BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ត្រឹមរយៈពេល១សប្ដាហ៍កម្ពុជាបាត់បង់សត្វផ្សោតចំនួន៣ក្បាល

ថ្ងៃចន្ទ, 26 ខែធ្នូ 2022 10:56  លាង ឡា

2022-12-26 10.52.56

ភ្នំពេញ៖ សត្វផ្សាតរហូតដល់៣ក្បាល បានបាត់បង់ជិវិតនៅតំបន់អន្លង់កាំពីក្នុងខេត្តក្រចេះ ត្រឹមរយៈពេលប្រមាណ១សប្ដាហ៍ប៉ុណ្ណោះខណៈក្រុមអ្នកជំនាញកំពុងព្រួយបារម្ភ និងជំរុញឱ្យមានវិធានការចាំបាច់បន្ថែមទៀតដើម្បីការពារសត្វផ្សាតដែលនៅសេសសល់។​ លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការកើនឡើង នៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះនឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់។

2022-12-26 10.53.00

លោក សេង ទៀក បានបន្ថែមថា ដើម្បីបញ្ឈប់សកម្មភាពទាំងនេះមន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល២៤ម៉ោងមួយថ្ងៃក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ដោយចុះល្បាតទាំងថ្ងៃទាំងយប់ នៅក្នុងតំបន់សត្វផ្សោត។ ជាមួយគ្នានេះ លោកបានជំរុញឱ្យមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោតសម្រាប់ជាការកំញើញដល់អ្នកនេសាទដទៃទៀតឲ្យបញ្ឈប់សកម្មភាពខុសច្បាប់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតញីមួយក្បាលមានប្រវែង១៩៦សង់ទីម៉ែត្រ អាយុចន្លោះពី៧ទៅ១០ឆ្នាំ និងមានទម្ងន់ប្រហែល ៩៣គីឡូក្រាមត្រូវបានប្រទះឃើញបាត់បង់ជីវិតនៅតំបន់ក្បែរកោះទ្រង់ស្ថិតនៅចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។ នៅលើខ្លួនសត្វផ្សោតមួយក្បាលនេះ មានហ៊ុំជាប់ដោយសន្ទូចរនង និងមានស្នាមរបួសពេញដងខ្លួននិងកន្ទុយ។ សត្វផ្សោតនេះជាសត្វផ្សោតទីបី ដែលបានបាត់បង់ជីវិតក្នុងចន្លោះរយៈពេលត្រឹមតែ៧ថ្ងៃប៉ុណ្ណោះ។ យោងតាមរបាយការណ៍មួយបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ មានសត្វផ្សោតសរុបចំនួន១១ក្បាលហើយ បានបាត់បង់ជីវិតដោយសារសកម្មភាពនេសាទខុសច្បាប់៕

2022-12-26 10.53.06


 


ថ្ងៃចន្ទ, 26 ខែធ្នូ 2022 10:56  លាង ឡា