BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាចាប់អនុវត្តកម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស

ថ្ងៃព្រហស្បតិ៍, 29 ខែធ្នូ 2022 17:41  មានជ័យ

2022-12-29 17.35.43

បច្ចុប្បន្ននៅកម្ពុជាកំពុងអនុវត្តកម្មវិធីសិក្សាមុខវិជ្ជាបច្ចេកទេសពាក់ព័ន្ធនឹង”ទេសចរណ៍” ដល់សិស្សវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនៅថ្នាក់ទី១០ ទី១១ និងទី១២ បន្ថែមពីលើមុខវិជ្ជាចំណេះដឹងទូទៅ ដែលមានស្រាប់ខណៈនៅដំណាក់កាលដំបូង មានសាលាចំនួន៤កំពុងអនុវត្តកម្មវិធីសិក្សាជំនាញទេសចរណ៍នេះ។ ការប្រកាសពីការអនុវត្តកម្មវិធីនេះ ត្រូវបង្ហាញឡើងក្នុងឱកាសដែលក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា បានធ្វើពិធីប្រកាសផ្សព្វផ្សាយកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស កាលពីថ្ងៃម្សិលមិញ នៅទីស្នាក់ការ NOCC។ លោក ទ្រី ឈីវ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងអាស៊ាន និងជាប្រធានលេខាធិការដ្ឋានគណកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា កម្មវិធីសិក្សាមុខវិជ្ជាទេសចរណ៍នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស គឺជាការបន្ថែមនូវការបង្រៀនមុខវិជ្ជាដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍ដល់សិស្សដែលសិក្សានៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពោលគឺចាប់ពីថ្នាក់ទី១០ ទី១១ និងទី១២។

លោកបន្តថា រយៈពេល៣ឆ្នាំនេះ សិស្សនឹងទទួលបានការសិក្សាលើមុខវិជ្ជាសំខាន់ៗ ដូចជា សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ការិយាល័យជួរមុខ ផលិតកម្មម្ហូបអាហារ គេហកិច្ច ការីទេសចរណ៍ ការប្រើប្រាស់កុំព្យូទ័រ បូករួមនឹងចំណេះដឹងផ្សេងៗទៀត និងការអនុវត្តជាក់ស្ដែងផងដែរ។ លោកថា សិស្សខ្លះ នៅពេលរៀនបានយល់ដឹងច្រើន ក៏មានឱកាសរកការងារធ្វើបណ្ដើរៗ។ អ្នកខ្លះទៀត បន្ទាប់ពីបញ្ចប់ការសិក្សា អាចទៅធ្វើការផ្ទាល់តែម្ដងក៏បាន ឬអាចបន្តការសិក្សានៅសាកលវិទ្យាល័យទៀតក៏បាន ដោយសញ្ញាបត្រមុខវិជ្ជាទេសចរណ៍របស់ពួកគេ មានតម្លៃស្មើនឹងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ មានសាលាចំនួន៤ ដែលកំពុងអនុវត្តកម្មវិធីសិក្សានេះ ក្នុងនោះរួមមាន៖ ១-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសអនុវត្តកំពង់ឈើទាល ខេត្តកំពង់ធំ ២-វិទ្យាស្ថានចំណេះទូទៅ និងបច្ចេកទេសឯកជន សន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ ៣-មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និង ៤-សាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៊ីធី រាជធានីភ្នំពេញ។

2022-12-29 17.35.23

ចំណែកលោកស្រី ម៉ាថាលា ឡូ នាយិកាសាលាចំណេះទូទៅ និងបច្ចេកទេសឯកជន អេស៊ីធី បានថ្លែងថា ការបណ្ដុះបណ្ដាលមុខវិជ្ជាទេសចរណ៍នៅកម្រិតវិទ្យាល័យនេះ មានគោលបំណងគាំទ្រដល់ទេពកោសលរបស់សិស្សកម្ពុជា ឱ្យពួកគេក្លាយជាអ្នកដែលមានជំនាញពិតប្រាកដ តាមរយៈការអភិវឌ្ឍសមត្ថភាពចាប់ពីកម្រិតវិទ្យាល័យទៅ។ លោកស្រីបន្តថា សម្រាប់សាលាអេស៊ីធី ប្រសិនបើសិស្សណាម្នាក់គ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីផ្លូម) ទេ ពួកគេអាចចូលរៀនវគ្គបំប៉នតម្រង់ទិសជំនាញទេសចរណ៍សិន ដើម្បីទទួលបានសញ្ញាបត្រដែលសមមូលជាមួយសញ្ញាបត្រឌីផ្លូម។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថាកម្មវិធីសិក្សាផ្នែកអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិ ផ្នែកទេសចរណ៍ ជំនាញការិយាល័យជួរមុខ សម្រាប់ប្រើប្រាស់តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងប្រព័ន្ធបណ្តុះបណ្តាលជំនាញទេសចរណ៍ជាតិ ពោលគឺការដាក់បញ្ចូលជាលើកទី១នូវកម្មវិធីសិក្សាដល់កម្រិតវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ដែលនឹងផ្តល់នូវឱកាសឱ្យសិស្សានុសិស្សអាចចាប់យកជំនាញទេសចរណ៍ទាំងនៅវ័យក្មេង និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដែលមានតម្លៃសមមូលនឹងសញ្ញាបត្របាក់ឌុប។

លោកថា កម្មវិធីសិក្សានេះក៏នឹងផ្ដល់ជម្រើសការងារ និងជំនាញបន្ថែមទៀតដល់យុវជនកម្ពុជាក្នុងការចាប់យកជំនាញទេសចរណ៍ ទាំងសម្រាប់យុវជនជាប់ ឬធ្លាក់បាក់ឌុប ឬក៏យុវជនដែលបានបញ្ចប់ការសិក្សាថ្នាក់ទី៩។ ហើយដើម្បីអនុវត្តនូវកម្មវិធីសិក្សាទេសចរណ៍ទទួលបានប្រសិទ្ធភាពខ្ពស់ លោកបានផ្ដល់អនុសាសន៍ឱ្យគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងអនុវត្តស្តង់ដាកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍អាស៊ាន តាមវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សហការរៀបចំបណ្ដុះបណ្ដាលដល់គ្រូបង្រៀន និងអ្នកវាយតម្លៃតាមសាលាដៃគូ ដែលនឹងទទួលអនុវត្តកម្មវិធីសិក្សាទេសចរណ៍នេះឱ្យស្របតាមលក្ខខណ្ឌតម្រូវរបស់អាស៊ាន៕ 

2022-12-29 17.35.27

2022-12-29 17.35.33

2022-12-29 17.35.48

2022-12-29 17.35.53

2022-12-29 17.35.57

2022-12-29 17.36.00


 


ថ្ងៃព្រហស្បតិ៍, 29 ខែធ្នូ 2022 17:41  មានជ័យ