ភ្នំពេញ៖ មនុស្សចំនួន៦នាក់ក្នុងចំណោមកម្មករ កម្មការិនី៦៥នាក់ បានរងគ្រោះដោយសារករណីគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្ថិតលើផ្លូវជាតិលេខ៥១ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦ និង២០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣។ របាយការណ៍បឋមរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកហាន់ដាយ ពណ៌ស ដឹកកម្មករ កម្មការិនីរោងចក្របើកវ៉ាជែងរថយន្ដសណ្ដោងរឺម៉ករួចក៏ក្រឡប់បណ្តាលឱ្យមានអ្នករបួស ធ្ងន់ ស្រាលចំនួន៦នាក់ក្នុងចំណោមកម្មករ កម្មការិនី៦៥នាក់តែម្ដង។
របាយការណ៍របស់នគរបាលបានស្រង់សម្ដីសាក្សីនៅកន្លែងកើតហេតុថា គ្រោះថ្នាក់នេះបណ្ដាលមកពីរថយន្តដឹកកម្មករបើកវ៉ាជែងមិនប្រុងប្រយ័ត្នក្នុងល្បឿនលឿន។ យ៉ាងណាក៏ដោយភ្លាមៗបន្ទាប់ពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលស្រុក និងជំនាញចរាចរណ៍ខេត្ដកំពង់ស្ពឺបានអន្ដរាគមន៍ជួយសម្រួល និងបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យនិងចាត់ការបន្តតាមនីតិវិធី៕