ក្រសួងទេសចរណ៍កំពុងពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready Accreditation) ទ្បើងវិញបន្ទាប់ពីខកខានអស់រយៈពេលជាង០២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ-១៩។ ទោះបីជាស្ថានភាពទីផ្សារចិននៅមិនទាន់បង្ហាញសញ្ញានៃការងើបទ្បើងវិញនៅទ្បើយក្រសួងទេសចរណ៍នៅតែបន្តពង្រឹងគុណភាពសេវាកម្មទទួលទេសចរចិន (China Ready) ទ្បើងវិញដើម្បីត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ទទួលទេសចរចិនមកវិញ។ ជាក់ស្តែងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទេសចរចិនជាង៩ម៉ឺននាក់ក្នុងអត្រាកំណើន១១៣.៨ភាគរយ ដែលអាចជាសញ្ញាវិជ្ជមានមួយសម្រាប់ឆ្នាំ២០២៣។
ជាមួយគ្នានោះ ក្រសួងទេសចរណ៍សូមបន្តលើកទឹកចិត្តអាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនមកដាក់ពាក្យស្នើសុំការទទួលស្គាល់គុណភាពសេវាកម្មទទទួលទេសចរចិន (China Ready Accreditation) ដោយឥតគិតថ្លៃនៅទីស្តីការក្រសួងទេសចរណ៍ ដែលមានអស័យដ្ឋានដីទ្បូតិ៍លេខ3A ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជាមួយនោះក្រសួងទេសចរណ៍បានអបអរសាទរអាជីវកម្មទេសចរណ៍មួយចំនួនដែលទទួលបានការទទួលស្គាល់គុណភាពសេវាកម្មទទួលទេសចរចិនរួមមាន៖
១. សណ្ឋាគារ រីចេនស៊ី អង្គរ ហូថេល១ - Regency Angkor Hotel 1 (ខេត្តសៀមរាប)
២. សណ្ឋាគារ អង្គរ ហូវើដ - Angkor Howard Hotel (ខេត្តសៀមរាប)
៣. ការីទេសចរណ៍ អង្គរ ទេសចរណ៍ - Angkor Tourism (ខេត្តសៀមរាប)
៤. ការីទេសចរណ៍ អេស៊ា អ៊ិចគ្លូស៊ីវ ធួរ - Asia Exclusive Tours Co.,Ltd (ខេត្តសៀមរាប)
៥. ការីទេសចរណ៍ ខេមបូឌា ហ្វាអ៊ីស្ត ត្រាវែល សឺវីស - Cambodia Far East Travel Service (ខេត្តសៀមរាប)
៦. ការីទេសចរណ៍ ពិភព រស្មី ធួរ & ត្រាវែងល - Piphup Rasmey Tour & Travel ( ខេត្តសៀមរាប)
៧. ការីទេសចរណ៍ ហ្គោ ថូន ត្រាវែល សឺវីស - Go Tone Travel Service (ខេត្តសៀមរាប)
៨. ការីទេសចរណ៍ អេហ្វអិល យីង ត្រាវែល អ៊ិនធើណេសិនណល ធួរីហ្សឹម ឯ.ក - FL Ying Travel International Tourism Co.,Ltd (ខេត្តសៀមរាប)
៩. ការីទេសចរណ៍ ទ្បុង តេង ជូ ហ្ស៊ូ អ៊ិនធើណេសិនណល ឯ.ក - Long Teng Jiu Zhou International Co.,Ltd (ខេត្តសៀមរាប) ១០. ការីទេសចរណ៍ ប៉ាយ ឈាន់ វិន លី ត្រាវែល & ធួរ ឯ.ក - Bai Chuan Wen Ly Travel & Tours Co.,Ltd (ខេត្តព្រះសីហនុ)៕