BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ព្រឹត្តិការណ៍រម្លឹកគុណអង្គរមិនត្រឹមតែដើម្បីវប្បធម៌ប៉ុណ្ណោះទេតែជាការផ្សព្វផ្សាយអំពីទេសចរណ៍បន្ទាប់ពីវិបត្តិកូវីដ-១៩ផងដែ

ថ្ងៃចន្ទ, 19 ខែធ្នូ 2022 09:18  មានជ័យ

2022-12-19 09.09.08

នេះជាការលើកឡើងរបស់លោក ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅក្នុងមហាព្រឹត្តិការណ៍បុណ្យរំលឹកគុណអង្គររយៈពេល៣ថ្ងៃ ដែលទើបតែបញ្ចប់។ ដើម្បីចូលរួមអបអរសាទរខួប៣០ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការដោយរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីបុណ្យមួយរយៈពេល៣ថ្ងៃដោយចាប់ពីថ្ងៃទី១៤ដល់១៦ ខែធ្នូ ឆ្នាំ២០២២ ដោយមានព្រឹត្តការណ៍ទស្សនីយភាពសិល្បៈសម្តែងជូនសាធារណៈបានទស្សនានាបរិវេណខាងក្រោយប្រាសាទអង្គរវត្ត។

ពិធីនោះរៀបចំឡើងក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាលោកជំទាវបណ្ឌិតសភា ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគណៈអភិបាលខេត្តសៀមរាប និងមន្ត្រីរាជការក៏ដូចជាអ្នកពាក់ព័ន្ធយ៉ាងច្រើន។ នៅពេលបានចូលរួមទស្សនាការសម្តែងសិល្បៈក្នុងព្រឹត្តិការណ៍មួយ ដែលហៅថា "រាត្រីចងចាំ" នៅខាងក្រោយប្រាសាទ អង្គរវត្ត ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ បានលើកឡើងពីអារម្មណ៍សប្បាយរីករាយក្រោយពីបានទស្សនានូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

2022-12-19 09.09.28

លោក ទិត ថាវរិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលទទួលបន្ទុកដឹកនាំផ្ទាល់នូវការងារទស្សនីយភាពបានបញ្ជាក់ថា ក្រុមការងារលោកគ្រូអ្នកគ្រូនិងសិល្បករទាំងអស់ប្រឹងប្រែងយកចិត្តទុកដាក់សំរិតសំរាំងនូវឈុតឆាកធំៗ និងបានបញ្ចូលនូវទំរង់សិល្បៈជាច្រើនរួមបញ្ចូលគ្នាធ្វើយ៉ាងណាអោយទស្សនីយភាពសិល្បៈមួយនេះមានភាពទំនើបតែនៅរក្សាបាននូវដំណើររឿង និង ខ្លឹមសារជាខ្មែរដដែល ដើម្បីអោយទស្សនិកជនទទួលយកចាំជាប់អំពីសមត្ថភាពនៃការរៀបចំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។ បើតាមលោក ទិត ថាវរិទ្ធ មហាព្រឹត្តិការណ៍នេះមិនត្រឹមតែជាកិច្ចការផ្សព្វផ្សាយអំពីវប្បធម៌ប៉ុណ្ណោះទេតែជាការជួយផ្សព្វផ្សាយអំពីទេសចរណ៍ផងដែរ ដើម្បីជួយជំរុញអោយភ្ញៀវទេសចរណ៍វិលត្រឡប់មកលេងនៅទឹកដីអង្គរសារជាថ្មីបន្ទាប់ពីវិបត្តិកូវីដ-១៩ត្រូវបានកាត់បន្ថយ។

គួររំលឹកថា ក្នុងមហាព្រឹត្តិការណ៍ "រាត្រីចងចាំ" បែបនេះ អាចធ្វើឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់កាន់តែច្បាស់ និងជាការរម្លឹកឱ្យដឹងថា ខ្មែរមានវប្បធម៌ អរិយធម៌ដ៏ល្អផូរផង់ ហើយក៏ជាចំណែកមួយដើម្បីទាក់ទាញភ្ញៀវទេសចរនិងរួមចំណែកអភិវឌ្ឍវិស័យសេដ្ឋកិច្ចសង្គមតាមរយ:វិស័យសិល្បៈ វប្បធម៌។ មហាព្រឹត្តិការណ៍ទស្សនីយភាពសិល្ប: វប្បធម៌ដ៏អស្ចារ្យខាងលើនេះក៏បានបង្ហាញជូននូវបេតិកភណ្ឌវប្បធម៌រូបី និងអរូបីផងដែរ។ មហាព្រឹត្តិការណ៍នេះមានសិល្បករ សិល្បការិនីក្នុងប្រព័ន្ធក្រៅប្រព័ន្ធនិងក្រុមការងារប្រមាណ៣៥០នាក់ ចូលរួមសម្តែងប្រកបដោយភាពជោគជ័យ និងបានបន្សល់ទុកនូវស្នាមញញឹមព្រមទាំងរីករាយបំផុតដោយបានឃើញប្រជាពលរដ្ឋជាងមួយម៉ឺននាក់ចូលរួមទស្សនាដោយផ្ទាល់ និងបានសំនូមពរអោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបន្តរៀបចំនូវព្រឹត្តិការណ៍នេះនៅឆ្នាំ២០២៣ និងនៅឆ្នាំបន្តបន្ទាប់៕ 

2022-12-19 09.09.04

2022-12-19 09.09.00

2022-12-19 09.08.51

2022-12-19 09.09.11

2022-12-19 09.09.15

2022-12-19 09.08.44

2022-12-19 09.08.55

2022-12-19 09.09.18

2022-12-19 09.09.23

2022-12-19 09.09.32

2022-12-19 09.09.37

2022-12-19 09.09.41


 


ថ្ងៃចន្ទ, 19 ខែធ្នូ 2022 09:18  មានជ័យ