លោកលីមតិចម៉េងតារាចម្រៀងរហ័សនាមថា "កំលោះតូច" បានធ្វើការទំលាក់បទចម្រៀងថ្មីរបស់លោកមួយបទទៀតហើយក្រោមចំណងជើងថា "ចង់ធ្វើកូនប្រសារម៉ាក់បងទេ" ដែលបានចេញផ្សាយកាលពីថ្ងៃទី១៨ ខែធ្នូកន្លងទៅនេះ។ គួរអោយចាប់អារម្មណ៍ផងដែរឃើញថានៅក្នុង M/V ចម្រៀងមួយនេះមានបង្ហាញនូវទិដ្ឋភាពទេសភាពនៃឆ្នេរសមុទ្រកោះស្តេចផងដែរដែលសក្តិសមបំផុតសំរាប់បរិកាសលន្លង់លន្លោច។ យ៉ាងណាមិញគួរបញ្ជាក់ផងដែររំលឹកនឹកដល់ទិដ្ឋភាពឆ្នេរសមុទ្របែបនេះ ធ្វើអោយនឹកទៅដល់ពេលវេលាដែលលោកលីមតិចម៉េងទើបតែបានធ្វើការប្រគំតន្រ្តីនៅក្នុងពិធីបុណ្យសមុទ្ររបស់ស្រាបៀវឌ្ឍនៈនោះទេដែលមានរយៈពេល៣ថ្ងៃគឺនៅថ្ងៃទី៩ ទី១០ និងទី១១ នៅមុនការចេញផ្សាយនូវ M/V មួយនេះ។
កត់សម្គាល់ឃើញថាលោកលីមតិចម៉េងពិតជាបានសាងទស្សនីភាពថ្មី និងត្រជាក់ភ្នែកម្តងទៀតហើយសំរាប់ទស្សនិកជនជាមួយនឹងការស្លៀកពាក់បែបកំសាន្តលេងមាត់សមុទ្រលំអដោយវ៉ែនតាខ្មៅស្ទាយល៍ប្លែងព្រមទាំងជាមួយនឹងកាដូតុក្កតា និងនំនែកជាច្រើនទទួលបានពីសំណាក់ទស្សនិកជន។ ខណៈពេលដែលមួយរយៈចុងក្រោយនេះផងដែរលោកលីមតិចម៉េងតែងតែបង្ហោះរូបភាពទេសភាពរបស់លោកនៅតាមទីកន្លែងនានាក៏ដូចជាមានឆ្នេរសមុទ្រអមជាមួយសារដែលសក្តិសមនឹងការ Release M/V ថ្មីរបស់លោកថា "ព្រមកោរត្រងោលនឹងបងទេ?"។