ភ្នំពេញ៖ ភូមិថ្មីចំនួន១៥បន្ថែមទៀតស្ថិតក្នុងខេត្តពោធិ៍សាត់ត្រូវបានក្រសួងមហាផ្ទៃសម្រេចបង្កើតថ្មី។ នេះបើយោងតាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។
យោងតាមប្រកាសរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា ភូមិទាំង១៥ដែលសម្រេចបង្កើតថ្មីរួមមាន៖ ភូមិបរវង្សដោយបំបែកចេញពីភូមិទូលគ្រួសនៃសង្កាត់ចំរើនផលក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ភូមិផ្ទះព្រៃដោយបំបែកចេញពីភូមិពាលញែក១នៃសង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់, ភូមិសំពៅមាស ដោយបំបែកចេញពីភូមិពាលញែក២នៃសង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់, ភូមិចំការចេកដោយបំបែកចេញពីភូមិចំការចេកខាងជើងនៃសង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់, ភូមិថ្មបីដុំ ដោយបំបែកចេញពីភូមិអូរថ្កូវនៃសង្កាត់រលាបក្រុងពោធិ៍សាត់, ភូមិអូរត្រាវដោយបំបែកចេញពីភូមិរលាបនៃសង្កាត់រលាបក្រុងពោធិ៍សាត់, ភូមិឈើទាលរូងដោយបំបែកចេញពីភូមិព្រៃឳម៉ាល់នៃសង្កាត់រលាបក្រុងពោធិ៍សាត់, ភូមិតាម៉ៅដោយបំបែកចេញពីភូមិព្រែកត្របែកនៃឃុំកញ្ញរស្រុកកណ្តៀង, ភូមិប្រឡាយធំដោយបំបែកចេញពីភូមិទួលទទឹងនៃឃុំកញ្ជរស្រុកកណ្ដៀង, ភូមិពោលដោយបំបែកចេញពីភូមិនិគមន៍លើនៃឃុំស្វាយដូនកែវស្រុកបាកាន, ភូមិស្រគំដោយបំបែកចេញពីភូមិក្រឡាញ់នៃឃុំក្បាលត្រាចស្រុកក្រគរ, ភូមិក្រាំងខឿនដោយបំបែកចេញពីភូមិផ្ទះចេកនិងភូមិឈើទែបនៃឃុំឈើតុំស្រុកក្រគរ, ភូមិរគោដោយបំបែកចេញពីភូមិអង្គ្រងនៃឃុំសំរោងស្រុកភ្នំក្រវ៉ាញ, ភូមិអូរដោយបំបែកចេញពីភូមិព្រងិលនៃឃុំព្រងិលស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់, ភូមិព្រៃអណ្តូងដោយបំបែកចេញពីភូមិអូរបាក់ត្រានៃឃុំព្រងិលស្រុកភ្នំក្រវ៉ាញ។
ក្នុងប្រការ៦នៃសេចក្ដីប្រកាសបានលើកឡើងថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ ប្រការ២ ប្រការ៣ ប្រការ៤ និងប្រការ៥ ត្រូវអនុលោមទៅតាមសេចក្ដីណែនាំលេខ០០៥សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃស្តីពីបែបបទនីតិវិធីនៃការជ្រើសរើសមេភូមិចូលកាន់តំណែងការផ្លាស់ប្តូរមេភូមិការតែងតាំងជំនួយការមេភូមិ និងតួនាទីភារកិច្ចរបៀបរបបធ្វើការងាររបស់ភូមិ៕