BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ឧត្តម​សេនីយ៍​អ៊ុយក្រែន​ថ្លែងថា រុស្ស៊ី​កំពុង​បង្កើតផែនការ​អូសបន្លាយពន្យាពេលសង្រ្គាម

ថ្ងៃចន្ទ, 19 ខែធ្នូ 2022 13:44  BeeTube News

2022-12-19 13.40.34 (1)

មន្ត្រីជាន់ខ្ពស់នៃប្រទេសអ៊ុយក្រែន លោកឧត្តមសេនីយទោ Oleksiy Gromov បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា “វិមានក្រឹមឡាំងកំពុងស្វែងរកការបង្វែរជម្លោះទៅជាការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធយូរអង្វែង”។ លោកបានបន្តទៀតថា គោលដៅយុទ្ធសាស្ត្រសំខាន់របស់សត្រូវនៅតែដណ្ដើមយកទឹកដីទាំងអស់ននិងមិនអនុញ្ញាតឲ្យមានសមាហរណកម្ម Euro-Atlantic របស់អ៊ុយក្រែន។ ភាគីទាំងសងខាងបានច្រានចោលបទឈប់បាញ់បុណ្យណូអែល ហើយបច្ចុប្បន្នមិនមានការចរចាណាមួយដែលមានបំណងបញ្ចប់ជម្លោះជិត ១០ ខែនោះទេ។ អគ្គសេនាធិការយោធាអ៊ុយក្រែនបាននិយាយថា រុស្ស៊ីនៅតែផ្តោតលើទីក្រុងភាគខាងកើតនៃ តំបន់Bakhmut និងតំបន់ត Avdiivka ប៉ុន្តែរុស្ស៊ីកំពុងវាយលុកទីក្រុង Kherson ភាគខាងត្បូងជារៀងរាល់ថ្ងៃ និងព្យាយាមជំហរជើងដ៏រឹងមាំនៅក្នុងតំបន់ភាគខាងត្បូងនៃ តំបន់Zaporizhia ។ លោកKyrylo Tymoshenko អនុប្រធានការិយាល័យប្រធានាធិបតីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបាញ់ផ្លោងរបស់រុស្ស៊ីបានធ្វើឲ្យមនុស្សពីរនាក់ស្លាន់នៅកណ្តាលទីក្រុង Kherson ដែលត្រូវបានរំដោះដោយអ៊ុយក្រែនកាលពីខែមុន ហើយការ​បាញ់​ផ្លោង​នេះ​ក៏​បាន​ផ្តាច់​ចរន្ត​អគ្គិសនី​ក្នុង​ទីក្រុង​ផង​ដែរ។

2022-12-19 13.40.39

បើយោងតាមអ្នកសម្របសម្រួលមនុស្សធម៌របស់អង្គការសហប្រជាជាតិ អ្នកស្រី Denise Brown បាននិយាយថា ម្នាក់ក្នុងចំណោមអ្នកដែលស្លាប់នៅតំបន់ Kherson គឺជាគ្រូពេទ្យស្រីម្នាក់នៅសមាគមកាកបាទក្រហមជាតិអ៊ុយក្រែន ហើយអ្នកស្រីក៏បានបញ្ជាក់ថា ការ​វាយ​ប្រហារ​នេះបាន​វាយ​ប្រហារ​លើ​អគារ​ដែល​ប្រើប្រាស់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​អ្នក​ស្ម័គ្រ​ចិត្ត​ដើម្បី​ចែក​ជំនួយផងដែរ។ យ៉ាងណាមិញ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីការវាយប្រហារលើតំបន់ Kherson នោះទេ។ បន្ថែមទៀតនោះ  អភិបាលក្រុងលោក Ihor Terekhov បានសរសេរនៅលើកម្មវិធីផ្ញើសារប្រព័ន្ធ Telegram កងកម្លាំងរុស្ស៊ីក៏បានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងទីក្រុង Kharkiv ភាគឦសាន ដែលបង្កឲ្យមានការផ្ទុះជាច្រើនដង។

កាលពីថ្ងៃព្រហស្បតិ៍ លោក Alexei Kulemzin អភិបាលក្រុង Donetsk ដែលត្រូវបានដំឡើងដោយរុស្ស៊ី បាននិយាយថា អ៊ុយក្រែនបានបាញ់រ៉ុក្កែតចំនួន ៤០ គ្រាប់ ពីគ្រាប់រ៉ុក្កែត BM-21 Grad ទៅកាន់ទីក្រុង ហើយនេះជាការវាយប្រហារខ្លាំងបំផុតនៅទីនោះ ចាប់តាំងពីឆ្នាំ ២០១៤។ យ៉ាងណាមិញ មិនមានរបាយការណ៍អំពីការស្លាប់នៅក្នុងទីក្រុង Donetsk ទេដោយសារការវាយប្រហារនេះទេ ទោះបីជាលោក Kulemzin បាននិយាយថា មនុស្សចំនួន ៥ នាក់បានរងរបួសហើយក្នុងនោះក៏មានកុមារម្នាក់ផងដែរ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រតិបត្តិករបណ្តាញជាតិ Ukrenergo បាននិយាយថា អ៊ុយក្រែនបានបន្តទទួលរងនូវឱនភាពសំខាន់នៃថាមពលអគ្គិសនី ដោយសារតែការវាយប្រហាររបស់រុស្ស៊ី រួមទាំងបណ្តាញថាមពលអគ្គីសនីថ្មីនៅភាគខាងកើត ហើយស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗដោយអាកាសធាតុរដូវរងា។ រុស្ស៊ីបានបាញ់កាំជ្រួចមីស៊ីលលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនតាំងពីខែតុលា បានធ្វើឲ្យមានការរំខានដល់ការផ្គត់ផ្គង់ថាមពល ដែលបង្កឲ្យប្រជាជនជាច្រើនអ្នករងទុកដោយរស់នៅគ្មានកម្តៅក្នុងអំឡុងពេលរដូវរងា។

2022-12-19 13.41.09


 

 


ថ្ងៃចន្ទ, 19 ខែធ្នូ 2022 13:44  BeeTube News