BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កម្ពុជាបន្តរងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសាន្តដល់ថ្ងៃទី២៧ ខែធ្នូ

ថ្ងៃអង្គារ, 20 ខែធ្នូ 2022 09:40  លាង ឡា

2022-12-20 09.31.28

ភ្នំពេញ៖ ទ្រនុងនៃសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម នឹងបន្តជះឥទ្ធិពលមកលើកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែធ្នូ ហើយឥទ្ធិពលនេះនឹងធ្វើឱ្យអាកាសធាតុនៅតំបន់នានាបន្តចុះត្រជាក់។ យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះថា ឥទ្ធិពលនេះ នឹងកើតឡើងនៅក្នុងមួយសប្ដាហ៍ខាងមុខ ហើយតំបន់ទំនាបកណ្ដាលនឹងមានសីតុណ្ហភាពអប្បបរមាពី១៨-២០អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១អង្សាសេ ខណៈអាកាសធាតុចុះត្រជាក់ក្នុងកម្រិតបង្គួរ ។

ក្រសួងឱ្យដឹងបន្តថា នៅតំបន់ខ្ពង់រាបសីតុណ្ហភាពអប្បបរមាមានពី១៦-១៨ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី២៨-៣០ អង្សាសេ ហើយអាកាសធាតុក៏ចុះត្រជាក់ក្នុងកម្រិតបង្គួរដែរខណៈខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់១៧-១៨អង្សាសេ។ ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងបន្តថា នៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាមានពី ១៩-២១ អង្សាសេ និងសីតុណ្ហភាពអតិបរមាមានពី ២៩-៣១អង្សាសេ ហើយអាកាសធាតុចុះត្រជាក់ក្នុងកម្រិតមធ្យម ៕

2022-12-20 09.32.09


 


ថ្ងៃអង្គារ, 20 ខែធ្នូ 2022 09:40  លាង ឡា