BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមជួសជុលខ្លោងទ្វារខាងត្បូងប្រាសាទតាព្រហ្មដែលបាក់ស្រុតតួគ្រឹះនិងកំពូល

ថ្ងៃចន្ទ, 09 ខែមករា 2023 08:54  មានជ័យ

2023-01-09 08.46.32

អាជ្ញាធរជាតិអប្សរាសហការណ៍ជាមួយស្ថាប័ន ASI របស់ឥណ្ឌា នៅដើមឆ្នាំ២០២៣នេះ បានចាប់ផ្តើមគម្រោងជួសជុលឡើងវិញខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្ម ក្នុងគោលបំណងធ្វើយ៉ាងណាឱ្យសំណង់ខ្លោងទ្វារដែលបាក់ស្រុតតួគ្រឹះ និងកំពូលមុខព្រហ្មទាំងបួនខាងលើរលុះធ្លាក់បាត់រូបរាងដោយកត្តាផ្សេងៗអស់រយៈពេលជាយូរឆ្នាំមកហើយ។​ គោលបំណងដើម្បីអាចឲ្យប្រាសាទនេះងើបឈរឹងមាំឡើងវិញ និងមានសុវត្ថិភាពគ្រប់គ្រាន់ក្នុងន័យថែរក្សាអភិរក្សស្នាដៃបុព្វបុរសខ្មែរមានតម្លៃមិនអាចកាត់ថ្លៃបាន ព្រមទាំងលើកតម្លៃសោភណ្ឌភាពប្រាសាទតាព្រហ្មជាពិសេសបង្អួតសម្រស់ភ្ញៀវទេសចរ ដែលមកទស្សនាប្រាសាទតាព្រហ្មនិងឆ្លងកាត់វង់ទស្សនាផ្លូវវង់តូចជាដើម។

លោក Sing Sood អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្មបានថ្លែងថា គម្រោងជួសជុលខ្លោងទ្វារខាងត្បួងប្រាសាទតាព្រហ្មនេះបានចាប់ផ្តើមនៅដើមខែមករា ឆ្នាំ២០២៣នេះតទៅដោយនៅក្នុងគម្រោងនេះដែរការជួសជុលមិនត្រឹមតែលើខ្លោងទ្វារប៉ុណ្ណោះទេភាគីកម្ពុជា និងឥណ្ឌា ក៏នឹងជួសជុលកំពែងសងខាងប្រវែង២០ម៉ែត្រដែលដួលរាបដល់ដីនោះផង។ លោករំពឹងថា នៅរយៈពេល២ឆ្នាំខាងមុខបន្ទាប់ពីការខិតខំប្រឹងប្រែងជួសជុលរបស់អ្នកជំនាញខ្លោងទ្វារ និងកំពែងផ្នែកខាងត្បួងនៃប្រាសាទតាព្រហ្មនឹងរឹងមាំស្រស់ស្អាតឡើងវិញ។

2023-01-09 08.46.40

លោកបន្តទៀតថា ដំណាក់កាលនៃការជួសជុលគឺត្រូវធ្វើការសិក្សាពីប្លង់ធ្វើកំណាយស្រាវជ្រាវអំពីការខូចខាតរៀបចំផ្គុំ និងជួសជុលថ្មឡើងវិញបន្ទាប់មកធ្វើការពង្រឹងគ្រឹះ និងរៀបចំផ្គុំថ្មចូលទៅទីតាំងដើមវិញហើយការងារជួសជុលនេះធ្វើឡើងតាមបច្ចេកទេស Anastylosis។ អ្នកជំនាញរូបនេះបញ្ជាក់ថា ខ្លោងទ្វារខាងត្បូងនៃប្រាសាទតាព្រហ្មនេះបានស្រុតផ្នែកគ្រឹះ បណ្តាលឱ្យតួខ្លោងទ្វារ និងកំពូលព្រហ្មបានក្រៀកហែក និងបណ្តាលឱ្យរលុះថ្មសន្ធប់ចូលក្នុងតួខ្លោងទ្វារតែម្តង។ ករណីនេះ អាចបណ្តាលមកពីអាយុកាលសំណង់ អាកាសធាតុ ដើមឈើ និងសត្វល្អិត និងការកង្វះការថែទាំយូរអង្វែងជាដើម។ សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកសាងឡើងនៅសតវត្សរ៍ទី១២នៃគ.ស នៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧។  បច្ចុប្បន្ននេះ ប្រាសាទនេះសម្បូរទៅដោយដើមឈើធំៗដែលជាចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាមិនចេះដាច់៕ 

2023-01-09 08.45.48

2023-01-09 08.45.54

2023-01-09 08.45.59

2023-01-09 08.46.03

2023-01-09 08.46.07

2023-01-09 08.46.12

2023-01-09 08.46.17

2023-01-09 08.46.21

2023-01-09 08.46.25

2023-01-09 08.46.36


 


ថ្ងៃចន្ទ, 09 ខែមករា 2023 08:54  មានជ័យ