ប្រសិនបើមនុស្សជាច្រើនត្រូវបានសួរថា តើពួកគេចង់ស្រក់ខ្លាញ់នៅកន្លែងណាខ្លាំងជាងគេមនុស្សគ្រប់រូបប្រកត់ជាឆ្លើយតបមកវិញថា ពួកគេចង់ស្រកខ្លាញ់ក្បាលពោះជាងគេ។ យ៉ាងណាមិញខ្លាញ់ក្បាលពោះគឺជាខ្លាញ់ប្រភេទដែលពិបាកកាត់បន្ថយ។ លើសពីនេះខ្លាញ់ក្បាលពោះក៏អាចប៉ះពាល់ដល់សុខភាពដោយរួមចំណែកដល់ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង ជំងឺធ្ងន់ធ្ងរផ្សេងៗទៀត។ ទោះបីជាមនុស្សម្នាក់មិនអាចស្រកទម្ងន់បានច្រើនដោយមិនធ្វើលំហាត់ប្រាណ និងទទួលទានរបបអាហារដែលមានសុខភាពល្អក៏ដោយមានរឿងមួយចំនួនដែលអ្នកអាចធ្វើដើម្បីកាត់បន្ថយខ្លាញ់ក្បាលពោះដោយមិនចាំបាច់ធ្វើសកម្មភាពខ្លាំង។
ខាងក្រោមនេះជាវិធីកាត់បន្ថយខ្លាញ់ក្បាលពោះដោយមិនចាំបាច់ហាត់ប្រាណ៖
១. កំណត់ការសេពគ្រឿងស្រវឹង
ប្រើជាតិអាល់កុលក្នុងកម្រិតមធ្យមការទទួលទានគ្រឿងស្រវឹងច្រើនពេកអាចប៉ះពាល់ដល់ការរំលាយអាហាររបស់អ្នក និងបង្កឲ្យមានខ្លាញ់ក្បាលពោះផងដែរ។ ការសិក្សាបង្ហាញថាអ្នកដែលទទួលទានគ្រឿងស្រវឹងតិចជាងមួយកែវក្នុងមួយថ្ងៃមានខ្លាញ់ក្បាលពោះតិចជាងអ្នកដែលទទួលស្រាច្រើន។
២. ទទួលទានរបបអាហារសម្បូរប្រូតេអ៊ីន
របបអាហារប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ជួយកម្ចាត់ខ្លាញ់ក្បាលពោះ ព្រោះវាបង្កើនល្បឿនការរំលាយអាហារ និងកាត់បន្ថយការឃ្លានផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានប្រូតេអ៊ីនច្រើនពេកក៏មិនផ្តល់សុខភាពល្អសម្រាប់អ្នកទេ។
៣. ទឹកផ្លែឈើ Detox
ទឹកផ្លែឈើ Detox ត្រូវបានគេដឹងថាអាចបណ្តេញជាតិពុល សម្អាតក្រពះ និងជំរុញការដុតបំផ្លាញជាតិខ្លាញ់ ដែលជួយកម្ចាត់ជាតិខ្លាញ់ក្នុងសរសៃឈាម។
៤. កំណត់ការទទួលទានជាតិស្ករ
ដើម្បីទទួលបានរបបអាហារដែលមានសុខភាពល្អ អ្នកគួរចៀសវាងការទទួលទានបន្ថែមជាតិស្ករ ទឹកផ្លែឈើ ឬទឹកផ្លែឈើដែលខ្ចប់ ដើម្បីទទួលបានអាហារបំប៉នបន្ថែម ពីព្រោះភេសជ្ជៈទាំងនេះភាគច្រើនមានកាឡូរីច្រើន។
៥. ទទួលបានការគេងប្រកបដោយគុណភាព
ការគេងគឺសំខាន់ណាស់សម្រាប់សុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ការសិក្សាបង្ហាញថា ការគេងមិនគ្រប់គ្រាន់អាចបណ្តាលឲ្យមានការផ្ទុកខ្លាញ់ក្បាលពោះ និងឡើងទម្ងន់។ លើសពីនេះ ខ្លាញ់ visceral កកក្នុងរាងកាយដោយសារតែបញ្ហានៃការគេងមួយចំនួន ដូចជាការគេងមិនដកដង្ហើម។ ដូច្នេះ ការទទួលបានបរិមាណនៃការគេងដែលបានណែនាំត្រឹមត្រូវគឺជាការចាំបាច់សម្រាប់ការថែរក្សាសុខភាពទូទៅឲ្យបានល្អប្រសើរ។
សេចក្តីសន្និដ្ឋាន ការសម្រកខ្លាញ់ក្បាលពោះតម្រូវឲ្យមានការខិតខំ អត់ធ្មត់ និងការតាំងចិត្តរយៈពេលវែង។ ជាងនេះទៅទៀត វិធីសាស្រ្តមូលដ្ឋានក្នុងការសម្រកខ្លាញ់ក្បាលពោះគឺការដុតកាឡូរីច្រើនជាងអ្នកទទួលទាន។ប្រសិនបើអ្នកមិនមានទម្លាប់ហាត់ប្រាណដែលបានកំណត់ទេ ចូរចាប់ផ្តើមដោយជ្រើសរើសអាហារដែលមានសុខភាពល្អ។ ទោះជាយ៉ាងណាក៏ដោយ ការផ្គូផ្គងរបបអាហារជាមួយនឹងការធ្វើលំហាត់ប្រាណ នឹងជួយកាត់បន្ថយជាតិខ្លាញ់បន្ថែមទៀតចេញពីក្បាលពោះរបស់អ្នកឲ្យកាន់តែមានប្រសិទ្ធភាព។