នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ខ្ញុំបាទ ជាម ប៉េអា សមាជិករដ្ឋសភានិងជាសមាជិកគណកម្មាធិការទីនៃរដ្ឋសភា បានចូលរួមជាអធិបតិក្នុងកម្មវិធី ថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០២២ ២០២៣ នៅវិទ្យាល័យព្រៃដើមថ្នឹង ដែលមានសិស្សានុសិស្ស តំណាងមាតាបិតាសិស្សសរុប១២០០នាក់ ហើយខ្ញុំបាទនិងក្រុមការងារបានឧបត្ថម្ភកម្មវិធី និងផ្តល់រង្វាន់សិស្សពូកែពីលេខ១ដល់លេខ៣ នូវថវិកា និងសំភារះសិក្សាមួយចំនួនផងដែរ។