BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ករណីបំផ្លាញសំណង់បុរាណនៅវត្តឧណ្ណាលោម នឹងឈានដល់វិធានការច្បាប់

ថ្ងៃពុធ, 21 ខែធ្នូ 2022 11:04  លាង ឡា

2022-12-21 10.59.55

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រកាសថា ក្រសួងនឹងសហការជាមួយអ្នកពាក់ព័ន្ធដើម្បីមានវិធានការច្បាប់លើទីតាំងដែលមានការវាយកម្ទេចចោលកុដិបុរាណ ចំនួន៣នៅក្នុងវត្តឧណ្ណាលោម។ នៅក្នុងសេចក្ដីជូនដំណឹងមួយរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេត និងដោះស្រាយតាមវិធានការច្បាប់ដោយរក្សាទីតាំងនោះពុំឱ្យមានការសាងសង់សំណង់អ្វីរហូតដល់នីតិវិធីនានា ដែលមានជាធរមានត្រូវបានដោះស្រាយបញ្ចប់រួចរាល់។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងមកនេះមានករណីវាយកម្ទេចកុដិបុរាណរហូតដល់បាត់បង់រូបភាពដើមចំនួន៣នៅក្នុងវត្តឧណ្ណាលោម និងបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងខណៈកុដិទាំងនេះត្រូវបានកសាងនាកំឡុងឆ្នាំ១៩៣០ និងត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៧។ ជុំវិញករណីនេះមន្ត្រីសង្ឃរាជធានីភ្នំពេញធ្លាប់ប្រាប់អ្នកសារព័ត៌មានថា សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស បានអនុញ្ញាត ឱ្យមានការុះរើដើម្បីរៀបចំកសាងព្រះមហាចេតិយសម្រាប់សម្ដេចព្រះមហាសង្ឃរាជ៕

2022-12-21 10.59.59

2022-12-21 10.59.52


 


ថ្ងៃពុធ, 21 ខែធ្នូ 2022 11:04  លាង ឡា