BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មកស្គាល់ទឹកធ្លាក់ចំនួន៦កន្លែងនៅតំបន់ជីផាត ខេត្តកោះកុង

ថ្ងៃពុធ, 21 ខែធ្នូ 2022 09:54  មានជ័យ

2022-12-21 09.46.35

ជីផាត ស្ថិតនៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង ក្នុង​តំបន់ឧទ្យានជាតិ​ជួរភ្នំក្រវាញ ប៉ែកនិរតីនៃប្រទេសកម្ពុជា ហើយដើម្បីអាចទៅទស្សនា​សហគមន៍អេកូទេសចរណ៍ជីផាត យើងអាចធ្វើដំណើរចេញពីស្ពានអណ្ដូងទឹក ឆ្ពោះត្រង់តាមផ្លូវលំ ចម្ងាយជាង១៧គីឡូម៉ែត្រដោយមធ្យោបាយផ្ទាល់ខ្លួន ឬតាមរយៈទូកសហគមន៍ ជិះកាត់តាមពាមសមុទ្រ ដែល​មានទេសភាពយ៉ាងស្រស់ត្រកាល។ តំបន់អេកូទេសចរណ៍ជីផាតពោរពេញដោយសក្តានុពលទេសចរណ៍ធម្មជាតិជាច្រើនកន្លែងដូចជាទឹកធ្លាក់អូរម្លូ ទឹកធ្លាក់ឆាយខ្ពស់ ទឹកធ្លាក់ឆាយជ្រៃ ទឹកធ្លាក់អូរទឹកវេត តំបន់ពាង និងម្ឈូសបូរាណ និងល្អាងប្រចៀវ ដើរព្រៃ និងបោះតង់ក្នុងព្រៃ​ជាដើម។ ភ្ញៀវទេសចរ​ក៏អាច​ជិះ​ទូក​កាយាក់ មើលទេសភាព​ដងព្រែកដ៏ស្រស់ត្រកាល​បានផងដែរ។

អ្វីដែល​កាន់តែពិសេស គឺសហគមន៍ទេសចរបានរៀបចំ​ជា​ផ្ទះស្នាក់ និង​បឹងកាឡូដែល​ប្រកប​ដោយ​សុវត្ថិភាពជូនភ្ញៀវទេសចរ​ផងដែរ។ ចំពោះ​ម្ហូប​ទៀតសោតក៏សហគមន៍​មាន​ចុងភៅ​ចម្អិន​ជូន​ដែរ។ ទឹកធ្លាក់ចំនួន៦កន្លែងនៅតំបន់ជីផាតរួមមាន៖

១. ទឹក​ធ្លាក់​ឆាយ​ខ្ពស់

"ទឹកធ្លាក់ឆាយខ្ពស់" ជា​រមណីយដ្ឋាន​ទឹកធ្លាក់​ដ៏​ស្រស់​ស្អាត​មួយ​កន្លែង​ក្នុង​ចំណោម​តំបន់​អេកូ​ទេសចរណ៍​ដ៏​ល្អ​ឯក​ជាច្រើន​ទៀត​នៅ​តំបន់​អា​រ៉ែ​ង ដែល​កំពុង​បង្អួតខ្លួន​យ៉ាង​ស្រស់​បំព្រង​នៅ​កណ្ដាល​ព្រៃភ្នំ​។ ទឹកធ្លាក់​ឆាយ​ខ្ពស់​នេះ មាន​ប្រភព​ចេញពី​ជួរ​ភ្នំក្រវាញ​ភាគ​ខាង​ត្បូង ដោយ​ហូរ​កាត់​ព្រៃភ្នំ​រាប់​រយ​គីឡូម៉ែត្រ​ទើប​មកដល់​ទីនេះ​រួច​ហូរ​ធ្លាក់​ទៅ​ដៃ​​សមុទ្រ។ ទឹក​ធ្លាក់​ឆាយ​ខ្ពស់មាន​ទីតាំង​ស្ថិត​នៅ ភូមិ​ជាន់ស្លា ឃុំ​ជីផាត ស្រុក​ថ្មបាំងខេត្ត​កោះកុង វា​ស្ថិត​នៅ​ចន្លោះ​គីឡូម៉ែត្រ​៤៥-៤៦នៃ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ក្នុង​ភូមិ​ព្រលាន​ឃុំ​អណ្តូងទឹក ស្រុក​បុ​ទុម​សាគរ រួច​បត់​ស្តាំ ​(​បើ​មក​ពី​ភ្នំពេញ​) ​ចូល​តាម​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហមចម្ងាយ​១៨​គីឡូម៉ែត្រ គឺ​មក​ដល់​សាលាឃុំ​ជីផាត និង​មក​ដល់​ទឹកធ្លាក់​ឆាយ​ខ្ពស់​នេះ​ហើយ។

២.ទឹក​ធ្លាក់​អូរម្លូ

ដូច​យើង​បាន​ដឹង​មក​ហើយ​ថា​ ស្រុក​ជីផាត គឺ​ជា​តំបន់​អេកូ​ទេសចរណ៍​ដ៏​សម្បូរ​បែប​មួយ​​​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​ទៅ​លើ​កន្លែង​ដើរ​លេង​បែប​ធម្មជាតិ​ព្រៃ​ព្រឹក្សា ​ដែល​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បាន​ត្រជាក់​ភ្នែក។ មិន​ខុស​ពី​ទឹក​ធ្លាក់​ឆាយ​ខ្ពស់ ទឹក​ធ្លាក់​អូរម្លូ បាន​លាក់​ខ្លួន​នៅ​ក្នុង​តំបន់​អេកូ​ជីផាត​ផង​ដែរ ហើយ​វា​មាន​ទី​តាំង​ស្ថិត​នៅ​អូរ​ម្លូ ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង។

៣.ទឹក​ធ្លាក់​អូរស្រឡៅ

ទេសភាព​ស្រស់​បំព្រងសំឡេង​ទឹក​ជ្រោះ​ធ្លាក់ស្ថិតនៅចំកណ្ដាលព្រៃ ដែលនឹង​នាំ​អារម្មណ៍​របស់​លោកអ្នក​ឲ្យ​ភ្លេច​អស់​រាល់​ទុក​កង្វល់។

៤.ទឹក​ធ្លាក់​អូរទឹកវេទ

អូរទឹកវេទជា​ទឹក​ធ្លាក់​ធម្មជាតិ​ស្ថិត​ក្នុង​តំបន់​ជីផាតដើម្បី​ទៅ​កាន់​ទី​នោះលោកអ្នក​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​ទៅ​កាន់​សហគមន៍​អេកូ​ទេសចរណ៍​ជីផាត ដែល​មាន​ចម្ងាយ​ប្រហែល១២៥គ.ម ពី​ក្រុង​ខេមរភូមិន្ទ និង​ប្រហែល ២១០គ.ម ពី​រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៤ និង៤៨ (ផ្លូវ​គ្រួស​ក្រហម ១៧គ.ម) ។

៥. ទឹក​ធ្លាក់​ឆាយជ្រៃ

ទឹក​ធ្លាក់​ឆាយ​ជ្រៃ ឬ​ក៏​គេ​ច្រើន​ហៅ​ថា ទឹក​ជ្រោះ​ឆាយ​ជ្រៃមាន​ទីតាំង​ស្ថិត​នៅ ឃុំ​ជីផាត ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​មាន​ចម្ងាយ​ប្រហែល១២៤ គ.ម ពី​រង្វង់​មូល​ ខេត្ត​កោះ​កុង។ ទឹកធ្លាក់ឆាយជ្រៃស្ថិត​នៅ​ក្នុង​ប្រភេទ៖ ទឹក​ជ្រោះ​ ឬ​ទឹកធ្លាក់, ទេសចរណ៍​ធម្មជាតិ។ ចំណុច​សំខាន់​ៗនៅទឹក​ធ្លាក់​ឆាយ​ជ្រៃមាន​ដូចជា៖ លេង​ទឹក​ ឬ​ហែលទឹក, ទស្សនា​ទេសភាព​ព្រៃ​ភ្នំ, រៀប​ចំ​អាហារ​ដោយ​ខ្លួនឯង, ដើរ​លេង​ដោយ​ថ្មើរ​ជើង និង​ចំណុច​ផ្សេង​ៗ​ទៀត។

៦.ទឹកធ្លាក់អូរស្ប័ត

អូរស្ប័តជាទឹកធ្លាក់ធម្មជាតិស្ថិតក្នុងតំបន់ជីផាតដើម្បីទៅកាន់ទីនោះលោកអ្នកត្រូវធ្វើដំណើរឆ្លងកាន់សហគមន៍អេកូទេសចរណ៍ជីផាត ដែលមានចម្ងាយប្រហែល១២៥ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ និងប្រហែល ២១០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៤ និង៤៨ (ផ្លូវគ្រួសក្រហម ១៧គីឡូម៉ែត្រ)។ សម្រាប់​អ្នក​ទេសចរ​ដែល​មាន​បំណង​ចង់​ទៅ​ទសទស្សនានៅតំបន់ជីផាត អាច​ទាក់ទង​ទៅ​កាន់​សមាគម​អេកូ​ទេសចរណ៍​ជីផាត​ដោយ​ផ្ទាល់​ក៏​បាន៕ 

2022-12-21 09.45.48

2022-12-21 09.45.57

2022-12-21 09.46.01

2022-12-21 09.46.09

2022-12-21 09.46.13

2022-12-21 09.46.17

2022-12-21 09.46.22

2022-12-21 09.46.26

2022-12-21 09.46.31

2022-12-21 09.46.38

2022-12-21 09.46.42


 


ថ្ងៃពុធ, 21 ខែធ្នូ 2022 09:54  មានជ័យ