ការវិវត្តសំខាន់ៗនៅពេលដែលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនឈានចូលដល់ថ្ងៃទី ៣០០នៃសង្គ្រាម។
ការវិវត្តជម្លោះក្នុងភ្លើងសង្គ្រាម
-
មន្ត្រីអ៊ុយក្រែនបាននិយាយថា យន្តហោះគ្មានមនុស្សបើក "kamikaze" របស់រុស្ស៊ីបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗនៅក្នុង និងជុំវិញទីក្រុងគៀវកាលពីថ្ងៃចន្ទ ដែលបានធ្វើតាមការវាយប្រហារដោយមីស៊ីលកាលពីថ្ងៃសុក្រក្នុងការវាយលុកដ៏ធំបំផុតមួយរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាម។
-
ទីភ្នាក់ងារថាមពលបរមាណូរបស់អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថាបានបញ្ជូនយន្តហោះគ្មានមនុស្សបើក "kamikaze" ពីលើផ្នែកមួយនៃរោងចក្រថាមពលនុយក្លេអ៊ែរអ៊ុយក្រែនខាងត្បូងនៅក្នុងតំបន់ Mykolaiv ។
-
ទីភ្នាក់ងារព័ត៌មានរដ្ឋ TASS បានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់កាំជ្រួចប្រឆាំងវិទ្យុសកម្ម HARM ផលិតដោយសហរដ្ឋអាមេរិកចំនួន ៤ គ្រាប់លើតំបន់ Belgorod ដែលជាប់ព្រំដែនអ៊ុយក្រែនក្នុងរយៈពេល ២៤ ម៉ោង។
ប្រទេស Belarus
-
លោកប្រធានាធិបតីពូទីនបានទៅបំពេញទស្សនកិច្ចនៅប្រទេសបេឡារុស្សកាលពីថ្ងៃចន្ទជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីបរាជ័យក្នុងសមរភូមិនាពេលថ្មីៗនេះរបស់រុស្ស៊ី ដោយបង្កើនការភ័យខ្លាចរបស់អ៊ុយក្រែនថាលោកនឹងដាក់សម្ពាធលើសម្ព័ន្ធមិត្តឲ្យបើករណសិរ្សឈ្លានពានថ្មី។
-
លោកប្រធានាធិបតី ពូទីន និងសមភាគីបេឡារុស លោក Alexander Lukashenko បានលើកតម្កើងអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការរបស់ទ្វែ ប៉ុន្តែពួកលោកស្ទើរតែមិននិយាយអំពីសង្គ្រាមអ៊ុយក្រែននៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានោះទេ។
អង្គការសហប្រជាជាតិ
-
សហរដ្ឋអាមេរិកបានចោទប្រកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា “លោកទំនងជាបានយល់ព្រមចំពោះការគំរាមកំហែងរបស់រុស្ស៊ី” និងមិនបញ្ជូនមន្ត្រីទៅអ៊ុយក្រែនដើម្បីត្រួតពិនិត្យយន្តហោះគ្មានមនុស្សបើកដែលបានការផ្គត់ផ្គង់ពីប្រទេសអ៊ីរ៉ង់ដែលប្រើប្រាស់ដោយរុស្ស៊ី។
ការគាំទ្រ
-
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើឲ្យមេដឹកនាំលោកខាងលិចក្នុយងកិច្ចប្រជុំនៅប្រទេសឡាតវីដើម្បីផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធ និងបន្តការអំពាវនាវដ៏យូររបស់លោកសម្រាប់ការគាំទ្រផ្នែកយោធាបន្ថែមទៀត។
-
ប្រធានចារកម្មរបស់ប្រទេសម៉ុលដាវីបានព្រមានកាលពីថ្ងៃចន្ទអំពីហានិភ័យខ្ពស់ នៃការវាយលុករុស្ស៊ីថ្មីឆ្ពោះទៅភាគខាងកើតនៃប្រទេសរបស់លោកនៅឆ្នាំក្រោយ ហើយបាននិយាយថា រុស្ស៊ីនៅតែមានគោលបំណងធានានូវច្រករបៀងដីឆ្លងកាត់អ៊ុយក្រែនទៅកាន់តំបន់ដាច់ចេញពី Moldovan នៃ Transnistria ។
-
រដ្ឋាភិបាលកាណាដាបាននិយាយថា ខ្លួននឹងចាប់ផ្តើមដំណើរការមួយដើម្បីបន្តការរឹបអូសយកប្រាក់ចំនួន ២៦ លានដុល្លារពីក្រុមហ៊ុន Granite Capital Holdings Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយលោក Roman Abramovich ដែលជាមហាសេដ្ឋីរុស្ស៊ីដែលត្រូវបានទណ្ឌកម្ម។ នេះជាករណីដំបូងដែលរដ្ឋាភិបាលកាណាដាប្រើអំណាចថ្មីដើម្បីក្នុងការរឹបអូសទ្រព្យសម្បត្តិរបស់បុគ្គលដែលត្រូវបានដាក់ទណ្ឌកម្ម។
បណ្តាញថាមពល
-
ប្រតិបត្តិករបណ្តាញអគ្គិសនីបានពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នសិ្ថតក្នុងសភាពលំបាក ហើយតំបន់ Dnipropetrovsk នៅកណ្តាល និងភាគខាងកើតនៃប្រទេសត្រូវបានរងផលប៉ះពាល់ខ្លាំងបំផុត។
-
មន្ត្រីការទូតជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា អាមេរិក និងសម្ព័ន្ធមិត្តចាំបាច់ត្រូវធ្វើបន្ថែមទៀតដើម្បីជួយអ៊ុយក្រែនក្នុងការថែរក្សាបណ្តាញថាមពល។