BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍ប្រកាសឲ្យប្រតិបត្តិករ និងភ្ញៀវទេសចរទាំងអស់ប្រុងប្រយ័ត្នចំពោះបញ្ហាអាកាសធាតុ

ថ្ងៃព្រហស្បតិ៍, 05 ខែមករា 2023 13:53  មានជ័យ

2023-01-05 13.44.45

ដោយសាតែស្ថានភាពអាកាសធាតុមិនអំណោយផលនៅខែមករានេះក្រសួងទេសចរណ៍បានប្រាប់ឲ្យមន្ទីរទេសចរណ៍ រាជធានី-ខេត្តទាំងអស់ធ្វើការផ្សព្វផ្សាយ និងណែនាំទៅដល់ម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរ និងភ្ញៀវ ទេសចរទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។ សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ដែលទើបទទួលបាននៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ឋិពលមួយចំនួនដូចជា៖ ពីថ្ងៃទី០៤ ដល់០៧ ខែមករា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង។ ពីថ្ងៃទី០៨ ដល់១០ ខែមករា ទទួលរងឥទ្ឋិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន និងខ្យល់មូសុងឦសាន) ក្នុងកម្រិតពីខ្សោយទៅមធ្យម។

2023-01-05 13.44.50

ដែលស្ថានភាពបែបនេះ នឹងធ្វើឱ្យតំបន់ទំនាបកណ្ដាល តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ចាប់ពីថ្ងៃទី០៥ដល់០៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យមដោយអន្លើ ហើយក៏នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំងឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្ហូរផងដែរ។ ដូច្នេះ “ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាពិសេស រាជធានីខេត្តដែលទទួលរងឥទ្ធិពលខាងលើនេះ ក្រសួងទេសចរណ៍ ធ្វើសេចក្ដីជូនដំណឹងដល់ឯកឧត្តម លោក-លោកស្រីប្រធានមន្ទីរទេសចរណ៍ រាជធានី-ខេត្ត ធ្វើការផ្សព្វផ្សាយនិងណែនាំដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ប្រតិបត្តិករទេសចរ និងភ្ញៀវ ទេសចរទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ដើម្បីជៀសវាងនូវគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ”។ ក្រសួងទេសចរណ៍បានប្រាប់ឲ្យស្ថាប័នជំនាញទាំងនោះត្រូវយកចិត្តទុកដាក់អនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

2023-01-05 13.44.54

គួររំលឹកថា នៅរយៈពេល១១ខែ ក្នុងឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ១លាន៩សែននាក់កើនឡើងជាង១០០០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ក្នុងនោះភ្ញៀវទេសចរដែលបានចូលមកកម្សាន្តនៅកម្ពុជាច្រើនជាងគេគឺភ្ញៀវទេសចរមកពីប្រទេសថៃ ដែលមានចំនួនជាង ៧២ម៉ឺននាក់បន្ទាប់មកគឺភ្ញៀវទេសចរវៀតណាម មានជាង៤០ម៉ឺននាក់ ខណៈភ្ញៀវទេសចរចិន មានប្រមាណ៩ម៉ឺននាក់។ ដោយឡែក នៅឆ្នាំ២០២៣ កម្ពុជារំពឹងថា អាចទទួលបានភ្ញៀវទេសចរអន្តរជាតិច្រើនជាង៣លាននាក់ផងដែរ។ ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៏នេះបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់បាននូវការរីករាលនៃជម្ងឺកូវីដ១៩ និងបើកប្រទេសឡើងវិញគ្រប់វិស័យ និងបើកទទួលភ្ញៀវទេសចរជាដើម ជាពិសេសការរៀបចំបុណ្យសមុទ្រ និងសន្និបាទឆ្នេរសមុទ្រដ៏ស្រស់ស្អាតលើពិភពលោក ដែលរៀបចំធ្វើនៅខេត្តព្រះសីហនុកាលពីថ្មីៗនេះ៕ 

2023-01-05 13.45.04

2023-01-05 13.45.08

2023-01-05 13.45.12

2023-01-05 13.45.16

2023-01-05 13.45.22

2023-01-05 13.45.28

2023-01-05 13.45.33

2023-01-05 13.45.37

2023-01-05 13.45.41

2023-01-05 13.45.51

2023-01-05 13.45.56


 


ថ្ងៃព្រហស្បតិ៍, 05 ខែមករា 2023 13:53  មានជ័យ