BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

តើអ៊ុយក្រែនប្រើប្រាស់ដ្រូនអាថ៌កំបាំងដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីដោយរបៀបណា?

ថ្ងៃអង្គារ, 20 ខែធ្នូ 2022 10:44  BeeTube News

2022-12-20 10.39.19 (1)

កាលពីព្រឹក​ថ្ងៃ​ទី​៥ខែ​ធ្នូកន្លងទៅនេះ នៅឯប្រទេស​រុស្ស៊ីមានបន្ទុះមិននឹកស្មានដល់ចំនួនពីរនៅទីកន្លែងយុទ្ធសាស្ត្រ។ វាបានប្រែថាអ៊ុយក្រែនជាអ្នកបានបាញ់បង្ហោះដ្រូន Kamikaze ចំនួនពីរទៅកាន់ទឹកដីរុស្ស៊ី។ រីឯមួយក្នុងចំណោមដ្រួនទាំងពីរក៏បានហោះហើរ500គីឡូម៉ែត្រនិងវាយលុកមូលដ្ឋានទ័ពអាកាសមួយកន្លែងនៅក្នុងទីក្រុង Rosin ដែលជាកន្លែងដែលវាបានធ្វើបាន​​​កំទេចយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95។ ខណៈដែលឡានដឹកប្រេងដែលកំពុងចាក់សាំងលើយន្តហោះនៅពេលនោះក៏បានផ្ទុះឡើងដួចគ្នាផងដែរ។ចំនែកឯបុគ្គលិកយោធារបស់រុស្ស៊ីមួយចំនួនក៏បានបាត់បង់ជីវិតនៅក្នុងការវាយប្រហារមួយនោះដែរ។ ដ្រូនទីពីរបានហោះហើរចម្ងាយ៧០០ គីឡូម៉ែត្រ និងបានវាយប្រហារមកលើមូលដ្ឋានអាកាសនៅក្នុងទីក្រុងSaratov។ នៅទីកន្លែងនោះផងដែរយ៉ាងហោចណាស់ក៏មានយន្តហោះទម្លាក់គ្រាប់បែយុទ្ធសាស្ត្រtu-95 ចំនួនពីរផងដែរត្រូវបានខូចខាតនិងមានទាហានរុស្ស៊ីមួយចំនួនទៀតបានរងរបួសកាលពីថ្ងៃទី៦ ខែធ្នូកន្លងទៅនេះ។ ដ្រូនរបស់អ៊ុយក្រែនមួយគ្រឿងទៀតបានបុកអាកាសយានដ្ឋាននៅក្នុងទីក្រុង Kursk របស់រុស្ស៊ីហើយក៏បានធ្វើអោយផ្ទុះឡើងកន្លែងផ្ទុកប្រេងឥន្ធនៈ។ 

សម្រាប់ការវាយប្រហារទាំងនេះ អ៊ុយក្រែនបានប្រើប្រាស់ផ្កាយរណបដើម្បីតាមដានឃ្លាំមើលគោលដៅនៅពេលវេលាជាក់ស្តែងដែលអនុញ្ញាតឱ្យពួកគេធ្វើការវាយប្រហារបាននៅក្នុងពេលដែលយន្តហោះនោះកំពុងត្រូវបានចាក់សាំងនិងជាមួយគ្រាប់រំសេវដែលមានពេញលេញសំរាប់ការបំផ្ទុះរបស់វា ​អ៊ុយក្រែន​ក៏​បាន​ធ្វើ​ដូច​គ្នាផងដែរទៅលើអាកាសយាន្តដ្ឋានមួយចំនួនកាលពីរដូវក្តៅ និងនៅតំបន់គ្រីមៀផងដែរ។ កងទ័ពរុស្ស៊ីបានអសមត្ថភាពជាយូរណាស់មកហើយនៃការវាយលុករបស់ពួកគេ។ ពួកគេបង្កើតឡើងដោយក្រុមទាហានដែលត្រូវបានបណ្តុះបណ្តាលមិនគ្រប់គ្រាន់ បំពាក់ដោយគ្រឿងបរិក្ខារមិនត្រឹមត្រូវ និងមិនមានការជំរុញទឹកចិត្ត។ ភារកិច្ចចម្បងរបស់ពួកគេឥឡូវនេះគឺត្រូវការពារនៅផ្នែកកំលាំងជួរមុខរបស់រុស្ស៊ី។ រុស្ស៊ីទទួលរងបរាជ័យពីមួយសមរភូមិហើយទៅមួយសមរភូមិទៀតទើប​គេ​សម្រេច​ចិត្តបំផ្លាញរោងចក្រថាមពលអ៊ុយក្រែនបណ្តាលអោយប្រជាជនអ៊ុយក្រែនរាប់លាននាក់គ្មានអគ្គិសនី និងគ្មានកំដៅប្រើប្រាស់សំរាប់រដូវរងានេះ។ លោកពូទីនរំពឹងថានេះនឹងអាចបង្ខំអោយរដ្ឋអំណាចរបស់អ៊ុយក្រែនសំរេចចិត្តចុះចូលចរចាដោយសន្តិភាព។ អស់រយៈកាលជាងប៉ុន្មានខែកន្លងមកនេះ រុស្ស៊ីបាន​បាញ់​កាំជ្រួចមីស៊ីល​ជាង 500 គ្រាប់​មកលើ​អ៊ុយក្រែននិងបានបំផ្លាញជាង ៦០ ភាគរយនៃបណ្តាញអគ្គិសនីអ៊ុយក្រែន។ រុស្ស៊ីបានប្រើប្រាស់យន្តហោះយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ tu-95 និងយន្តហោះទម្លាក់គ្រាប់បែក tu-22m ដើម្បីចាប់ផ្តើមការវាយប្រហារដោយមីស៊ីល។

2022-12-20 10.39.11

ជាក់ស្តែងអ៊ុយក្រែនមានចិត្តចង់បំផ្លាញ​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង​នេះ​ដោយសព្វ​ថ្ងៃនេះវាបង្កគ្រោះថ្នាក់ដល់អ៊ុយក្រែនជាងកំលាំងកងទ័ពរបស់លោកវ្ល៉ាឌីមៀពូទីនឯទៀត។ ប្រទេសរុស្ស៊ីមានយន្តហោះtu-95sប្រហែលជាង50គ្រឿង ហើយប្រសិនបើអ៊ុយក្រែនអាចបំផ្លាញបានតែពាក់កណ្តាលនៃយន្តហោះទាំងនេះ វានឹងអាចរាប់បានថាជាជោគជ័យដ៏អស្ចារ្យមួយ។ តម្លៃនៃយន្តហោះទំលាក់គ្រាប់បែកមួយអាចមានតំលៃដល់ទៅ30លានដុល្លាដែលនេះគឺស្របទៅនឹងយន្តហោះទម្លាក់គ្រាប់បែកអាមេរិកB-36។ យន្តហោះ Tu-95 អាចផ្ទុកកាំជ្រួចCruise មីស៊ីលចំនួន៨គ្រឿងដូចជាx555និងx101។ កាំជ្រួចមីស៊ីលទាំងនេះមានទម្ងន់ប្រហែល2.5តោននិងដោយឡែកក្បាលគ្រាប់របស់វាតែឯងមានទម្ងន់ដល់ទៅ1តោនទៅហើយ។ កាំជ្រួច​មីស៊ីលនេះអាច​ហោះ​បាន​រយៈចម្ងាយ 5500 គីឡូម៉ែត្រ និងមានតម្លៃដល់ទៅ 13លានដុល្លា។ ជាសំណាង​ល្អអ៊ុយក្រែន​បានបាញ់​ទម្លាក់​កាំជ្រួចមីស៊ីលទាំងនេះអស់មួយចំនួនធំ ដោយអរគុណទៅដល់សមត្ថភាពនៃប្រព័ន្ធការពារដែនអាកាស Nay Sam’s និង  IrisTផងដែរ ប៉ុន្តែកាំជ្រួចមីស៊ីលទាំងនោះដែលអាចទៅដល់គោលដៅរបស់ពួកវាបាន បានបង្កអោយមានការខូចខាតយ៉ាងធំសម្បើមដល់អ៊ុយក្រែន។ នៅប្រទេសរុស្ស៊ីយន្តហោះទាំងនេះត្រូវបានឈរជើងតាំងទីនៅក្នុងការការពារពិសេសមួយនៅឯមូលដ្ឋានទ័ពអាកាសដែលគួរណាតែមានប្រព័ន្ធការពារមីស៊ីលដោយផ្ទាល់ខ្លួនរបស់ពួកគេ។ ប៉ុន្តែដ្រូនរបស់អ៊ុយក្រែនអាចហោះហើរបានរាប់រយគីឡូម៉ែត្រឆ្លងកាត់ទឹកដីរុស្ស៊ីនិងវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសយុទ្ធសាស្ត្រហើយបំផ្លាញបាន​យន្តហោះដល់ទៅ​បី​គ្រឿង​ក្នុង​ពេលតែមួយព្រឹកខណៈពេលដែលកំលាំងការពារដែនអាកាសរបស់រុស្ស៊ីមិនអាចបាញ់ប្រហារពួកវាបាន។

ក្រោយមកទៀតរុស្ស៊ីបានប្រកាសថាអ៊ុយក្រែនបានប្រើដ្រូន Tu-141របស់សូវៀតជំនាន់មុនប៉ុន្តែការអះអាងនេះហាក់ដូចជាមិនត្រឹមត្រូវ ព្រោះអ៊ុយក្រែនលែងមានដ្រួនទាំងនេះជាយូរណាស់មកហើយ។ នៅពេលចុងក្រោយដែលពួកវាត្រូវបានប្រើប្រាស់គឺនៅពេលត្រលប់ទៅរកនិទាឃរដូវនៃឆ្នាំ2022។ រុស្ស៊ីតែងតែបោកប្រាស់ប្រជាពលរដ្ឋខ្លួនឯងជានិច្ចទៅក្នុងពិភពរបស់ពួកគេ។ អ៊ុយក្រែនបាននិយាយថា វាជាការសាកល្បងមួយនូវការប្រើប្រាស់ដ្រូន Kamikaze របស់អ៊ុយក្រែនថ្មីមួយដែលអាចហោះហើរបានរហូតដល់មួយពាន់គីឡូម៉ែត្រនិងអាចដឹករហូតដល់មួយរយគីឡូក្រាមនៃគ្រឿងផ្ទុះ។ ប្រសិនបើនេះជាការពិតហើយអ៊ុយក្រែនពិតជាបានបង្កើតដ្រូនរបស់ខ្លួនឯងដែលអាចធ្វើដំណើរបានទៅដល់មួយពាន់គីឡូម៉ែត្រ នេះនឹងអាចផ្លាស់ប្តូរដំណើរនៃសង្រ្គាមនេះបានយ៉ាងគំហុក។ ឥឡូវនេះកងកំលាំងយោធារុស្ស៊ីនៅទីក្រុង sevastopol និង novorossiysk នៃអាកាសយានដ្ឋានទាំងអស់នៅប៉ែកអឺរ៉ុបនៃប្រទេសរុស្ស៊ីជាមួយនឹងយន្តហោះទាំងអស់នឹងស្ថិតនៅក្រោមការគំរាមកំហែងសូម្បីតែទីក្រុងមូស្គូនិងវិមានក្រឹមឡាំងដែលជាមូលហេតុចម្បងនៃសង្គ្រាមនេះក៏នឹងក្លាយទៅជាគោលដៅសំខាន់ដែលទទួលរងការឃ្លាំមើលផងដែរ។ ប្រសិនបើអ៊ុយក្រែនអាចកំណត់បានការផលិតនៅយ៉ាងហោចណាស់រាប់រយគ្រឿងនៃដ្រូនទាំងនេះ វានឹងក្លាយជាគ្រោះមហន្តរាយសម្រាប់រុស្ស៊ីជាមិនខាន។ ជាអកុសលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបមិនផ្តល់ឱ្យអ៊ុយក្រែននូវជំនួយកាំជ្រួច​មីស៊ីលរយៈ​ចម្ងាយ​ឆ្ងាយ​ដើម្បី​វាយប្រហារ​មកលើដែនដីអធិបតេយ្យភាពរបស់រុស្ស៊ីទេ ដែលនេះបង្ខំឱ្យអ៊ុយក្រែនត្រូវស្វែងរកមធ្យោបាយផ្ទាល់ខ្លួនដើម្បីឆ្លើយតបនឹងភេរវកម្មមីស៊ីលរបស់រុស្ស៊ី ជាការពិតទៅរុស្ស៊ីលែងនៅបង្កសង្គ្រាមប្រឆាំងនឹងកងទ័ពអ៊ុយក្រែនទៀតហើយ ប៉ុន្តែកំពុងប្រឆាំងនឹងប្រជាជនស៊ីវិលរបស់អ៊ុយក្រែនទៅវិញ។ ទីបំផុតយោធាអ៊ុយក្រែនបានដឹងពីសារៈសំខាន់នៃតួនាទីរបស់ដ្រូន Kamikaze ដែលមានសកម្មភាពនៅក្នុងសង្គ្រាមទំនើបហើយ។ ដ្រូនអាចហោះហើរបានក្នុងកម្រិតរយៈកម្ពស់ទាបទើបធ្វើឱ្យពួកគេមានការពិបាកក្នុងការរកឃើញវាបាន ហើយពួកវាមានតម្លៃថោកណាស់ក្នុងការផលិតវា។ ដ្រូនមួយមានតម្លៃហាសិបពាន់ដុល្លារអាចបំផ្លាញយន្តហោះមួយគ្រឿងមានតម្លៃ 30លានដុល្លា។ 

2022-12-20 10.39.25

វាគឺជាសព្វាវុធមានប្រសិទ្ធភាព និងតម្លៃសមរម្យសូម្បី​តែ​អ៊ីរ៉ង់​ដែល​មិន​អាច​ចូល​ទៅកាន់បច្ចេកវិទ្យាយោធាទំនើបនិងសូម្បីតែពួកឧទ្ទាមស៊ីរីក៏អាចសាងសង់ពួកវាបានដែរជាពិសេសអ៊ុយក្រែនដែលមានកាំជ្រួចមីស៊ីលផ្ទាល់ខ្លួននិងបច្ចេកវិទ្យាយន្តហោះ។ នេះហើយជាមូលហេតុដែលអ៊ុយក្រែនបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការបង្កើតDrone របស់ពួកគេដែលនឹងបំផ្លាញទីតាំងយោធានៅលើទឹកដីរបស់ប្រទេស​រុស្ស៊ី។ គួររំលឹកអ្នកផងដែរថាយន្តហោះដ៏ធំជាងគេបំផុតនៅលើពិភពលោក An-225 ត្រូវបានសាងសង់នៅអ៊ុយក្រែនផងដែរ។ ចំណែកឯមីស៊ីលផ្លោងអន្តរទ្វីប Satan ក៏ត្រូវបានសាងសង់នៅអ៊ុយក្រែនផងដែរ។ អ៊ុយក្រែនមានបច្ចេកវិទ្យាផ្ទាល់ខ្លួនគ្រប់គ្រាន់ហើយដើម្បីបង្កើតយានគ្មានមនុស្សបើកបន្ថែមលើនេះ។ អ៊ុយក្រែនអាចទិញបច្ចេកវិទ្យាណាមួយនៅលើទីផ្សារលោកខាងលិចដែលត្រូវបានហាមឃាត់ចំពោះរុស្ស៊ីដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច។ ដូច្នេះយើងក៏មិនមានការសង្ស័យនោះទេចំពោះសមត្ថភាពរបស់អ៊ុយក្រែនដែលអាចបង្កើតDrone មិនអន់ថយជាងដ្រូន Shaheed 136 របស់អ៊ីរ៉ង់និងកាន់តែប្រសើរឡើង។ ដូច្នេះហើយនាពេលខាងមុខរុស្ស៊ីអាចនឹងត្រូវទទួលរងការវាយប្រហារដ៏ធំ និងបាត់បង់ផ្នែកសំខាន់នៃទីតាំងសម្ភារៈយោធារបស់ខ្លួន។ គោលដៅដំបូងបែបនេះអាចជាកងនាវាជើងទឹកនៃតំបន់ Crimea។ គោលដៅនេះគឺនៅជិតខ្លាំងណាស់ ហើយអ៊ុយក្រែននឹងមិនខកខានឱកាសបំផ្លាញកប៉ាល់រុស្ស៊ី និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទាំងអស់នៅទីនោះទេ។ នៅទីនេះរុស្ស៊ីបានផ្ទុកកាំជ្រួចមីស៊ីលCaliberនៅលើនាវាមុជទឹករបស់ពួកគេដែលពួកគេបាញ់ប្រហារផងដែរមកលើអ៊ុយក្រែន។ ទាំងនេះគឺជាកាំជ្រួចមីស៊ីលផ្តល់ភាពជាក់លាក់ខ្ពស់បំផុតនៅក្នុងកងទ័ពរុស្ស៊ី។ ការវាយប្រហារដោយកាំជ្រួចមីស៊ីលជាធម្មតាតែងតែកើតឡើងដូចខាងក្រោម។ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចំនួន៩៥គ្រឿងបានហោះចេញពីមូលដ្ឋានទ័ពអាកាសនៅ Saratov ហើយចូលទៅកាន់ដែនអាកាសនៃសមុទ្រ Caspian ពេលខ្លះវាតែងតែកើតឡើងដូចជាមីស៊ីលមិនដំណើរការ ហើយត្រឹមតែធ្លាក់ចុះ ដូចនេះដើម្បីការពារពួកវាមិនអោយធ្លាក់ចុះលើប្រជាពលរដ្ឋរុស្ស៊ី យន្តហោះទម្លាក់គ្រាប់បែកក៏បានបាញ់ទម្លាក់ពួកវាចុះមកលើសមុទ្រ Caspian ក្នុងពេលតែមួយដែលនាវាមុជទឹកមានបំពាក់ជាមួយនឹងកាំជ្រួចមីស៊ីល Caliberបានចាកចេញពីកំពង់ផែ savastopol សម្រាប់សមុទ្រខ្មៅ ហើយបន្ទាប់មកនៅក្នុងពេលកំណត់ណាមួយរំពេចនោះគ្រាប់បែកទាំងអស់នៅលើនាវាមុជទឹកទាំងអស់ក្នុងពេលដំណាលគ្នាក៏បាញ់មីស៊ីលទាំងអស់របស់ពួកគេមកលើគោលដៅនៅអ៊ុយក្រែន។

រុស្ស៊ីជាធម្មតាបាញ់កាំជ្រួចមីស៊ីលរាប់រយគ្រាប់ក្នុងការវាយប្រហារមួយដែលតម្លៃនៃប្រតិបត្តិការអាចខ្ពស់រហូតដល់1ពាន់លានដុល្លា។ ការការពារដែនអាកាសរបស់អ៊ុយក្រែនមិនមានសមត្ថភាពទេក្នុងការបាញ់ទម្លាក់មីស៊ីលទាំងអស់តែម្តង ហើយនោះក៏ជាអ្វីដែលរុស្ស៊ីកំពុងរំពឹងថាអ៊ុយក្រែននឹងបាញ់ទម្លាក់កាំជ្រួចមីស៊ីលបានប្រហែល70ភាគរយ និងមានត្រឹមតែ៣០ ភាគរយប៉ុណ្ណោះដែលវាយប្រហារត្រូវចំគោលដៅ។ ដូច្នេះប្រសិនបើអ៊ុយក្រែនបំផ្លាញកងនាវាចរមូលដ្ឋាននៅ sevastopol និង novorossiysk ហើយ ការគំរាមកំហែងពីសមុទ្រខ្មៅនឹងមានត្រូវបានដកចេញ ហើយដ្រូនក៏អាចសម្រេចគោលដៅនេះយ៉ាងងាយស្រួល។ បន្ទាប់មកអ៊ុយក្រែននឹងចាប់ផ្តើមធ្វើការវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសដែលនឹងបង្ខំអោយរុស្ស៊ី​នឹង​ផ្លាស់ទី​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​ទាំងអស់​របស់​ខ្លួនចូលជ្រៅទៅក្នុងប្រទេសពីទីកន្លែងនោះ ហើយវានឹងធ្វើអោយកាន់តែពិបាកវាយប្រហារដល់អ៊ុយក្រែន។ ពេលវេលាហោះហើររបស់កាំជ្រួចមីស៊ីលនឹងកើនឡើង ហើយមីស៊ីលទាំងនេះនឹងកាន់តែងាយស្រួលក្នុងការបាញ់ទម្លាក់វា។ អ៊ុយក្រែននឹងប្រើប្រាស់ដ្រូន Kamikaze ផងដែរក្នុងការបំផ្លាញភស្តុភាររុស្ស៊ីកន្លែងដែល Himars មិនអាចទៅដល់។ មូលដ្ឋានឥន្ធនៈរុស្ស៊ីទាំងអស់ មជ្ឈមណ្ឌលផ្លូវដែក និងទីតាំងបណ្តាញទំនាក់ទំនងគ្រប់គ្រងស្ពានទាំងអស់នឹងត្រូវបំផ្លាញទាំងស្រុង។ សរុបមកពេលវេលាដ៏លំបាកនឹងមកដល់សម្រាប់ប្រទេសរុស្ស៊ីប៉ុន្តែវាត្រូវតែដូច្នេះហើយសំរាប់រុស្ស៊ីដែលប្រាកដជាចាញ់នៅក្នុងសង្គ្រាម​នេះ​ និង​ទទួល​រង​ទណ្ឌកម្មដ៏សក្តិសមនឹងទទួលបានសម្រាប់អោយពិភពលោកទាំងមូលទស្សនា។ នេះពិតជាសំខាន់ខ្លាំងណាស់សម្រាប់អនាគតនៃពិភពលោក។

 


ថ្ងៃអង្គារ, 20 ខែធ្នូ 2022 10:44  BeeTube News