BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

១១ខែឆ្នាំនេះខេត្តកំពតមានភ្ញៀវទេសចរទៅកម្សាន្តជាង១លាន៧សែននាក់

ថ្ងៃអង្គារ, 20 ខែធ្នូ 2022 15:47  មានជ័យ

2022-12-20 15.38.02 (1)

រយៈពេល១១ខែឆ្នាំ២០២២នេះ ខេត្តកំពត មានភ្ញៀវទេសចរធ្វើដំណើរទៅកម្សាន្តជាង១លាន៧សែននាក់ក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិជាង៤ម៉ឺននាក់ ដែលចំនួននេះបើប្រៀបធៀបឆ្នាំ២០២១គឺកើនឡើងជាង១០០ភាគរយនេះបើតាមការឲ្យដឹងពីប្រធានមន្ទីរទេសចរណ៍ខេត្តកំពតលោក សយ ស៊ីណុល ។ បើតាមលោក សយ ស៊ីណុល ការកើនឡើងនៃចំនួនភ្ញៀវទេសចរណ៏នេះគឺបន្ទាប់ពីរាជរដ្ឋាភិបាលគ្រប់គ្រងជំងឺកូវីដ-១៩បានល្អប្រសើ និងបានប្រកាសបើកប្រទេសឡើងវិញនូវវិស័យទេសចរណ៍នេះ និងបានធ្វើឲ្យចំនួនភ្ញៀវទេសចរស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។ ទាំងចំនួនភ្ញៀវទេសចរតំបន់រមណីយដ្ឋាន និងសេវាកម្មផ្សេងៗ មានការកើនឡើងច្រើនបើប្រៀបធៀបទៅនឹងមុនផ្ទុះជំងឺកូវីដ-១៩។ លោក សយ ស៊ីណុល បានឲ្យដឹងដែរថា ក្នុងនោះគោលដៅទេសចរណ៍ក៏បានកើនឡើងដល់ជាង៣០កន្លែងមានរមណីយដ្ឋាន២៣កន្លែង សហគមន៍ទេសចរណ៍០៤កន្លែងគោលដៅទាក់ទាញទេសចរ០៤កន្លែងទីតាំងបោះតង់០៥កន្លែង និងកន្លែងជាច្រើនទៀតកំពុងរៀបចំជាបន្តបន្ទាប់។

2022-12-20 15.37.41

ខេត្តកំពតចែកចេញជាប៉ូលទេសចរណ៍សំខាន់ៗចំនួន៣ ដែលទេសចរនិយមទៅលេងច្រើនទី១.តំបន់ទឹកឈូ ទី២.តំបន់ភ្នំបូកគោ និងទី៣.តំបន់ទំនប់ម្លិច។ បើតាមប្រធានមន្ទីរ សេវាកម្មទេសចរណ៍ផ្សេងៗក៏មានការកើនឡើងផងដែរ ក្នុងនោះសេវាស្នាក់នៅកើនឡើងដល់ទៅជាង៤៦០០បន្ទប់ហើយបើរួមទាំងសេវាបោះតង់ទៀតនោះខេត្តកំពតមិនមានបញ្ហាខ្វះខាតបន្ទប់ស្នាក់នៅនោះទេ។ គួររំលឹកថា ខេត្តកំពតមានតំបន់ទេសចរណ៍ទាក់ទាញចំនួន២៥កន្លែងដែលមានដូចជា រមណីយដ្ឋានភ្នំបូកគោ, ទឹកឈូ, កំពង់ត្រាច់, ភ្នំឈ្ងោក, ដូងទេរ, ព្រែកត្នោត, ព្រែកកំពត, ឧទ្យានដងព្រែក, ទឹកធ្លាក់តាដា, ទំនប់ម្លិច, សហគមន៍ត្រពាំងសង្កែ, កសិ-ទេសចរណ៍ចម្ការម្រេច និងកន្លែងជាច្រើនទៀត សុទ្ធសឹងជាតំបន់ទេសចរណ៍ដែលស្ថិតនៅខេត្តកំពត។ ក្នុងចំណោមតំបន់ទាំងនោះ ភ្នំបូកគោ និងទឹកឈូ ជាគោលដៅទាក់ទាញបានភ្ញៀវទេសចរជាតិ និងអន្តរជាតិច្រើនជាងគេ៕ 

2022-12-20 15.37.45

2022-12-20 15.37.48

2022-12-20 15.37.52

2022-12-20 15.37.55

2022-12-20 15.37.59

2022-12-20 15.38.06


 


ថ្ងៃអង្គារ, 20 ខែធ្នូ 2022 15:47  មានជ័យ