BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ផ្ទុះអាវុធដាក់គ្នាបណ្តាលឱ្យមន្ត្រីនគរបាលម្នាក់បានស្លាប់

ថ្ងៃព្រហស្បតិ៍, 29 ខែធ្នូ 2022 10:29  លាង ឡា

2022-12-29 10.24.54

ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់បន្ទាប់សមត្ថកិច្ចបានឡោមព័ទ្ធរថយន្តរបស់ជនសង្ស័យមួយក្រុមកាលពីវេលាម៉ោង ១៩:៣០នាទីយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នគរបាលបានឱ្យដឹងថា ករណីនេះគឺសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនបានឡើងប្រកាសតាមវិទ្យុទាក់ទងឱ្យកម្លាំងសមត្ថកិច្ចពង្រាយកម្លាំងជួយតាមរថយន្តចាប់ឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុមពាក់ស្លាកលេខ0365បន្ទាប់ពីក្រុមនោះមានការផ្ទុះអាវុធជាមួយសមត្ថកិច្ចពេលចុះបង្ក្រាបគ្រឿងញៀន។ ចំណែកមន្រ្តីនគរបាល ដែលបានបាត់បង់ជីវិតមានឈ្មោះ ម៉ិច ឆាយភីវ័យ ឋានន្តរសក្ដិវរសេនីយ៍ត្រី ឋានៈនាយរងការិយាល័យផ្សព្វផ្សាយអប់រំ។ នគរបាលបានឱ្យដឹងដែរថា នៅក្នុងករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់យកទៅសាកសួរបន្តតាមនីតិវិធី៕

2022-12-29 10.25.00

2022-12-29 10.25.04


 


ថ្ងៃព្រហស្បតិ៍, 29 ខែធ្នូ 2022 10:29  លាង ឡា