BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផលនេសាទដាយត្រីកើនឡើងបរិមាណប្រមាណ៤០ភាគរយ

ថ្ងៃពុធ, 04 ខែមករា 2023 10:35  លាង ឡា

2023-01-04 10.27.38

ភ្នំពេញ៖ ផលនេសាទដាយត្រក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្រេចបានបរិមាណ១ ៤៨១តោន ខណៈបរិមាណនេះមានការកើនឡើងប្រមាណ៤០ភាគរយ បើធៀបទៅនឹងផលនេសាទដោយតីនារដូវនេសាទឆ្នាំ២០២១-២០២២ ដែលទទួលបានចំនួន៨៩០តោន។ តាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ប្រភេទត្រីដែលនេសាទបានពីដាយត្រីក្នុងរដូវនេសាទនេះរួមមាន៖ ត្រីរៀល៤៥% ស្លឹកឫស្សី៣០% ខ្នងវែង ៥% ត្រីកហ្វ្រិក៣% ត្រីច្រកែង២% ត្រីឃ្វាត៥% និងត្រីចម្រុះ១០%។

ក្រសួងបានលើកឡើងថា កំណើនត្រីដែលចាប់បាននៅក្នុងគន្លងដាយនេះឆ្លុះបញ្ចាំងឱ្យឃើញថា បរិមាណត្រីទឹកសាបនៅក្នុងធម្មជាតិមានការកើនឡើងជាងមុន ដែលជាលទ្ធផលនៃការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពនូវបទល្មើសក្នុងបឹងទន្លេសាបពីសំណាក់មន្ត្រីជលផល និងកងកម្លាំងមានសមត្ថកិច្ចចម្រុះទាំងអស់កាលពីរដូវត្រីពងក្នុងអំឡុង ឆ្នាំ២០២២កន្លងទៅ។ ជាមួយគ្នានេះ ក្រសួងប្រកាសលើកទឹកចិត្តដល់សហគមន៍នេសាទទាំងអស់ឱ្យគោរពច្បាប់នេសាទដើម្បីរក្សាធនធានជលផលឱ្យបានយូរអង្វែង និងព្រមានចំពោះអ្នកប្រព្រឹត្តល្មើសត្រូវប្រឈមនឹងទោសទណ្ឌជាធរមាន៕

2023-01-04 10.27.43

2023-01-04 10.27.48


 


ថ្ងៃពុធ, 04 ខែមករា 2023 10:35  លាង ឡា