BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លោកពូទីនត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចពិភាក្សាចរចារខណៈដែលគ្រាប់មីស៊ីលរុស្ស៊ីបានបាញ់ទម្លាក់ជាបន្តបន្ទាប់នៅប្រទេសអ៊ុយក្រែន

ថ្ងៃពុធ, 28 ខែធ្នូ 2022 11:43  BeeTube News

2022-12-28 11.40.05

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាដើម្បីបញ្ចប់សង្រ្គាមរយៈពេល ១០ ខែនៅអ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ពូទីន ដែលត្រូវបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ បានកើតឡើងចំពេលដែលមានការបន្តនូវការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីប្រជុំជនប្រទេសអ៊ុយក្រែន រួមទាំងនៅក្នុងតំបន់ Kharkov និង Zaporizhia។ អាមេរិក​ក៏​ធ្លាប់​បាន​ពណ៌នា​ជំហរ​របស់​លោក ពូទីន ថា​មិន​ស្មោះ​ត្រង់​ដោយ​សារ​តែ​មានការ​វាយ​ប្រហារ​ជាបន្តបន្ទាប់នៅលើប្រទេសអ៊ុយក្រែន។ នៅក្នុងបទសម្ភាសន៍ដែលចាក់ផ្សាយតាមទូរទស្សន៍ Rossiya 1 របស់ទីក្រុងម៉ូស្គូ លោក ពូទីន បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការចរចាជាមួយមនុស្សគ្រប់គ្នាដែលពាក់ព័ន្ធអំពីដំណោះស្រាយដែលអាចទទួលយកបាន ប៉ុន្តែ​​វា​អាស្រ័យ​លើ​ពួក​គេ ហើយលោក​មិន​មែន​ជា​អ្នក​បដិសេធ​ក្នុង​ការ​ចរចា​នោះ​ទេ​។ ទោះជាយ៉ាងនេះក្តី លោក Mykhailo Podolyak ជាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោកប្រធានាធិបតី Volodymyr Zelenskyy បានឆ្លើយតបថា លោក ពូទីន ចាំបាច់ត្រូវត្រឡប់ទៅរកការពិតវិញ ហើយទទួលស្គាល់ថាប្រទេសរុស្ស៊ីទេដែលជាអ្នកមិនចង់ឲ្យមានកិច្ចចរចាសម្រាប់សង្គ្រាម។

លោកទីប្រឹក្សាបានសរសេរនៅក្នុងប្រព័ន្ធTwitter ថា “រុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយដៃម្ខាង ហើយកំពុងសម្លាប់ប្រជាពលរដ្ឋជាច្រើនអ្នក។ រុស្ស៊ី​មិន​ចង់​ចរចា​ទេ ប៉ុន្តែ​ព្យាយាម​គេច​ពី​ការ​ទទួល​ខុស​ត្រូវ”។ គួរបញ្ជាក់ថា លោកប្រធានាធិបតីពូទីនបានបញ្ជាឲ្យមានការឈ្លានពានអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈជាមួយនឹងគោលបំណងនៃការផ្តួលរំលំរបប Neo-nazi នៅអ៊ុយក្រែនដែលបង្កឲ្យមានជម្លោះដ៏សាហាវបំផុតចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការប្រឈមមុខគ្នាដ៏ធំបំផុតរវាងទីក្រុងម៉ូស្គូនិងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបានៅក្នុងឆ្នាំ ១៩៦២។ មេដឹកនាំរុស្ស៊ីបាននិយាយថាលោកខាងលិចបានចាប់ផ្តើមជម្លោះនៅក្នុងឆ្នាំ ២០១៤ ដោយការផ្តួលរំលំប្រធានាធិបតីអ៊ុយក្រែនដែលគាំទ្រទីក្រុងម៉ូស្គូនៅក្នុងការតវ៉ាបដិវត្តន៍ Maidan ។ មិនយូរប៉ុន្មាន រុស្ស៊ីបានបញ្ចូលឧបទ្វីបគ្រីមេ ហើយកងកម្លាំងបំបែកខ្លួនដែលគាំទ្រដោយរុស្ស៊ីបានចាប់ផ្តើមប្រយុទ្ធនៅភាគខាងកើតអ៊ុយក្រែន។ លោកពូទីនបាននិយាយថា “តាមពិតទៅ ចំណុចជាមូលដ្ឋាននៅទីនេះ គឺគោលនយោបាយរបស់គូប្រជែងភូមិសាស្ត្រនយោបាយរបស់យើង ដែលមានបំណងបំបែកប្រទេសរុស្ស៊ី ជាប្រវត្តិសាស្ត្ររុស្ស៊ី” ដោយសំដៅលើគោលគំនិតដែលអះអាងថា អ៊ុយក្រែន និងរុស្ស៊ីគឺជាប្រជាជនតែមួយ។

2022-12-28 11.40.09

លោក​បាន​បន្ថែម​ថា​៖ “​យើង​កំពុង​ធ្វើ​តាម​ទិសដៅ​ត្រឹមត្រូវ យើង​ការពារ​ផលប្រយោជន៍​ជាតិ និងផលប្រយោជន៍​ប្រជាពលរដ្ឋ​យើង​”។ នៅពេលត្រូវបានសួរថាតើជម្លោះភូមិសាស្ត្រនយោបាយជាមួយលោកខាងលិចកំពុងឈានដល់កម្រិតគ្រោះថ្នាក់ដែរឬទេ លោកពូទីនបានឆ្លើយថា "ខ្ញុំមិនគិតថាវាមានគ្រោះថ្នាក់ខ្លាំងនោះទេ"។ គួរឲ្យកត់សម្គាល់ថា ការ​ថ្លែងសុន្ទរកថា​នេះ​ធ្វើ​ឡើង​នៅ​ពេល​ដែល​អ៊ុយក្រែន​បាន​​ប្រកាស​អាសន្ន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ទូទាំង​ប្រទេស​ចំនួន​ពីរ​ដង​កាល​ពី​ថ្ងៃ​អាទិត្យ។ មន្ត្រីក្នុងតំបន់បានរាយការណ៍ថា កាំជ្រួចមីស៊ីលចំនួនបីបានវាយប្រហារទីក្រុង Kramatorsk ក្នុងតំបន់ Donetsk។ បើយោងតាមអភិបាលក្រុង Donetsk លោក Pavlo Kyrylenko របស់អ៊ុយក្រែន កាំជ្រួចមីស៊ីលបានវាយប្រហារតំបន់ឧស្សាហកម្មនៅក្នុងទីក្រុងប៉ុន្តែមិនមានអ្នករងរបួសនោះទេ។មេបញ្ជាការយោធាកំពូលរបស់អ៊ុយក្រែនក៏បានរាយការណ៍ពីការវាយប្រហាររបស់រុស្ស៊ីចំនួន ១០លើកនៅ លើស្រុក Kupiansk ក្នុងតំបន់ Kharkovផងដែរ។ យោងតាមមន្ត្រីបានឲ្យដឹងថា ជនរងគ្រោះសរុបចំនួន ១៦ នាក់ត្រូវបានស្លាប់ រួមទាំងបុគ្គលិកសង្គ្រោះបន្ទាន់ចំនួន ៣ នាក់ដែលស្លាប់នៅក្នុងដំណើរការនៃការដោះមីននៅស្រុក Berislav ហើយជនរងគ្រោះ៦៤ នាក់ទៀតរងរបួស។ ទន្ទឹមនឹងនេះ ការវាយប្រហាររបស់រុស្ស៊ីដោយឥតឈប់ឈរទៅលើកន្លែងផលិតថាមពល ចាប់តាំងពីខែតុលា បានបង្កឲ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់រស់នៅគ្មានកំដៅ និងគ្មានទឹកជាប្រចាំ។ រុស្ស៊ីបាននិយាយយ៉ាងច្បាស់ៗថា ខ្លួននឹងប្រយុទ្ធរហូតដល់គោលដៅដែនដីទាំងអស់ត្រូវបានសម្រេច ខណៈដែលអ៊ុយក្រែននិយាយថា ខ្លួននឹងតបតរ និងមិនសម្រាករហូតដល់ទាហានរុស្ស៊ីគ្រប់រូបត្រូវបានបណ្តេញចេញពីប្រទេស។ 

 


ថ្ងៃពុធ, 28 ខែធ្នូ 2022 11:43  BeeTube News