BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ទាមទារយកចិត្តទុកដាក់លើការតែងនិពន្ធអត្ថបទភាពយន្ត

ថ្ងៃចន្ទ, 19 ខែធ្នូ 2022 09:00  មានជ័យ

2022-12-19 09.44.35

រដ្ឋលេខាធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោក សោម សុគន្ធ បានអះអាងថា ទន្ទឹមនឹងការរីកចម្រើនក៏ដូចជាការកើនឡើងនៃចំនួនខ្សែភាពយន្តថ្មីៗ ប៉ុន្តែក៏ត្រូវយកចិត្តទុកដាក់លើការតែងនិពន្ធអត្ថបទភាពយន្តផងដែរ ពីព្រោះប្រសិនបើអត្ថបទភាពយន្តត្រូវបានកែលម្អឲ្យមានភាពប្រសើរឡើងនោះគុណភាពភាពយន្តជាពិសេសឧស្សាហកម្មភាពយន្ត និងវិវត្តន៍ឈានឡើងមួយកំរិតថែមទៀត។ ការលើកឡើងរបស់លោក សោម សុគន្ធ នៅក្នុងពិធីបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីលើកទី៣ ឆ្នាំ២០២២ក្រោមប្រធានបទ "ភាពយន្តខ្លីឆ្ពោះទៅភាពយន្តខ្នាតវែង" ដែលរៀបចំដោយនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលសន្និសីទចតុមុខ។

2022-12-19 09.46.04-1

លោក សោម សុវណ្ណ រដ្ឋលេខាធិការប្រចាំការតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឧស្សាហកម្មភាពយន្តកម្ពុជាមានភាពល្អប្រសើរទាំងកម្រិតគុណភាពបច្ចេកទេសការសម្ដែង ហើយធ្វើការងារប្រកបដោយវិជ្ជាជីវៈដែលធ្វើឲ្យមានការកើនឡើងនៃចំនួនភាពយន្តយ៉ាងច្រើនប៉ុន្តែទន្ទឹមនឹងការកើនឡើងនេះលោក សោម សុគន្ធ អះអាងថា បញ្ហាមួយដែលទាមទារឲ្យមានការយកចិត្តទុកដាក់នោះគឺការតែងនិពន្ធអត្ថបទភាពយន្ត។ លោកថា ប្រសិនបើអត្ថបទភាពយន្តត្រូវបានកែលម្អឲ្យមានភាពប្រសើរឡើងនោះគុណភាពភាពយន្តជាពិសេសឧស្សាហកម្មភាពយន្ត និងវិវត្តន៍ឈានឡើងមួយកំរិតថែមទៀត។

បើតាមលោក សោម សុគន្ធ ក្នុងនាមស្ថាប័នគ្រប់គ្រងនិងអភិវឌ្ឍន៍វិស័យភាពយន្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានខិតខំបំពេញតួនាទីរបស់ខ្លួនដោយយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរៀបចំផែនការជាពិសេសការស្វែងរកដៃគូសហការក្នុងការបណ្ដុះបណ្ដាលរយៈពេលខ្លីរយៈពេលវែងលើមុខជំនាញវិជ្ជាជីវៈពាក់ព័ន្ធវិស័យភាពយន្តព្រមទាំងជំរុញឲ្យមានសាលាបណ្ដុះបណ្ដាលផងដែរ៕ 

2022-12-19 10.03.31

2022-12-19 10.03.49

2022-12-19 10.04.01

2022-12-19 10.04.11

2022-12-19 10.04.33

2022-12-19 10.04.44


 


ថ្ងៃចន្ទ, 19 ខែធ្នូ 2022 09:00  មានជ័យ