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិស បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមមហ៊ុន AIAI ដែលបានយកចិត្តទុកដាក់ខ្ពស់ និងផ្តល់ភាពសំខាន់យ៉ាងខ្លាំងចំពោះគម្រោងនេះ ទោះក្នុងកាលៈទេសៈដែលពិភពលោកបាននិងកំពុងជួបវិបត្តិយ៉ាងខ្លាំងក៏ដោយ។  ទន្ទឹមគ្នានេះ ឯកឧត្តមប្រធាន ក៏បានថ្លែងអំណរគុណដល់សមាជិកគណៈកម្មការទាំងអស់ និងគ្រប់ភាគីពាក់ព័ន្ធដែលបានជ្រោមជ្រែង សម្របសម្រួល និងគាំទ្រ រហូតយើងសម្រេចបានសមិទ្ធិផលនៅពេលនេះ។ តាមរយៈសមិទ្ធិផលនេះ អាចវាយតម្លៃបានថា ពេលវេលាលំបាកបំផុតក្នុងការអនុវត្តគម្រោងសាងសង់ឱ្យសម្រេចជោគជ័យ គឺបានឆ្លងផុតហើយ  នៅសល់តែការងារតិចតួចប៉ុណ្ណោះ ដែលយើងត្រូវបន្តអនុវត្តឱ្យបានចប់នៅដំណាច់ខែមីនា ឆ្នាំ២០២៣ និងបើកឱ្យដំណើរការនៅខែតុលា ឆ្នាំ២០២៣។

2023-01-10 14.27.55

បើតាមឯកឧត្តម តឹករ៉េត សំរេច នៅអំឡុងពេលបន្តទៀតនេះ គឺជាដំណាក់កាលចាប់ផ្តើមអនុវត្តផែនការប្រតិបត្តិការ ដែលក្រុមហ៊ុនអនុវត្តគម្រោង និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាសម្រេចឱ្យបានតាមផែនការ ដែលបានឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី រួចហើយ។ ជាមួយគ្នានោះ ឯកឧត្តម តឹករ៉េត សំរេច បានធ្វើការណែនាំចំនុចសំខាន់ៗចំនួន៣ចំនុច ដើម្បីឲ្យការងារនេះទទួលបានជោគជ័យ៖

ទី១៖ ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន ត្រូវបន្តធ្វើការឱ្យកាន់តែជិតស្និតជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេសរបស់អាកាសយានដ្ឋាន (Airport Certification)។

ទី២៖ ក្រុមការងារបច្ចេកទេស ក្នុងការរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។

ទី៣៖ ការចូលមកធ្វើការរបស់ផ្នែកពាក់ព័ន្ធផ្សេងៗ (Service Providers) នៅព្រលានយន្តហោះ សូមឱ្យយកចិត្តទុកដាក់ពិនិត្យពិច័យឱ្យបានត្រឹមត្រូវច្បាស់លាស់ ទទួលយកក្រុមហ៊ុនដែលមានជំនាញ បទពិសោធ និងកេរ្តិ៍ឈ្មោះនៅក្រៅប្រទេសស្រាប់ ដើម្បីជម្រុញផ្នែកផ្សព្វផ្សាយក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។

គួររំលឹកថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតលើផ្ទៃដីជាង៧០០ហិកតា នៅស្រុកសូទ្រនិគម បើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២០ ក្នុងទឹកប្រាក់ជិត៩០០លានដុល្លារអាមេរិក។ នៅពេលសាងសង់រួច អាកាសយានដ្ឋាននេះ អាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យម ប្រភេទប៊ូអ៊ីង ៧៣៧ និងអ៊ែរប៊ឺស A៣២០ ចុះចតបាន ហើយនឹងទទួលបានអ្នកដំណើរពី៧ ទៅ១០លាននាក់ ក្នុងមួយឆ្នាំ៕

2023-01-10 14.27.26

2023-01-10 14.27.46

2023-01-10 14.27.17

2023-01-10 14.27.51

2023-01-10 14.28.00

2023-01-10 14.28.04

2023-01-10 14.28.08

2023-01-10 14.28.11

2023-01-10 14.28.16

2023-01-10 14.28.20

2023-01-10 14.28.24

2023-01-10 14.28.32

2023-01-10 14.28.36


 


ថ្ងៃអង្គារ, 10 ខែមករា 2023 14:37  មានជ័យ