BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខេត្តកែបត្រូវបានកំណត់ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់និងប្រណីត

ថ្ងៃសុក្រ, 23 ខែធ្នូ 2022 08:38  មានជ័យ

2022-12-23 08.30.24 (1)

នេះគឺជាការបញ្ជាក់របស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅបន្តសម្រាប់ ឆ្នាំ២០២៣ របស់មន្ទីរបរិស្ថានខេត្តកែប កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ បើតាមលោក នេត្រ ភក្ត្រា មន្ទីរបរិស្ថានខេត្តកែប បានរួមចំណែកធ្វើឱ្យខេត្តកែបមានសោភ័ណភាពទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនឡើង និងមានផាសុកភាព និងផ្តល់នូវរបៀបរស់នៅប្រកបដោយគុណភាព និងការប្រកួតប្រជែងក្នុងការផ្តល់សេវាល្អដល់ភ្ញៀវទេសចរ។ លោកថា សមិទ្ធិផលក្នុងវិស័យបរិស្ថានសម្រាប់ខេត្តកែបកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្ត្រីទាំងអស់ក្នុងបុព្វហេតុនៃការចូលរួមគាំទ្រ និងលើកកម្ពស់កិច្ចគាំពារវិស័យបរិស្ថាន និងការអភិរក្សធនធានធម្មជាតិក្នុងការធ្វើឱ្យសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

2022-12-23 08.30.19

ចំណែកលោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែបបានឲ្យដឹងថា កន្លងមកក្រសួងបរិស្ថានបានសហការជាមួយរដ្ឋបាលខេត្តកែប និងមន្ទីរបរិស្ថានបង្កើតសកម្មភាពដាំកូនកោងកាងនៅតំបន់ឆ្នេរសហគមន៍នេសាទភូមិថ្មីចំនួន១២០០០ដើម ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដើម្បីការអភិរក្សជីវចម្រុះសម្រាប់ជាឧត្តមប្រយោជន៍យូអង្វែងរបស់ប្រជាជនគ្រប់រូប និងគ្រប់ជំនាន់។ លោកថា ខេត្តកែប បានចូលរួមគិតគូរ និងកែលម្អ ការអភិវឌ្ឍន៍ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធការពង្រីកទីក្រុង និងការអភិវឌ្ឍន៍វិស័យកសិកម្មឱ្យបានទាន់ពេលវេលាដើម្បីចូលរួមចំណែកដ៏សំខាន់សម្រាប់ធ្វើអោយខេត្តកែបក្លាយជាទីក្រុងទេសចរណ៍បៃតងបរិស្ថានបៃតង កសិកម្មបៃតង និងឆ្នេរសមុទ្រស្រស់ស្អាត។

បើតាមលោក សោម ពិសិដ្ឋ បានលើកឡើងថា នៅខេត្តកែបមានតែវិស័យទេសចរណ៍នេះហើយ ជាសក្កានុពលសំខាន់សម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យមានជីវភាពល្អប្រសើរតាមរយៈការលក់ដូរផលិតផលក្នុងស្រុកដូចជា៖ បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងសមុទ្រ ម្ហូបអាហារសមុទ្រ វត្ថុអនុស្សាវរីយ៍ និងការបំរើសេវាម្ហូបអាហារតាមសណ្ឋាគារ ផ្ទះសំណាក់ រីស៊ត បឹងហ្គាឡូត៍ និងការស្នាក់នៅរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិជាការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋគឺស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា៕ 

2022-12-23 08.30.00

2022-12-23 08.30.07

2022-12-23 08.30.29

2022-12-23 08.30.15


 


ថ្ងៃសុក្រ, 23 ខែធ្នូ 2022 08:38  មានជ័យ