BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សេចក្ដីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកបានកែសម្រួលខ្លឹមសារមាត្រាចាស់ចំនួន៤៨មាត្រា

ថ្ងៃពុធ, 28 ខែធ្នូ 2022 11:35  លាង ឡា

2022-12-28 11.31.41

ភ្នំពេញ៖ មាត្រាច្បាប់ចាស់ចំនួន៤៨មាត្រាស្ដីពីចរាចរណ៍ផ្លូវគោកត្រូវបានតាក់តែងនិងកែសម្រួលខ្លឹមសារព្រមទាំងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀតខណៈថ្នាក់ដឹកនាំអន្តរក្រសួងរំពឹងថា សេចក្ដីព្រាងច្បាប់ថ្មីនឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះ។​​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានមានប្រសាសន៍ក្នុងកិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក(ថ្មី)នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះថា សេចក្ដីព្រាងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក (ថ្មី) នេះមានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់កន្លងទៅ។

2022-12-28 11.31.44

សម្ដេច ស ខេង សង្ឃឹមថា សេចក្ដីព្រាងច្បាប់នេះ នឹងត្រូវបានបញ្ជូនទៅគណៈរដ្ឋមន្រ្តីនាដំណាច់ឆ្នាំ២០២២នេះហើយថា ច្បាប់នេះនឹងបន្តបញ្ជូនទៅដល់ដៃស្ថាប័នសភានាត្រីមាសទី១ ឆ្នាំ២០២៣ផងដែរ។ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានមានប្រសាសន៍ក្នុងកិច្ចប្រជុំនេះថា សេចក្ដីព្រាងច្បាប់ថ្មីនេះក៏មានការបន្ថែម និងកំណត់នូវប្រភេទបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។ ក្នុងរបាយការណ៍ពីក្រសួងមហាផ្ទៃបានឱ្យដឹងថា សេចក្ដីព្រាងច្បាប់ថ្មីនេះបានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀតដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា៕

2022-12-28 11.31.37


 


ថ្ងៃពុធ, 28 ខែធ្នូ 2022 11:35  លាង ឡា