BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ចុះវាយតម្លៃអាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិន

ថ្ងៃសុក្រ, 06 ខែមករា 2023 16:23  មានជ័យ

2023-01-06 16.18.10

បច្ចុប្បន្នក្រសួងទេសចរណ៍បានចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិនក្នុងឆ្នាំ២០២៣នេះ។ រដ្ឋាភិបាលចិនបានចាប់ផ្តើមបើកប្រទេសឡើងវិញហើយកម្ពុជា គឺជាគោលដៅនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ ប្រជាជនចិនទាំងផ្នែកធុរកិច្ច និងទេសចរណ៍នេះបើតាមលោក វ៉ាង វិ​ន​ធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ។ ដោយសារតែបញ្ហានេះក្រសួងទេសចរណ៍ប្រកាសបន្តទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដល់អាជីកម្មទេសចរណ៍ក្រោយគណៈកម្មការសុខភាពចិនបានប្រកាសនឹងបញ្ចប់ការតម្រូវឱ្យធ្វើចត្តាទ្បីស័កសម្រាប់អ្នកដំណើរចូលក្នុងប្រទេសដោយចាប់អនុវត្តចាប់ពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ខាងមុខនេះតទៅ ។

2023-01-06 16.18.23

ក្នុងនោះមានការលុបចោលការធ្វើចត្តាឡីស័ករយៈពេល៥ថ្ងៃនៅឯកន្លែងត្រួតពិនិត្យដោយរដ្ឋាភិបាល និងការបន្តស្នាក់នៅដាច់ដោយឡែកចំនួន៣ថ្ងៃបន្ថែមទៀតនៅផ្ទះ ដោយគ្រាន់តែត្រូវឆ្លងកាត់ការធ្វើតេស្ត PCR រយៈពេល៤៨ម៉ោងមុនពេលចេញដំណើរប៉ុណ្ណោះ  ដូច្នេះក្រសួងទេសចរណ៍កំពុងរៀបចំខ្លួនទ្បើងវិញដើម្បីពង្រឹងគុណភាពទទួលទេសចរចិនតាមរយៈការដាក់ចេញនូវយន្តការវាយតម្លៃទទួលស្គាល់គុណភាពទទួលទេសចរចិន (China Ready Accreditation) ដោយចុះធ្វើការវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រទទួលស្គាល់ជាបន្តបន្ទាប់ដល់អាជីវកម្មទេសចរណ៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ទទួលទេសចរចិន។ ជាមួយគ្នានោះក្រសួងទេសចរណ៍បានបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃនៅទីស្តីការក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍កន្លងមកក្រសួងបានទទួលស្គាល់អាជីវកម្មទេសចរណ៍មួយចំនួនរួចហើយដូចជាណានជីង អ៊ិនធើណេសិនណល ហូលីដេ ធួរគ្រុប - Nanjing International Holiday Tour Group Co.,Ltd (រាជធានីភ្នំពេញ) ឌីអិម អ៊ិនធើណេសិនណលត្រាវែល - DM International Travel Co., Ltd (រាជធានីភ្នំពេញ) ជាដើម៕ 

2023-01-06 16.18.05

2023-01-06 16.18.19

2023-01-06 16.18.40

2023-01-06 16.18.34


 


ថ្ងៃសុក្រ, 06 ខែមករា 2023 16:23  មានជ័យ