BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

វត្ថុបុរាណជាច្រើនត្រូវបានរកឃើញនៅស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពានខេត្តបាត់ដំបង

ថ្ងៃព្រហស្បតិ៍, 05 ខែមករា 2023 11:01  មានជ័យ

2023-01-05 10.52.37

ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពានជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីទីរូមខេត្តបាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន នេះបើតាមការឲ្យដឹងពីក្រសួងទេសចរណ៏។

បើតាមក្រសួងទេសចរណ៏ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាននេះត្រូវបានរកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូងដោយលោកស្រី សេស៊ី ម៉ូរ៉េ និងលោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង៤០ឆ្នាំ ។ លុះដល់ឆ្នាំ២០០៩ទើបមានការស្រាវជ្រាវបន្ត ដែលធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការណ៍រវាងក្រសួងវប្បធម៏ និងវិចិត្រសិល្បៈជាមួយសារមន្ទីរជាតិប្រវត្តិសាស្រ្តធម្មជាតិនៃប្រទេសបារាំង ដែលមានលោក ហេង សុផាឌី និងលោក អ៊ូប៊ែរ ហ្វ័ររេទីយ៉េ ជាអ្នកដឹកនាំ។

2023-01-05 10.52.20

របាយការណ៏ពីក្រសួងទេសចរណ៏បានឲ្យដឹងថា ការធ្វើកំណាយជាហូរហែរកន្លងមកបានរកឃើញវត្ថុបុរាណជាច្រើនដូចជា៖ ឧបករណ៍ថ្មបំបែក, ថ្មរំលីង, ភាជន៍, គ្រឿងលម្អកាយ (អង្កាំ និងកងដៃធ្វើពី ថ្ម និងបន្តោងខ្សែក ធ្វើពីចង្កូមសត្វ) បំណែកឆ្អឹងសត្វ ព្រមទាំងផ្នូរសព។ លទ្ធផលវិភាគលើវត្ថុបានពីកំណាយបង្ហាញថា ស្ថានីយល្អាងស្ពាន មានមនុស្សមកតាំងទី បីដំណាក់កាលផ្សេងគ្នា៖ សម័យថ្មបំបែកមានអាយុកាលប្រហែល៧១០០០ឆ្នាំ, វប្បធម៌ហាវប៊ីនញៀនមានអាយុចន្លោះពី១១០០០ដល់៥០០០ឆ្នាំ និងចុងក្រោយ គឺសម័យថ្មរំលីងមានអាយុប្រហែល៣០០០ឆ្នាំ ដោយគេបានយកល្អាងស្ពានជាកន្លែងបញ្ចុះសព។ កាលប្រវត្តិទទួលបាននាពេលនេះគឺធ្វើឡើងតាមវិធីសាស្រ្តបីផ្សេងៗគ្នា ដូចជា៖ (14C, OSL, U-Th) ទៅលើស្រទាប់ដីផ្សេងៗគ្នាចាប់ពីផ្ទៃខាងលើរហូតដល់ជម្រៅ៥ម៉ែត្រ។

រហូតមកទល់ពេលនេះល្អាងស្ពានជាស្ថានីយបុរេប្រវត្តិសាស្រ្តតែមួយគត់នៅក្នុងប្រទេសកម្ពុជា ដែលប្រទះឃើញឧបករណ៍ថ្មនៃវប្បធម៏ហាវប៊ីនញៀនច្រើនប្រភេទហើយស្ថិតក្នុងស្រទាប់ដីជាក់លាក់។ ផ្អែកលើកាលប្រវត្តិ បរិមាណ និងលក្ខណៈនៃឧបករណ៍ថ្មទាំងនោះ ជួយឲ្យយើងយល់បានកាន់តែប្រសើរពីបច្ចេកទេសនៃការផលិតឧបករណ៍ ថ្ម វប្បធម៏ បរិស្ថាន និងបរិបទទូទៅនៃវប្បធម៏ហាវប៊ីនញៀនព្រមទាំងទំនាក់ទំនងជាមួយសង្គមអ្នកបរបាញ់ និងប្រមូលអនុផលព្រៃឈើដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ដីគោក៕ 

2023-01-05 10.52.24

2023-01-05 10.52.29

2023-01-05 10.52.32

2023-01-05 10.52.41

2023-01-05 10.52.45

2023-01-05 10.52.50

2023-01-05 10.52.54

2023-01-05 10.52.58

2023-01-05 10.53.02

2023-01-05 10.53.06

2023-01-05 10.53.10

2023-01-05 10.53.14

2023-01-05 10.53.18


 


ថ្ងៃព្រហស្បតិ៍, 05 ខែមករា 2023 11:01  មានជ័យ