BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋ​អាមេរិក​និយាយ​ថា ការ​អំពាវនាវ​របស់​លោក​ពូទីន​ឲ្យ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន​ហាក់បីជាមិនសុច្ចរិតទាល់តែសោះ

ថ្ងៃអង្គារ, 27 ខែធ្នូ 2022 14:53  BeeTube News

2022-12-27 14.49.46

បើយោងតាម AlJazeera កាលពីថ្ងៃសប្តាហ៍មុនបានឲ្យដឹងថា ការអំពាវនាវរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឲ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែនត្រូវបានឆ្លើយតបជាមួយនឹងការស្តីបន្ទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដែលបាននិយាយថា មេដឹកនាំរុស្ស៊ីបានបង្ហាញពីចំណាប់អារម្មណ៍សូន្យក្នុងកិច្ចចរចាសន្តិភាព។ លោកប្រធានាធិបតី Putin មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា "គោលដៅរបស់រុស្ស៊ីគឺមិនមែនដើម្បីបង្វិល flywheel នៃជម្លោះយោធានោះទេប៉ុន្តែផ្ទុយទៅវិញដើម្បីបញ្ចប់សង្រ្គាមនេះ ហើយពិតណាស់លោកនឹងខិតខំបញ្ចប់រឿងនេះកាន់តែឆាប់កាន់តែល្អជម្លោះប្រដាប់អាវុធទាំងអស់ត្រូវបញ្ចប់ដោយមធ្យោបាយមួយ ឬមធ្យោបាយផ្សេងទៀតជាមួយនឹងការចរចាមួយចំនួននៅលើផ្លូវការទូត។ មិនយូរមិនឆាប់ភាគីណាមួយក្នុងស្ថានភាពជម្លោះអង្គុយចុះ ហើយធ្វើកិច្ចព្រមព្រៀង។ ការ​សម្រេច​នេះ​ឆាប់​មក​ដល់​អ្នក​ដែល​ប្រឆាំង​នឹង​យើងនោះ​កាន់​តែ​ល្អយើងមិនដែលបោះបង់រឿងនេះទេ។

គួរឲ្យកត់សម្គាល់ថា ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតី ពូទីន បានកើតឡើងនៅពេលដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានធ្វើទស្សនកិច្ចនៅសេតវិមាន ហើយក្រោយមកបានថ្លែងសុន្ទរកថាដ៏រំជើបរំជួលទៅកាន់សភាសហរដ្ឋអាមេរិកដែលលោកបានថ្លែងថា ការគាំទ្រសម្រាប់អ៊ុយក្រែនគឺជាការវិនិយោគលើសន្តិសុខ និងលទ្ធិប្រជាធិបតេយ្យសម្រាប់ពិភពលោកទាំងមូល។ ទទឹមនឹងនោះ សហរដ្ឋអាមេរិកក៏បានប្រកាសផ្តល់ជំនួយផ្នែកយោធាបន្ថែមចំនួន $1.85bn សម្រាប់អ៊ុយក្រែនផងដែរ។ អាមេរិកក៏បានឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងការអត្ថាធិប្បាយសន្តិភាពរបស់លោកពូទីន អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បាននិយាយថា លោកពូទីនបានបង្ហាញយ៉ាងច្បាស់ថាលោកគ្មានឆន្ទៈក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាមដែលមានរយៈពេល១០ខែនោះទេ។

2022-12-27 14.49.53

Kirby បានបន្តទៀតថា ប្រធានាធិបតីអាមេរិក Joe Biden បើកចំហចំពោះការសន្ទនាជាមួយលោក Putin ប្រសិនបើលោកបង្ហាញភាពច្បាស់លាស់អំពីកិច្ចចរចាពិភាក្សា។ សេចក្តីថ្លែងការណ៍របស់ Kirby ត្រូវបានបន្ទរដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ លោកBlinken បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ថា ជាមូលដ្ឋាននៅពេលនេះរុស្ស៊ីមិនបានបង្ហាញចំណាប់អារម្មណ៍លើការពិភាក្សាការទូតក្នុងការចូលរួមដើម្បីនាំបញ្ចប់សង្រ្គាមទែ ផ្ទុយទៅវិញលោកបានបញ្ជាក់ជាថ្មីថា ជម្លោះអាចនឹងត្រូវបញ្ចប់ ប្រសិនបើរុស្ស៊ីព្រមដកទ័ពចេញ។

លោកប្រធានាធិបតី ពូទីន កាលពីថ្ងៃព្រហស្បតិ៍បានពណ៌នាអំពី Patriots ថា ប្រព័ន្ធ Patriots របស់អាមរិកផ្តល់ឲ្យអ៊ុយក្រែនមានសភាពចាស់ណាស់ផ្ទុយពីប្រព័ន្ធ S-300 របស់រុស្ស៊ី ហើយលោកបាននិយាយថា រុស្ស៊ីនឹងស្វែងរកវិធីមួយដើម្បីបញ្ចេញកម្លាំង និងបំបែកប្រព័ន្ធការពារមីស៊ីលពីដីទៅអាកាសដ៏ទំនើប។ ស្តែងឲ្យឃើញនៅក្នុងសង្គ្រាមរវាងទ្វេភាគីរុស្ស៊ី និងអ៊ុយក្រែនថា ជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់បានបាត់បង់ជីវិត ហើយប្រជាជនអ៊ុយក្រែនកំពុងស៊ូទ្រាំនឹងលក្ខខណ្ឌរដូវរងាដ៏ឃោរឃៅ ដោយមនុស្សជាច្រើននៅរស់រានមានជីវិតដោយគ្មានទឹក គ្មានថាមពល គ្មានកំដៅ ចំពេលមានការទម្លាក់គ្រាប់បែកឥតឈប់ឈររបស់រុស្ស៊ី ដែលបាននិងកំពុងវាយលុក ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងស្ថានីយ៍ថាមពល និងមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលនៅក្នុងតំបន់ជុំវិញរាជធានី និងកន្លែងផ្សេងទៀតក្នុងប្រទេស។

 


ថ្ងៃអង្គារ, 27 ខែធ្នូ 2022 14:53  BeeTube News