BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ដោយអន្លើខណៈតំបន់សមុទ្រអាចមានខ្យល់ខ្លាំង

ថ្ងៃអង្គារ, 03 ខែមករា 2023 10:19  លាង ឡា

2023-01-03 10.15.42

ភ្នំពេញ៖ កម្ពុជាបន្តទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាបសកម្មពីភាគខាងក្រោមនៃសមុទ្រចិនខាងត្បូង និងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិតពីខ្សោយទៅមធ្យមចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដោយធ្វើឱ្យតំបន់ខ្លះមានភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង។ ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២នេះថា ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាលមានសីតុណ្ហភាពអប្បបរមាពី២១-២៤អង្សាសេនិងសីតុណ្ហភាពអតិបរមាមានពី ២៨-៣០អង្សាសេ ហើយនៅថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។

ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបមានសីតុណ្ហភាពអប្បបរមាមានពី១៨-២១អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ ហើយនៅថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ ។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយមបានបញ្ជាក់ថា នៅតំបន់មាត់សមុទ្រ សីតុណ្ហភាពអប្បបរមាមានពី២២-២៤ក្រសួងធនធានទឹកនិងឧតុនិយម និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០អង្សាសេ ហើយនៅថ្ងៃទី៥ដល់ថ្ងៃទី៧ ខែមករា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យមដោយអន្លើ នឹងអាចមានភ្លៀងខ្យល់បក់ពីបង្គួរទៅខ្លាំង ។ ឯនៅលើផ្ទៃសមុទ្រក៏នឹងកើតមានរលកសមុទ្រពីមធ្យមទៅបង្គួរផងដែរ៕

2023-01-03 10.15.52

2023-01-03 10.15.47


 


ថ្ងៃអង្គារ, 03 ខែមករា 2023 10:19  លាង ឡា