អត្ថប្រយោជន៍នៃការក្រោកពីព្រលឹម៖
ការក្រោកពីដំណេកនៅពេលព្រឹកព្រលឹមផ្តល់សារៈប្រយោជន៍ទាំងផ្លូវកាយ និងផ្លូវចិត្តជាច្រើនរួមមាន៖
-
មានពេលវេលាសម្រាប់ខ្លួនអ្នកផ្ទាល់៖ នៅពេលដែលអ្នកក្រោកពីដំណេកលឿនជាងម៉ោងកំណត់របស់អ្នក មិនត្រឹមតែអ្នកអាចពិសាកាហ្វេពេលព្រឹករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែអ្នកអាចធ្វើសកម្មភាពជាច្រើនទៀតផងដែរ។ ប្រសិនបើអ្នកចង់បញ្ចូលការហាត់យូហ្គាទៅក្នុងទម្លាប់របស់អ្នកទេ? អ្នកគួរតែភ្ញាក់ពីព្រលឹម! អ្នកវិទ្យាសាស្ត្រក៏បានបង្ហាញឱ្យឃើញពីអត្ថិភាពនៃនិចលភាពនៃការគេងផងដែរ។ រយៈពេលពី ២ ទៅ ៤ ម៉ោងបន្ទាប់ពីពេលដែលអ្នកភ្ញាក់ពីគេង ខួរក្បាលរបស់អ្នកមិនអាចដំណើរការបានពេញសមត្ថភាពដែលជាហេតុមកពីការគេង។ នៅពេលដែលអ្នកចាប់ផ្តើមផ្លាស់ប្តូរទម្លាប់របស់អ្នក កម្រិតផលិតភាព និងថាមពលរបស់អ្នកនឹងកើនឡើងយ៉ាងខ្លាំងផងដែរ។
-
គេងលក់ស្រួលជាងមុន៖ អ្នកដែលក្រោកពីព្រលឹមក៏ទំនងជាងងុយគេងតាមពេលវេលាកំណត់ដែរ។ រាងកាយរបស់អ្នកកាន់តែមានអារម្មណ៍នឿយហត់ ហើយជំនួសនូវការនៅរហូតដល់ម៉ោង ៣ ទៀបភ្លឺ អ្នកនឹងឃើញថាខ្លួនអ្នកកាន់តែមានទំនោរចង់សម្រាក។ ការចូលគេងលឿនអាចបង្កើនថាមពល និងបង្កើនអារម្មណ៍របស់អ្នកឲ្យកាន់តែប្រសើរ។
-
ធ្វើឲ្យស្បែកប្រសើរឡើង៖ ជាការពិត បើមើលតាមការបង្ហាញឲ្យឃើញតាមបែបវិទ្យាសាស្ត្រ ថាការគេងដើម្បីភាពស្រស់ស្អាតគឺត្រូវការចាំបាច់ដើម្បីធ្វើឲ្យស្បែករបស់អ្នកមើលទៅស្រស់ថ្លា និងក្មេងជាងវ័យ។ ការគេងមិនលក់ឬវដ្តនៃការគេងមិនសមរម្យអាចបណ្តាលឲ្យមានស្នាមជ្រួញ មានរង្វង់ខ្មៅនៅភ្នែក និងកើតមុននៅលើមុខ។ កោសិកាស្បែករបស់អ្នកត្រូវបានបង្កើតឡើងវិញដោយខ្លួនឯងនៅពេលអ្នកគេង ហើយវាជួសជុលការខូចខាតកាំរស្មីយូវី និងបង្កើនកូឡាជែន និងលំហូរឈាមថែមទៀតផង។ ដូច្នេះ ការភ្ញាក់ពីព្រលឹមក៏ផ្តល់ពេលវេលាជាច្រើនសម្រាប់អ្នកក្នុងការថែរក្សាស្បែកផងដែរ។
-
របបអាហារមានតុល្យភាព៖ នៅពេលអ្នកក្រោកពីព្រលឹម អ្នកមានទំនោរទៅរកការព្យាបាលខ្លួនអ្នកជាមួយនឹងអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់ដែលមានសុខភាពល្អ និងធ្វើឲ្យអ្នកមានអារម្មណ៍ពរពេញទៅដោយថាមពលកម្លាំង។ អាហារពេលព្រឹកគឺជាអាហារសំខាន់បំផុតប្រចាំថ្ងៃ ពីព្រោះអាហារពេលព្រឹកផ្តល់នូវការជំរុញនៃភាពរឹងមាំដល់អ្នក។
-
ធ្វើឲ្យមានតុល្យភាពសុខភាពផ្លូវចិត្ត៖ ការស្រាវជ្រាវបានបង្ហាញថាអ្នកដែលក្រោកពីព្រលឹមបានបង្ហាញពីរោគសញ្ញាសុខភាពផ្លូវចិត្តកាន់តែប្រសើរឡើង។ ពួកគេមានសុទិដ្ឋិនិយម ពេញចិត្ត និងមានអារម្មណ៍វិជ្ជមានចំពោះស្ថានភាពជំុវិញខ្លួន។ ពិសេសជាងនេះទៅទៀត ការភ្ញាក់ពីព្រឹកព្រលឹមក៏ជួយកាត់បន្ថយឱកាសនៃជំងឺផ្លូវចិត្ត ដែលជាធម្មតាកើតមានចំពោះអ្នកដែលចូលគេងយឺត និងភ្ញាក់ពីគេងយឺត។ នេះក៏ជាវិធីដ៏ល្អមួយក្នុងការកាត់បន្ថយភាពតានតឹងផងដែរ។