BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្លូវជាតិលេខ៧នឹងត្រូវបើកការដ្ឋានស្ថាបនាពង្រីកនៅសប្ដាហ៍ក្រោយ

ថ្ងៃអង្គារ, 03 ខែមករា 2023 13:19  លាង ឡា

2023-01-03 13.15.05

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ចើញបើកការដ្ឋានស្ថាបនាពង្រីកផ្លូវជាតិលេខ៧ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ ដល់រង្វង់មូល ស្ពានគីហ្សូណា ក្រុងកំពង់ចាម នៅសប្ដាហ៍ក្រោយ។ រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះថា បើកការដ្ឋានស្ថាបនាពង្រីកផ្លូវជាតិលេខ៧ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែមករា ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាត្រង់ចំណុចភូមិតាំងគោក ឃុំល្វា ស្រុកជើងព្រៃ ( គីឡូម៉ែត្រលេខ៨៦ )។

រដ្ឋបាលខេត្តកំពង់ចាមក៏បានអំពាវនាវដល់អ្នកបើកបរគ្រប់ប្រភេទបញ្ចៀសការធ្វើចរាចរណ៍នៅគោលដៅខាងលើដើម្បីឱ្យដំណើរការបើកការដ្ឋានប្រព្រឹត្តទៅដោយរលូន និងដើម្បីបញ្ចៀសការកកស្ទះព្រមទាំងរក្សាបានរបៀបរៀបរយក្នុងពិធី។

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនបានឱ្យដឹងថា គម្រោងពង្រីកផ្លូវជាតិលេខ៧មានប្រវែងសរុប៤៥,៤៨៩ គីឡូម៉ែត្រ។ ផ្លូវជាតិនេះនឹងពង្រីកជា បួនគន្លងចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្ស៊ូណា ខេត្តកំពង់ចាម គឺក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់ថវិកាប្រមាណ១១៥លានដុល្លារ និងគ្រោងចំណាយពេលសាងសង់ប្រមាណ៣៦ខែដោយអនុវត្តការងារសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន៕

2023-01-03 13.15.10

2023-01-03 13.15.14


 


ថ្ងៃអង្គារ, 03 ខែមករា 2023 13:19  លាង ឡា