BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួង​វប្បធម៌ស្នើអគ្គស្នងការទប់ស្កាត់​ការផ្សព្វផ្សាយបទចម្រៀង "ឈាម​បាតុករ​" ដែលមាន​ខ្លឹមសារ អុជអាល ញុះញង់

ថ្ងៃចន្ទ, 09 ខែមករា 2023 09:15  មានជ័យ

2023-01-09 09.08.51

រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបានស្នើ​ឲ្យអគ្គស្នងការ​នគរបាល​ជាតិនាយឧត្តមសេនីយ៍ នេត សាវឿន ចាត់វិធានការ​ទប់ស្កាត់​កការផ្សព្វផ្សាយបទ​ចម្រៀង​អមដោយ​រូបភាព​ក្រោម​ចំណងជើង "ឈាម​បាតុករ​" ដោយសំអាងថា បទចម្រៀងនេះមាន​ខ្លឹមសារ អុជអាល ញុះញង់ អាច​នឹង​បង្ក​អសន្តិសុខ​សណ្តាប់ធ្នាប់​ដល់​សង្គម​។ នេះបើយោងតាម​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោកស្រីបណ្ឌិត ភឿង សកុណា ផ្ផ្ញើរជូន នាយឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ ដែលទើបទទួលបាននៅថ្ងៃទី០៧ ខែមករា នេះ។

2023-01-09 09.09.07

លោកស្រីលើកឡើងថា ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈបាន​ពិនិត្យឃើញក្នុងពេល​បច្ចុប្បន្ននេះមានទំព័របណ្តាញ​ប្រព័ន្ធ​ព័ត៌មាន​សង្គម​មួយចំនួន​បាន​យក​បទ​ចម្រៀង​ខាងលើ​របស់​អ្នកនិពន្ធ​ទំនុកច្រៀង និង​អ្នក​ច្រៀងឈ្មោះ គា សុគន្ធ ដែល​ធ្លាប់​ត្រូវបានក្រសួងមហាផ្ទៃ​ចាត់វិធានការ​បិទ និងផ្ដន្ទាទោស​ម្តង​រួចហើយ​មក​ផ្សព្វផ្សាយ​ជាថ្មី​ឡើងវិញ​។​

ដូច្នេះ ដើម្បី​ទប់ស្កាត់​នូវ​ភាពមិនប្រក្រតី​ដែល​អាច​នឹង​កើតមានឡើង​ជាយថាហេតុតាមរយៈ​បទ​ចម្រៀង​ដែលមាន​ខ្លឹមសារ អុជអាល ញុះញង់នេះ លោកស្រីបានស្នើឲ្យនាយ​ឧ​ត្ត​ម​សេនីយ៍សន្តិ​បបណ្ឌិតពិនិត្យននិងចាត់វិធានការតាម​នីតិវិធី​ច្បាប់​ដែលមាន​ជា​ធរមាន​។ សូមបញ្ជាក់ថា បទចម្រៀងនេះក្រៅពីផ្សព្វផ្សាយនៅតាមបណ្តាញសង្គមហ្វេសប៊ុកផ្សេងៗ អង្គការលីកាដូក៏បានលើកយកទៅបង្ហោះផងដែរ។ ដោយប្រើចំណងជើងថា "ឈាម​បាតុករ​៖ ៩​​ឆ្នាំ​ ​ពុំទាន់​មាន​យុត្តិធម៌​​សម្រាប់​កម្មករ​ ដែល​រងការ​បាញ់​ប្រហារ​នៅ​ផ្លូវ​វេ​ង​ស្រេង​"៕ 

2023-01-09 09.08.56

2023-01-09 09.09.00

2023-01-09 09.09.03


 


ថ្ងៃចន្ទ, 09 ខែមករា 2023 09:15  មានជ័យ